Asus Zenbook 3 អេក្រង់ Retina គូប្រជែង​ថ្មី​ MacBook Air

Zenbook 3  ជាកុំព្យូទ័រ​យួរ​ដៃ​ជំនាន់​ចុង​ក្រោយ​របស់​ក្រុមហ៊ុន ASUS ​ដែល​មាន​បំពាក់​មក​ជាមួយ​អេក្រង់ Retina ទំហំ 12.5 អ៊ីញ ស្ដើង ស្រាល ដែល​ជា​គូ​ប្រជែង​ថ្មី​របស់​ MacBook Air។

 

Asus Zenbook 3 អេក្រង់ Retina គូប្រជែង​ថ្មី​ MacBook Air

 

កុំព្យូទ័រ​ដ៏​ស្ដើង​នេះ​​មាន​ថាមពល​ថ្ម​ដែល​អាច​ប្រើ​ប្រាស់​បាន​ដល់​រយៈ​ ពេល​ ៩​ ម៉ោង​ ហើយ​ថែម​ទាំង​មាន​បច្ចេកវិទ្យា​បញ្ចូល​ថ្ម​បាន​លឿន​ អាច​សាក​ថាមពល​បាន ៦០% ដោយ​ប្រើ​ពេល​តែ​ ៤៩​ នាទី។ ចំណុច​ពិសេស​របស់​ ZenBook 3 នេះ​ គឺ​មាន​បំពាក់​​មុខងារ​ស្កេន​ក្រយៅ​ដៃ​ ​សម្រាប់​ប្រើ​ជា​មួយ​ Windows Hello ដែល​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​ Sign In និង​ដោះ​សោ​កុំព្យូទ័រ​ ដោយ​ប្រើ​តែ​ម្រាម​ដៃ​បាន។

 

Asus Zenbook 3 អេក្រង់ Retina គូប្រជែង​ថ្មី​ MacBook Air

 

ZenBook 3 មាន​អេក្រង់​ទំហំ​ ១២,៥​ អ៊ីញ​ អាច​បង្ហាញ​រូបភាព​ច្បាស់​ល្អ​ក្នុង​កម្រិត​ ១៩២០ x ១០៨០​ភិច​សែល មាន​កម្រាស់​ស្ដើង​ត្រឹម​តែ​ ១១,៩​ ម.ម​ និង​មាន​ទម្ងន់​​ត្រឹម​ ០,៩​ គីឡូក្រាម ស្ដើង​ជាង​និង​ស្រាល​ជាង​ MacBook ដែល​មាន​ទម្ងន់​ ០,៩២ គីឡូក្រាម​ និង​​កម្រាស់​ ១៣,១​ ម.ម។

 

Asus Zenbook 3 អេក្រង់ Retina គូប្រជែង​ថ្មី​ MacBook Air

 

កុំព្យូទ័រ​ដើរ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Windows នេះ​មាន​បំពាក់ CPU Intel Core i7 មាន​ RAM ទំហំ​ ១៦GB, អង្គ​ផ្ទុក​ទិន្នន័យ​ប្រភេទ​ SSD ទំហំ​ ១TB និង​មាន​រន្ធ​បំពង​សំឡេង​ចំនួន​បួន។ ZenBook 3 នេះ​ប្រើ​ប្រាស់​រន្ធ USB ​ត​ភ្ជាប់​ប្រភេទ​ C សម្រាប់​ការ​សាក​ថ្ម​ និង​ ការ​ត​ភ្ជាប់​នានា​ ដូច​​នឹង MacBook ដែរ។

 

Asus Zenbook 3 អេក្រង់ Retina គូប្រជែង​ថ្មី​ MacBook Air

 

ចំពោះ Intel Core i7 , RAM 16GB និងអង្គ​ផ្ទុក​ទិន្នន័យ​ប្រភេទ​ SSD ទំហំ​ ១TB កុំព្យូទ័រ ZenBook 3 ​មាន​តម្លៃ​ប្រហែល ២០០៦ ដុល្លារ

 

ចុច​អាន​៖ មើល​ការ​បង្ហាញ​​គំរូ​ដើម​ iPhone 7 Plus ពណ៌​ខៀវ​ស្អាត​ទាក់​ភ្នែក

 

អត្ថបទ៖ រក្សា