គឹម ចាន់​បូរ​មី បង្ហាញ​សម្រស់​នៅក្នុងផ្ទះបាយ​

6 Videos


ថ្វីដ្បិតតែមានអាជីពជាអ្នកសិល្បៈប៉ុន្តែ គឹម ចាន់បូរមី នៅតែមិនភ្លេចការងារចង្ក្រានបាយផងដែរជាក់ស្តែងនៅក្នុងរូបថតប៉ុន្មានសន្លឹកនេះ សុទ្ធតែជារូបថតដែលបានថតនៅក្នុងផ្ទះ បាយដែលបង្ហាញពីភាពប៉ិនប្រសព្វក្នុងការធ្វើម្ហូប ក៏ដូចជារូបសម្រស់ដ៏ស្រស់ត្រកាលរបស់នាង ។

គឹម ចាន់​បូរ​មី បង្ហាញ​សម្រស់​នៅក្នុងផ្ទះបាយ​

នៅក្នុងរូបថតនេះផងដែរ បើយើងក្រឡេកមកមើលការតុបតែងខ្លួនរបស់នាងហាក់មានភាពសាមញ្ញជាមួយនឹងការក្រងសក់បែបឃ្យូតៗ មើលទៅបីដូចជាកូនក្រមុំអ្នកជនបទម្នាក់ដែលកំពុងតែមមាញឹកជាមួយការចម្អិនម្ហូមមួយមុខដ៏មានឱជារសឆ្ងុយឆ្ងាញ់ ហើយទោះបីជាថតនៅក្នុងផ្ទះបាយដែលគ្មានពន្លឺគ្រប់គ្រាន់ក៏ដោយ ប៉ុន្តែរូបសម្រស់របស់នាងនៅតែមានភាពស្រស់ស្អាតដដែលពិតជាស័ក្តិសមជាជាចុងភៅដ៏ស្រស់ស្អាតមួយរូបមែន ។

គឹម ចាន់​បូរ​មី បង្ហាញ​សម្រស់​នៅក្នុងផ្ទះបាយ​

ទោះបីជាមានការរវល់ការងារសិល្បៈយ៉ាងណាក្តី ប៉ុន្តែតារាសម្តែងស្រីស្រស់រូបនេះនៅតែឆ្លៀតពេលទំនេរបន្តិចបន្តួចមកជួយកិច្ចការផ្ទះរបស់ម្តាយ ធ្វើឱ្យមានមតិជាច្រើនលើកសរសើរមិនដាច់ពីមាត់ ៕

                                                                                                     ប្រមាញ់តួ

គឹម ចាន់​បូរ​មី បង្ហាញ​សម្រស់​នៅក្នុងផ្ទះបាយ​