ក្រុមហ៊ុន​​Starbucks ​ជំនួស​ពីទុយោជ័រ​ មក​អ៊ីណុក​វិ​ញ​ដើម្បី​សុខភាព​អតិថិជន​

ក្រុមហ៊ុន​កាហ្វេ​ដ៏​ល្បីមួយ​​ ដែល​បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​១៩៧១​ ក្នុង​ទីក្រុង​ Seattle ​រដ្ឋធានី​ Washington​ សហរដ្ឋអាមេរិក​ ដែល​បច្ចុប្បន្ន​ក៏មាន​វ​ត្តមាន​នៅក្នុង​ព្រះរាជាណាចក្រកម្ពុជា​ផងដែរ​នោះ ​កាលពី​ពេលថ្មី​​ៗ​នេះ​ខ្លួន​បាន​នាំ​មកនូវ​គំនិត​ថ្មីមួយ​ ដើម្បី​កាត់​​បន្ថយ​នូវការ​កើត​ដំបៅ​ក្នុង​បបូរ​មាត់​របស់​ក្មេង​​​ៗ​តូច​​ៗ​តាមរយៈ​ការប្រើប្រាស់​បំពង់​បឺត​ជ័រ​ (​ទុយោ​)​ មកជំនួស​ដោយ​ទុយោ​អ៊ីណុក​វិញ ​ក្រោយពេល​​ដែល​ក្រុមហ៊ុន​មួយ​នេះបាន​ទទួល​របាយការណ៍​មួយស្ដី​អំពី​ការកើន​ឡើង​នៃ​ចំនួន​កុមារ​ដែល​ប្រឈម​នឹងបញ្ហា​ដំបៅមាត់​ នេះ​បើយោង​តាមគេហ​ទំព័រ ​C​B​A​ ​។​
មាន​ចំនួន​ជាង២.​៨លាន​ទុយោ​ដែក​អ៊ីណុក​ ដែល​ក្រុមហ៊ុន​កាហ្វេ​ Starbucks ​ដ៏ល្បី​នេះ​ បាន​កុម៉្មង់​តាមរយៈ​ក្រុមហ៊ុន​ដែកអ៊ីណុក​ដ៏​ល្បី​មួយ​គឺក្រុមហ៊ុន​ Stainless ​Steel ​ដើម្បី​ដាក់​ឱ្យប្រើប្រាស់​ជំនួស​បំពង់​បឺតជ័រ​ដូច​ដែល​ធ្លាប់​ប្រើប្រាស់​នាពេល​កន្លង​មក​ ហើយ​ក្នុងនោះ​បំពង់​បឺត​អ៊ីណុក​ចំនួន​ជាង៣០ម៉ឺន​បំពង់​នឹង​ត្រូវដាក់​ឱ្យលក់​នៅក្នុងហាង ​Starbucks​ នៅក្នុង​ប្រទេស​កាណាដា​ ។​
សូម​ជម្រាប​ជូនថា​៖​ គឺមិន​ត្រឹមតែ​គិតថា ​បំពង់​បឺត​អ៊ីណុក​ថ្មីនេះ​អាចជួយ​កាត់បន្ថយ​នូវ​ដំបៅ​ក្នុងមាត់​របស់​ក្មេង​​ៗ​​ប៉ុណ្ណោះទេ​​ ប៉ុន្តែ​​វា​ក៏បាន​ចូលរួម​ចំណែក​ថែរក្សា​បរិស្ថាន​ពីការ​បំពុល​នៃ​សម្រាម​ដែល​កើត​ម​កពី​ការ​បោះចោល​បំពង់​បឺត​ជ័ររាប់​ពាន់លាន​បំពង់​ជា​រៀងរាល់​ឆ្នាំ​ផងដែរ ​ហើយ​ក្រុមហ៊ុន​កាហ្វេ​ Starbucks ​ក៏បាន​អំពាវនា​វ​ឱ្យ​អតិថិជន​របស់​ខ្លួន​ចូលរួម​ការពារ​បរិស្ថាន ​ដោយ​ព្យាយាម​លាង ​និង​រក្សាទុក​នូវ​បំពង់​បឺត​អ៊ីណុកដែល​ខ្លួនបាន​ទិញ​ ដើម្បី​ប្រើ​សម្រាប់​ការពិសារ​កាហ្វេ​លើក​ក្រោយ​​​ៗ​ទៀត​​ ប្រសិន​បើបំពង់​បឺត​អ៊ីណុក​នោះ​ខូចខាត ​ឬចង់​ដូរថ្មី​អតិថិជន​អាចយក​មកដូរ​បាននៅ​តាមសាខា​ហាងកាហ្វេ​របស់ខ្លួន ​និងប្រហែល​ជាឆាប់​​ៗ​ខាងមុខ​នេះ​គម្រោង​ថ្មី​ដ៏​ប្រសើរ​នេះ​នឹង​រីកសាយ​ភាយ​នៅ​ទូទាំង​ពិភពលោក​ជាក់​ជា​មិនខាន​ ៕​

ក្រុមហ៊ុន​​Starbucks ​ជំនួស​ពីទុយោជ័រ​ មក​អ៊ីណុក​វិ​ញ​ដើម្បី​សុខភាព​អតិថិជន​ក្រុមហ៊ុន​​Starbucks ​ជំនួស​ពីទុយោជ័រ​ មក​អ៊ីណុក​វិ​ញ​ដើម្បី​សុខភាព​អតិថិជន​ក្រុមហ៊ុន​​Starbucks ​ជំនួស​ពីទុយោជ័រ​ មក​អ៊ីណុក​វិ​ញ​ដើម្បី​សុខភាព​អតិថិជន​ក្រុមហ៊ុន​​Starbucks ​ជំនួស​ពីទុយោជ័រ​ មក​អ៊ីណុក​វិ​ញ​ដើម្បី​សុខភាព​អតិថិជន​
ដោយ៖ ឈូក ស
ប្រភព៖ CBA