Rio៖ Juliana ដាក់​គោលដៅ​យក​មេដាយមាស​សម្រាប់រ​បរ​រកស៊ី​ផ្លូវភេទ​ខ្លួន​ និពន្ធដោយ : ធីតា       August-05-2016, 9:17 am         258

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132Rio៖ Juliana ដាក់​គោលដៅ​យក​មេដាយមាស​សម្រាប់រ​បរ​រកស៊ី​ផ្លូវភេទ​ខ្លួន​Juliana អាយុ​២៣​ឆ្នាំ គឺជា​នារី​រកស៊ី​ផ្លូវភេទ​ម្នាក់​ក្នុងចំណោម​១២០០០​នាក់ ដែល​ចាំ​ស្វាគមន៍​ភ្ញៀវ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ក្នុង​ទីក្រុង Rio ប្រទេស​ប្រេ​ស៊ី​ល​។ ដូចជា​ស្ត្រី​ផ្សេងទៀត​ផងដែរ Juliana ប្រើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង Tinder ដើម្បី​ទាក់ទង​ភ្ញៀវ ដោយ​ចាត់ទុកថា នេះ​ជា​ឱកាស​មាស​ក្នុងការ​រកលុយ​របស់​ខ្លួន​។​

​ក្នុង​បទ​សម្ភាស​ផ្តាច់មុខ​មួយ​ជាមួយ នៅ​ឆ្នេរ Copacabana ក្នុង​ទីក្រុង Rio ស្ត្រី​ស្អាត Juliana បានចាត់ទុក​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក ជា​ឱកាស​មាស​តែមួយគត់​សម្រាប់​នាង​ក្នុង​ការបង្កើន​ប្រាក់ចំណូល ជាពិសេស​គឺ​ប្រាក់​ដុល្លារ​អាមេរិក​។

Rio៖ Juliana ដាក់​គោលដៅ​យក​មេដាយមាស​សម្រាប់រ​បរ​រកស៊ី​ផ្លូវភេទ​ខ្លួន​ និពន្ធដោយ : ធីតា       August-05-2016,  9:17 am         258

​នាង​និយាយ​បែប​កំប្លែង​ថា​៖ «​ខ្ញុំ​ចង់​ឈ្នះ​មេដាយមាស​ក្នុង​មុខរបរ​ខ្ញុំ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក ប៉ុន្តែ​វា​មានការ​ប្រកួតប្រជែង​ជាច្រើន​»​។ នៅ​ប្រេ​ស៊ី​ល របរ​រកស៊ី​ផ្លូវភេទ គឺជា​របរ​ស្របច្បាប់ តែ​ទោះបីជា​យ៉ាងណាក៏ដោយ ប៉ូលិស​នឹង​ចាត់វិធានការ​ក្នុងករណី​មានការ​ផុសផុល​ខ្លាំង​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​។​

Juliana បាន​លើកឡើងថា​៖«​នេះ​ជា​ឱកាស​មាស​របស់​យើង​ក្នុងការ​រកប្រាក់ និង​ស្វែងរក​វិធី​ចាក​ចេញពី​ជីវិត​បែបនេះ​។ នាង​ក៏មាន​ក្តី​ស្រមៃ​មួយ​ផងដែរ ថា​បាន​ជួប​អត្ត​ព​លិ​ក​ណាមួយ​ដែល​អាចជួយ​រូបនាង​ចេញពី​របរផ្លូវភេទ​។​

Rio៖ Juliana ដាក់​គោលដៅ​យក​មេដាយមាស​សម្រាប់រ​បរ​រកស៊ី​ផ្លូវភេទ​ខ្លួន​ និពន្ធដោយ : ធីតា       August-05-2016,  9:17 am         258

Juliana ដែល​បាន​ប្រកប​របរ​រកស៊ី​ផ្លូវភេទ​ជាង​មួយឆ្នាំ​មកហើយ​។ នាង​ដាក់​តម្លៃ​ខ្លួន​១០០​ផោន (​ជាង​១៣១​ដុល្លារ​អាមេរិក​) ក្នុង​មួយ​ម៉ោង​សម្រាប់​ការ​គេង​កំដរ​ភ្ញៀវ​បរទេស​នៅ​សណ្ឋាគារ ប៉ុន្តែ​សម្រាប់​ភ្ញៀវ​ក្នុងស្រុក តម្លៃ​ទាប​ជាង​នេះ​។ ទោះបីជា​យ៉ាងណាក៏ដោយ នា​អំឡុង​ព្រឹត្តិការណ៍​អូឡាំពិក​នេះ តម្លៃ​ខ្លួន​នាង​នឹង​ឡើងថ្លៃ​បន្ថែមទៀត​។ នាង​បាន​អះអាង​ប្រាប់ DailyMail ថា តម្លៃ​ខ្ពស់បំផុត​ដែល​នាង​ទទួលបាន​ពី​ភ្ញៀវ​បរទេស​នោះ គឺ​២០០០​ដុល្លារ​អាមេរិក​ក្នុង​១​យប់​។

​នារី​វ័យ​២៣​ឆ្នាំ​រូបនេះ ជឿជាក់ថា ស្ត្រី​រកស៊ី​ផ្លូវភេទ​នា​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ឆ្នាំ​២០១៦​នេះ នឹង​កាក់កប​ខ្លាំង ពីព្រោះ​ស្ត្រី​ប្រេ​ស៊ី​ល ទទួលបាន​ការចាប់​ជាច្រើន​ពី​មនុស្ស​ប្រុស​នៅលើ​ពិភពលោក​។​

Juliana ក៏​ជឿជាក់​ផងដែរ​ថា នឹង​ទទួលបាន​ចំណូល​ច្រើន ហើយ​អាចធ្វើ​ឲ្យ​នាង​ទទួលបាន​ជីវិត​ថ្មី​មួយ​ដ៏​ស្រស់បំព្រង​៕

​ប្រភព​រូបថត​៖ DailyMail