ប្រទេសឥណ្ឌូនេស៊ីនឹងបាញ់ពន្លិចទូកនេសាទ៧១គ្រឿងដែលនេសាទខុសច្បាប់នៅដែនសមុទ្ររបស់ខ្លួន

ទូកនេសាទខុសច្បាប់បរទេស៧១គ្រឿង ដែលឆ្មាំសមុទ្រប្រទេសនេះចាប់បានកាល ពីពេលកន្លងមកនឹងត្រូវបាញ់ពន្លិចជាបន្តទៀតដើម្បីជាការព្រមានដល់ការនេសាទខុសច្បាប់នៅក្នុងដែនសមុទ្រឥណ្ឌូនេស៊ី។
ប្រទេសឥណ្ឌូនេស៊ីនឹងបាញ់ពន្លិចទូកនេសាទ៧១គ្រឿងដែលនេសាទខុសច្បាប់នៅដែនសមុទ្ររបស់ខ្លួន
ចាប់តាំងពីប្រធានាធបិតី វីដូដូ ឡើង កាន់តំណែងមកទល់ពេលនេះលោកបានចេញបញ្ជាឲ្យបាញ់កម្ទេចទូកនេសាទណាដែលចូលនេសាទខុសច្បាប់នៅក្នុងប្រទេស របស់លោក។ ការនេសាទខុសច្បាប់នោះបានធ្វើឲ្យខាតបង់ប្រាក់ចំណូលជាតិដល់ទៅរាប់ពាន់លានអឺរ៉ូក្នុងមួយឆ្នាំៗ។ គិតចាប់ តាំងពីឆ្នាំ២០១៤ ជាឆ្នាំដែលលោក វីដូដូ បានឡើងកាន់តំណែងជាប្រធានាធិបតី មកមានទូកនេសាទបរទេសចំនួន១៧៦ គ្រឿងដែលត្រូវបានអាជ្ញាធរចាប់បានពេល កំពុងធ្វើការនេសាទដោយខុសច្បាប់ និងត្រូវបានអាជ្ញាធរមានសមត្ថកិច្ចបាញ់ពន្លិចចោលបន្ទាប់ពីបានចាប់អ្នកបើកបរនិងកម្មកររួចមក។ ទូកនេសាទខ្លះត្រូវបានដាក់គ្រាប់បំផ្ទុះបំផ្លាញចោលនៅចំពោះមុខសាធារណជនតែម្តង។

ការពន្លិចឬបំផ្ទុះទូកនេសាទយ៉ាងស្រស់ៗ បែបនេះគឺដើម្បីបំបាក់ទឹកចិត្តក្រុមអ្នកនេសាទបរទេសទាំងនោះលែងហ៊ានបើកចូល ក្នុងដែនទឹកឥណ្ឌូនេស៊ីធ្វើការនេសាទខុស ច្បាប់ទៀត។ នៅថ្ងៃទី១៧ ខែសីហា ខាងមុខនាឱកាសថ្ងៃបុណ្យឯករាជ្យជាតិទូកនេ សាទបរទេសចំនួន៧១គ្រឿងនឹងត្រូវពន្លិចចោលនៅតាមកន្លែងផ្សេងៗពេញផ្ទៃប្រទេស តែម្តង។ ប៉ុន្តែក្រសួងនេសាទឥណ្ឌូនេស៊ី មិនបានគូសបញ្ជាក់ថា តើទូកនេសាទ ទាំងនោះជារបស់ប្រទេសណាខ្លះនោះ ឡើយ។ នៅលើកនេះឥណ្ឌូនេស៊ីបាន ជ្រើសរើសការបំផ្លាញទូកនេសាទដោយមិន ប្រើវិធីបំផ្ទុះទេ ព្រោះក្រុមអ្នកការពារបរិស្ថាន តែងតែមិនសប្បាយចិត្តនឹងផលប៉ះពាល់ ដល់បរិស្ថានបណ្តាលមកពីការបំផ្ទុះបំបែកទូកនេសាទ។

ទូកនេសាទបរទេសជាច្រើនប្រទេស ដូចជា ចិន ថៃ វៀតណាម ហ្វុីលីពីន និង ម៉ាឡេស៊ី ធ្លាប់ត្រូវបានកម្ទេចចោលក្នុង ក្របខ័ណ្ឌនៃការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ពីមុនមក។ ម្យ៉ាងវិញទៀត យុទ្ធនាការនេះបានចាប់ធ្វើក្នុងបរិបទនៃ ភាពតានតឹងខ្លាំងរវាងឥណ្ឌូនេស៊ីនឹងប៉េ កាំងដោយហេតុតែជម្លោះក្នុងសមុទ្រចិន ខាងត្បូង។ មានការប៉ះទង្គិចគ្នាជាញយ ដងរួចមកហើយ ឥណ្ឌូនេស៊ីបានហ៊ាន ដល់ទៅបាញ់សម្លុតទូកនេសាទចិន ដែលចូលមកនេសាទក្នុងដែនទឹកឥណ្ឌូនេស៊ីទៀតផង។ តែប៉េកាំងបានបដិសេធ និងក្រេវ ក្រោធយ៉ាងខ្លាំងដោយចោទក្រុងហ្សាការតា ថា កំពុងប្រយុទ្ធប្រឆាំងនឹងការនេសាទ ខុសច្បាប់ក្នុងដែនទឹករបស់ចិន៕ ម៉ែវ សាធី

ប្រភព៖ Nokorwatnews

  • ប្រទេសឥណ្ឌូនេស៊ីនឹងបាញ់ពន្លិចទូកនេសាទ៧១គ្រឿងដែលនេសាទខុសច្បាប់នៅដែនសមុទ្ររបស់ខ្លួន已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/08/05  Category:កំសាន្ត
Tags: