Pacquiao ត្រឡប់​មក​កាន់​សង្វៀន​វិញ​ត្រៀម​វ៉ៃ​ខែ​វិច្ឆិកា​

Manny Pacquiao ប្រកាស​ថា​នឹង​វិល​មក​កាន់​សង្វៀន​ប្រដាល់​វិញ​នៅ​ថ្ងៃ​ទី៥​ ខែ​វិច្ឆិកា​ ខាង​មុខ​ដោយ​វ៉ៃ​ជាមួយ​អ្នក​ប្រដាល់​​ Jessie Vargas ជើងឯក​ទម្ងន់​មធ្យម​ WBO welterweight។​

 Pacquiao ត្រឡប់​មក​កាន់​សង្វៀន​វិញ​ត្រៀម​វ៉ៃ​ខែ​វិច្ឆិកា​Pacquiao និងVargas 

 

កីឡាករ​ជើង​ឯក​​ពិភពលោក​៨​ស្ថាប័ន​ធ្លាប់​ដើរ​ចេញ​ពី​វិស័យ​ប្រដាល់​អាជីព​ម្ដង​រួច​ហើយ​កាល​ពី​ខែ​មេសា ក្រោយ​ផ្ដួល Timothy Bradley ជា​លើក​ទី​២ ប៉ុន្តែ​ពេល​នេះ​លោក Bob Arum ជា​អ្នក​ផ្គូផ្គង​បាន​ប្រាប់​ថា​ Pacquiao នឹង​វ៉ៃ​ម្ដង​ទៀត​នៅ​ឆ្នាំ​នេះ។

 

អ្នក​ប្រដាល់​សញ្ជាតិ​ហ្វីលីពីន និង​ក្រុម​ការងារ​នឹង​ជួប​គ្នា​ថ្ងៃ​១០ សីហា​ ​ដើម្បី​ពិភាក្សា​ថា​តើ​គួរ​ឡើង​សង្វៀន​ប្រកួត​នៅ Los Angeles សហរដ្ឋ​អាមេរិក​ ឬ​ក៏ Dubai នៃ​ប្រទេស​អារ៉ាប់រួម។

 

Jessie Vargas គូ​ប្រជែង​របស់​ Pacquiao ទើប​យក​ឈ្នះ​ខ្សែ​ក្រវាត់​ថ្មីៗ​ កាល​ពី​ខែ​ មិនា​ក្រោយ​ផ្ដួល Sadam Ali។ អ្នក​ប្រដាល់​វ័យ​២៧ ឆ្នាំ ប្រកួត​ ២៨​ដង​ ឈ្នះ​២៧ ក្នុង​នោះ​ផ្ដួល​គូប្រកួត​សន្លប់​ ១០​ដង ហើយ​ធ្លាប់​ចាញ់​ម្ដង​គត់ គឺ​ចាញ់​ Bradley កាល​ពី​ឆ្នាំ​មុន៕

 

Pacquiao ត្រឡប់​មក​កាន់​សង្វៀន​វិញ​ត្រៀម​វ៉ៃ​ខែ​វិច្ឆិកា​

 

Pacquiao ត្រឡប់​មក​កាន់​សង្វៀន​វិញ​ត្រៀម​វ៉ៃ​ខែ​វិច្ឆិកា​

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Mirror