ដឹងទេថា មនុស្សដែលចូលចិត្ត នៅតែឯង ជាមនុស្សដែលមានលទ្ធភាព ជោគជ័យខ្ពស់

មនុស្សយើងម្នាក់ៗ តែងតែចង់បានភាពជោគជ័យ ក្នុងជីវិត។ វាគឺជាធម្មជាតិ របស់មនុស្ស ដែលតែងតែខិតខំ ប្រឹងប្រែង ដើម្បីធ្វើដំណើរទៅដល់គោលដៅ និងសម្រេចបាននូវ របៀបរស់នៅ ដែលយើងតែងតែ គិតស្រមៃចង់បាន។

ហេតុនេះហើយទើបម្នាក់ៗ គិតថាជារឿងធម្មតាទេ ដែលប្រភេទមនុស្សចូលចិត្តភាពរីករាយ ចូលចិត្តចេញក្រៅរាប់អានមនុស្សច្រើន ឬជាមនុស្សដែលមានទំនាក់ទំនងសង្គមខ្ពស់  មានលទ្ធភាពជោគជ័យច្រើន ដោយសារតែភាពរួសរាយ និងទំនុកចិត្តខ្ពស់ របស់មនុស្សប្រភេទនោះ។ ប៉ុន្តែជាក់ស្តែង អ្នកវិទ្យាសាស្រ្តបានធ្វើការប្រកែក និងមិនយល់ស្របឡើយ។

ខាងក្រោមនេះ ជាហេតុផលដែលបញ្ជាក់ថា អ្នកដែលចូលចិត្ត ចំណាយពេលនៅតែម្នាក់ឯង ជាមនុស្សដែលមានភាពជោគជ័យជាង ៖ 

១. ធ្វើតាមគំនិតផ្ទាល់ខ្លួន

នៅពេលដែលអ្នកចូលចិត្តចំណាយពេលតែម្នាក់ឯង អ្នកមិនត្រូវការមានការអនុញ្ញាត ពីនរណាម្នាក់ឡើយ។ នេះមានន័យថា អ្នកអាចចំណាយពេលវេលារបស់អ្នក ជ្រើសរើសជម្រើសណា ដែលល្អសម្រាប់ខ្លួនឯង ជាជាងសម្រាប់ផ្គាប់ចិត្តអ្នកដទៃ។ នេះហើយ គឺជាផ្លូវទៅកាន់ ភាពជោគជ័យ ដែលអ្នកប៉ងប្រាថ្នានោះ។ អ្នកកំណត់ស្តង់ដារផ្ទាល់ខ្លួន តាមគំនិតរបស់អ្នក និងធ្វើយ៉ាងណា ដើម្បីសម្រេចគោលដៅរបស់ខ្លួន ដោយមិនចាំបាច់មានគិនិតយោបល់ពី អ្នកដទៃឡើយ។

២. គិតបានល្អិតល្អន់

មនុស្សដែលចូលចិត្តភាពឯកា មិនសម្រេចចិត្តដោយមិនបានគិតល្អិតល្អន់ជាមុនសិនឡើយ។ ពួកគេចំណាយពេលច្រើន គិតសព្វគ្រប់បែបយ៉ាងទាំងអស់ ជាពិសេស ការសម្រេចចិត្តដ៏ធំណាមួយ។ អ្នកចូលចិត្តភាពឯកា ចូលចិត្តគិតវែងឆ្ងាយ និងគិតពីផលវិបាកផ្សេងៗ ដែលជាគន្លឹះមួយដ៏ចំបង សម្រាប់ភាពជោគជ័យ។

៣. ផ្តោតអារម្មណ៍បានល្អ

ការនៅតែម្នាក់ឯង ជាវិធីដ៏ល្អបំផុត ក្នុងការផ្តោតអារម្មណ៍ និងអាចខិតខំកាន់តែខ្លាំងថែមទៀត ដើម្បីឆ្ពោះទៅកាន់គោលដៅរបស់ខ្លួន។ នៅពេលដែលអ្នកគ្មានការរំខាន  និងព្យាយាមចំណាយពេលនៅតែម្នាក់ឯង នោះកម្រិតផលិតភាពរបស់អ្នក ក៏កើនឡើងខ្ពស់ដែរ។  ហេតុនេះ អ្នកប្រាកដជាអាចសម្រេចគោលដៅបានលឿនជាង អ្នកដែលចូលចិត្ត នៅជួបជុំមនុស្សច្រើន ព្រោះតែអ្នកទាំងនោះ រងនូវការរំខានជាច្រើន មិនអាចផ្តោតអារម្មណ៍បានល្អឡើយ។

៤. ពូកែខាងស្តាប់

មិនថាស្តាប់ព័ត៌មាន  ស្តាប់ការសន្ទនា  ឬស្តាប់រឿងរ៉ាវតិចតួច  ដែលមិនសូវមានគេចាប់អារម្មណ៍នោះទេ អ្នកនឹងក្លាយជាមនុស្សនាំមុខគេមិនខាន។ នេះជាទម្លាប់ពីកំណើត របស់មនុស្ស ដែលចូលចិត្តនៅតែឯង តែក៏ជាទម្លាប់ដែលនាំពួកគេទៅកាន់ភាពជោគជ័យ ជាជាងអ្នកដែលចូលចិត្តតែនិយាយ ហើយមិនចូលចិត្តយកចិត្តទុកដាក់ស្តាប់។ ពួកគេស្តាប់ដើម្បីកសាងការយល់ចិត្ត   ការយល់ដឹង និងចំណេះដឹងផ្សេងៗ ដែលនាំពួកគេ ដើរទៅរកភាពជោគជ័យ។ 

៥. ធ្វើកិច្ចការបានរួចរាល់

ខណៈពេលចុងសប្តាហ៍ មានមនុស្សជាច្រើន ចូលចិត្តចេញទៅដើរលេងខាងក្រៅ ប៉ុន្តែមនុស្សមួយចំនួន ក៏ចូលចិត្តនៅតែឯងដូចគ្នា។ អ្នកដែលចូលចិត្តចេញដើរខាងក្រៅ មានទំនាក់ទំនង ក្នុងសង្គមរឹងមាំ តែអ្នកដែលនៅរៀបចំ ធ្វើការងាររបស់ខ្លួនដើម្បីសម្រេចគោលដៅ ទើបជាមនុស្ស ដែលមានភាពជោគជ័យពិតប្រាកដ។

៦. ធូរស្រាលអារម្មណ៍

ភាពតានតឹង ចេះតែកើតឡើងក្នុងជីវិត និងធ្វើឲ្យមានការលំបាកដល់ខ្លួនរបស់យើងណាស់។ ហេតុនេះ ចំនាយពេលនៅតែឯងបានច្រើន អាចឲ្យអ្នកដកដង្ហើមបានវែងៗ បន្ធូរអារម្មណ៍ និងតម្រង់គំនិត ទៅរកផ្លូវត្រូវបាន។ ការបន្ធូរចោលអារម្មណ៍ស្មុគស្មាញ និងគំនិតអវិជ្ជមាន នឹងធ្វើឲ្យអ្នកបង្កើនការច្នៃប្រឌិត និងនឹកឃើញនូវគំនិតថ្មីៗ ជាក់ជាពុំខាន។

៧. ដោះស្រាយបញ្ហាយ៉ាងមានប្រសិទ្ធភាព

ជីវិត របស់មនុស្សមិនអាចគេចចេញពី បញ្ហាបានឡើយ។ តែដោយសារតែ បរិស្ថានជុំវិញ និងការរំខានផ្សេងៗ អ្នកប្រាកដជាពិបាកធ្វើឲ្យខួរក្បាលស្រលះ ដើម្បីដោះស្រាយបញ្ហាបានឡើយ។ ដូច្នេះ អ្នកត្រូវការពេលវេលា ស្ងប់ស្ងាត់តែម្នាក់ឯងខ្លះ ដើម្បីវិភាគ និងស្វែងយល់ការពិត។ អ្នកដែលចូលចិត្តនៅតែឯង មានបញ្ហាជាឧបសគ្គ ត្រឹមតែបណ្តោះអាសន្នប៉ុណ្ណោះ។ ពួកគេមិន ដែលមានភាពខ្វល់ខ្វាយរ៉ាំរ៉ៃ ដែលអាចបំផ្លាញអារម្មណ៍របស់ពួកគេឡើយ។

៨. ពេញចិត្តនឹងជីវិតសាមញ្ញ

អ្នកចូលចិត្តភាពស្ងប់ស្ងាត់ មើលឃើញជីវិត ចេញពីទស្សនៈវិស័យច្បាស់លាស់។ ពួកគេ មិនស្វែងរកអ្វី ដែលបង្កភាពស្មុគស្មាញ ឬមានសភាពមិនច្បាស់លាស់ឡើយ។ ដោយសារតែបែបនេះហើយ ពួកគេមានការគិតខ្ពស់ និងចេះឲ្យតម្លៃនូវអ្វីដែលខ្លួនមាន៕ 

ប្រភព៖  | 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ដឹងទេថា មនុស្សដែលចូលចិត្ត នៅតែឯង ជាមនុស្សដែលមានលទ្ធភាព ជោគជ័យខ្ពស់

ដឹងទេថា មនុស្សដែលចូលចិត្ត នៅតែឯង ជាមនុស្សដែលមានលទ្ធភាព ជោគជ័យខ្ពស់

ដឹងទេថា មនុស្សដែលចូលចិត្ត នៅតែឯង ជាមនុស្សដែលមានលទ្ធភាព ជោគជ័យខ្ពស់