Neymar មិនអាចបង្កើតភាពអស្ចារ្យ ខណៈប្រេស៊ីល ស្មើជាមួយអាហ្រ្វិកខាងត្បូង

តារាឆ្នើម Neymar របស់ក្លិប Barcelona មិនអាចបង្ហាញពីទម្រង់លេងដ៏ល្អដើម្បីជួយឲ្យក្រុមជម្រើសជាតិប្រេស៊ីល មានការចាប់ផ្តើមដ៏ជឿជាក់ក្នុងការប្រមាញ់រកការឈ្នះមេដាយមាសអូឡាំពិកក្នុងកីឡាបាល់ទាត់ជាលើកទីមួយរបស់ពួកគេឡើយ ខណៈដែលក្រុមម្ចាស់ផ្ទះមួយនេះ បានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ជាមួយនឹងក្រុមអាហ្វ្រិកខាងត្បូង ដែលនៅសល់សមាជិកត្រឹមតែ១០នាក់ ក្នុងការប្រកួតបើកឆាកនៃព្រឹត្តិការណ៍ Rio ឆ្នាំ២០១៦ កាលពីថ្ងៃព្រហស្បតិ៍។

Brazil-and-South-Africa

Neymar គឺជាកីឡាករដ៏ល្បីបំផុតក្នុងចូលរួមក្នុងយុទ្ធនាការកីឡាបាល់ទាត់ និងត្រូវបានផ្តល់ការងារឲ្យជួយរក្សាមោទនភាពសម្រាប់កីឡាបាល់ទាត់របស់ប្រេស៊ីល ក្រោយពីការរងបរាជ័យយ៉ាងអាម៉ាសក្នុងលទ្ធផល ៧-១ ក្រោមស្នាដៃក្រុមជម្រើសជាតិអាល្លឺម៉ង់ នៅលើទឹកដីខ្លួនឯងក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៤។ ប៉ុន្តែ ទោះបីជាយ៉ាងណា រូបគេបានជួបការខកចិត្តនៅលើទីលានខ្សាច់នៃកីឡដ្ឋានក្នុងទីក្រុង Brasilia ខណៈដែលក្រុមជម្រើសជាតិអាហ្វ្រិកខាងត្បូង បានការងារដើម្បីទទួលបានលទ្ធផលស្មើ បើទោះបីកីឡាករ Mothobi Mvala បានរងការពិន័យកាតក្រហមរយៈពេលកន្លះម៉ោងចុងក្រោយក៏ដោយ។ បច្ចុប្បន្ន ក្រុមក្នុងពូល A មានពិន្ទុស្មើគ្នាទាំងអស់ ក្រោយពីក្រុមបាល់ទាត់ជម្រើសជាតីអ៊ីរ៉ាក់ និងដាណឺម៉ាក ក៏បានបញ្ចប់ក្នុងលទ្ធផល ០-០ ផងដែរ កាលពីថ្ងៃព្រហស្បតិ៍៕

លទ្ធផលនៃការប្រកួតគូផ្សេងទៀត

Honduras 3 – 2 Algeria
Mexico 2-2 Germany
Portugal 2-0 Argentina
Sweden 2-2 Colombia
Fiji 0-8 South Korea

The post Neymar មិនអាចបង្កើតភាពអស្ចារ្យ ខណៈប្រេស៊ីល ស្មើជាមួយអាហ្រ្វិកខាងត្បូង appeared first on CamboSport.