គួ ចាឡឺយ​ឡើង​​តំណែង​​ឪពុក​ជា​ផ្លូវការ

ក្រោយ​ចុះ​ឈ្មោះ​រៀប​អាពាហ៍ពិពាហ៍​បាន​ជាង ៨​ខែ​តារា​សម្ដែង​ល្បី​ឈ្មោះ​តៃវ៉ាន់ Vic Chou បាន​ប្រកាស​ដំណឹង​ល្អ​ទៅ​ដល់​អ្នក​គាំទ្រ​របស់​ខ្លួន​នា​ពេល​ថ្មី​ៗ​នេះ។

 

គួ ចាឡឺយ​ឡើង​​តំណែង​​ឪពុក​ជា​ផ្លូវការ

 

ព្រឹក​ថ្ងៃ​ទី ៤​ខែ​សីហា តំណាង​របស់​តារា​សម្ដែង​ប្រុស​តៃវ៉ាន់ Vic Chou បាន​ប្រកាស​ឲ្យ​ដឹង​ថា​ភរិយា​របស់​តួ​រឿង “ស្នេហា​បួន​ដួង” បាន​សម្រាល​កូន​កាល​ពី​យប់​ថ្ងៃ​ទី ២​ខែ​សីហា​បាន​សម្រេច។ ទាំង​ម្ដាយ​និង​កូន​សុទ្ធ​តែ​មាន​សុខភាព​ល្អ​ទាំង​អស់។ “គ្រួសារ​របស់​គួ ចាឡឺយ​នៅ​ពេល​នេះ​មាន​ព្រះនាង​តូច​ម្នាក់​ទៀត លោក​បាន​ក្លាយ​ជា​ឪពុក​ជា​ផ្លូវ​ការ​ហើយ”។ តំណាង​រូប​នេះ​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ក្រោយ​ពេល​ប្រពន្ធ​ឆ្លង​ទន្លេ​រួច តារា​សម្ដែង​វ័យ​៣៥​ឆ្នាំ​នឹង​ផ្អាក​រាល់​សកម្មភាព​របស់​ជា​បណ្ដោះអាសន្ន​ដើម្បី​មើល​ថែ​ភរិយា។ ក្រុម​ការងារ​ភាពយន្ត​ថ្មី​របស់ Vic Chou ក៏​បាន​អធ្យាស្រ័យ​អនុញ្ញាត​ឲ្យ​លោក​ត្រលប់​ទៅ​ស្រុក​កំណើត​ដើម្បី​មើល​ទុក​ដាក់​ប្រពន្ធ​កូន​ខ្ចី​ផង​ដែរ៕

 

គួ ចាឡឺយ​ឡើង​​តំណែង​​ឪពុក​ជា​ផ្លូវការ

 

គួ ចាឡឺយ​ឡើង​​តំណែង​​ឪពុក​ជា​ផ្លូវការ

 

ចុចអាន៖ចិន​ក្ដៅ​ក្រហាយ​ព្រោះ​លី តឺហួរ​​​បាន​ត្រឹម​​តួ​កំប៉ិកកំប៉ុក​ក្នុងរឿង “The Great Wall”

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖zing