អ្នក​គាំទ្រ​វ័យ ៤ ឆ្នាំ​របស់​ប្រធានាធិបតី​ Barack Obama ទួញ​សោក​អាឡោះ​អាល័យ​​ពេល​ដឹង​ថា​លោក​នឹង​ត្រូវ​ចាក​ចេញ​ពី​តំណែង

ក្រោយពីដឹងដំណឹងថាលោកប្រធានាធិបតី Barack Obama នឹងត្រូវចាកចេញពីតំណែងក្នុងពេលឆាប់ៗខាងមុខនេះ ក្មេងស្រីអាយុ ៤ ឆ្នាំម្នាក់ដែលមានឈ្មោះថា Andrea Tomlin បានទួញសោកអាឡោះអាល័យ ប្រធានាធិបតីស្បែកខ្មៅដំបូងបំផុតរបស់អាមេរិករូបនេះយ៉ាងខ្លាំង។

ដែលដំណឹងនេះនាងទទួលបានក្រោយពីការស្ដាប់ការសន្ទនារបស់ឪពុកម្ដាយនាងកាលពីយប់មុនថ្ងៃដែលវីដេអូនាងយំសោកអាល័យប្រធានាធិបតីសំណព្វចិត្តខ្លួន ត្រូវបានថតដោយម្ដាយរបស់នាង។ តាមរយៈវីដេអូនេះ មើលទៅនាងគឺជាអ្នកគាំទ្រដ៏ស្ម័គ្រស្មោះមួយរបស់លោក Barack Obama ។



គួរបញ្ជាក់ឲ្យដឹងផងដែរថានៅសល់តែរយៈប្រហែលជាង ៣ ខែទៀតប៉ុណ្ណោះ នឹងដល់ថ្ងៃដែលប្រជាជនអាមេរិកត្រូវជ្រើសរើសបេក្ខភាពថ្មី មកជំនួសកន្លែងរបស់លោក Barack Obama ក្រោយការកាន់តំណែងរយៈពេល ២ អាណត្តិរបស់លោកបានបញ្ចប់៕

  • អ្នក​គាំទ្រ​វ័យ ៤ ឆ្នាំ​របស់​ប្រធានាធិបតី​ Barack Obama ទួញ​សោក​អាឡោះ​អាល័យ​​ពេល​ដឹង​ថា​លោក​នឹង​ត្រូវ​ចាក​ចេញ​ពី​តំណែង已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/08/05  Category:ចំនេះដឹង
Tags: