ប៉ុនប៉ងរំលោភក្មេងស្រីកំពុងដេកតែមិនបានសម្រេចត្រូវចាប់ខ្លួន

ខេត្តក្រចេះ៖ នគរបាលខេត្តក្រចេះ នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦ បានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈលើ ក្មេងស្រី អាយុទើប១១ឆ្នាំ ដែលបានប្រព្រឹត្តនៅភូមិ ពង្រ៣ ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ កាល ពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០១៦ ហើយ បែកការណ៍ត្រូវសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦ ។
ប៉ុនប៉ងរំលោភក្មេងស្រីកំពុងដេកតែមិនបានសម្រេចត្រូវចាប់ខ្លួន
មន្ត្រីនគរបាលស្រុកឆ្លូងបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ស្រុីម ចាន់ធឿន អាយុ ៤១ឆ្នាំ រស់នៅភូមិកើតហេតុ ហើយការ ចាប់ខ្លួនត្រូវសមត្ថកិច្ចធ្វើឡើងតាមបណ្ដឹងរបស់ម្តាយក្មេងស្រីរងគ្រោះ។ ចំណែក ក្មេងស្រីរងគ្រោះឈ្មោះ ញ.ស.ខ. អាយុ ១១ឆ្នាំ រស់នៅជាមួយឪពុកម្តាយក្នុងឃុំ កើតហេតុ។ មុនឈានដល់ការឃាត់ខ្លួន ជនសង្ស័យក្មេងស្រីរងគ្រោះបានប្រាប់ សមត្ថកិច្ចថា កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦ វេលាទៀបភ្លឺ នាងបានងើបពី ដេកឡើងមើលប្អូនៗក្រែងធ្លាក់ពីលើគ្រែ។ បន្ទាប់មកនាងបានចូលសម្ងំដេកវិញ បាន ប្រមាណជាង១០នាទីស្រាប់តែមានដៃ មនុស្សចាស់មករាវស្ទាបគូទនាងម្ដង ហើយម្ដងទៀត។ ខណៈនោះជនសង្ស័យ បានស្ទុះមកច្របាច់បំពង់កនាងជាប់មិនឲ្យស្រែក ហើយច្របាច់មាត់នាងរហូតបាក់ ធ្មេញខាងឆ្វេងមួយផង។ ពេលនោះនាង ខំរើបម្រះរហូតប្អូនៗដេកក្បែរភ្ញាក់ឡើងស្រែកឆោឡោឲ្យគេជួយ ទើបជនសង្ស័យ រត់គេចខ្លួនបាត់តែម្តង។

ក្រោយស្តាប់ការរៀបរាប់ក្មេងស្រីរងគ្រោះសមត្ថកិច្ចបានកំណត់អត្តសញ្ញាណជនសង្ស័យដើម្បីស្រាវជ្រាវឈានដល់ការឃាត់ជនសង្ស័យមកសួរនាំ ហើយជន សង្ស័យបានសារភាពពីសកម្មភាពដែលខ្លួន បានប្រព្រឹត្ត ទើបកម្លាំងនគរបាលស្រុកឆ្លូងបញ្ជូនជនសង្ស័យមកកាន់ការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះដើម្បីចាត់ការ បន្ត។
បច្ចុប្បន្នជនសង្ស័យក្រោយពីសួរនាំរួចសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តក្រចេះនៅព្រឹកថ្ងៃទី៤ ខែ សីហា ឆ្នាំ២០១៦ ដើម្បីចាត់ការតាមច្បាប់៕ សហការី

ប្រភព៖ Nokorwatnews

  • ប៉ុនប៉ងរំលោភក្មេងស្រីកំពុងដេកតែមិនបានសម្រេចត្រូវចាប់ខ្លួន已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/08/05  Category:កំសាន្ត
Tags: