Swansea យល់ព្រមលើលក្ខខណ្ឌផ្សេងៗដើម្បីចុះហត្ថលេខាជាមួយ Llorente ពិ Sevilla

ក្លិប Swansea បានយល់ព្រមលើការផ្ទេរមួយដើម្បីចុះហត្ថលេខាជាមួយនឹងខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញ Fernando Llorente ពីក្លិប Sevilla។ ខ្សែប្រយុទ្ធវ័យ៣១ឆ្នាំរូបនេះ ដែលជាសមាជិកក្រុមអេស្ប៉ាញដែលបានឈ្នះពាន World Cup ឆ្នាំ២០១០ និង Euro ឆ្នាំ២០១២ នឹងត្រូវត្រួតពិនិត្យសុខភាពនៅថ្ងៃសុក្រនេះ។ វាត្រូវបានគេយល់ឃើញថា អតីតខ្សែប្រយុទ្ធរបស់ក្លិប Athletic Bilbao និង Juventus រូបនេះ ត្រូវបានផ្តល់កិច្ចសន្យារយៈពេល២ឆ្នាំ។

swanseafernado

Llorente បានឈ្នះពានធំៗចំនួន៥ ជាមួយនឹងក្លិប Juventus ក្នុងនោះរាប់បញ្ចូលទាំងពីរ Serie A ចំនួន៣លើកផងដែរ និងបានចូលលេងក្នុងនាមជាកីឡាករបម្រុងក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គផ្តាច់ព្រ័ត្រ កាលពីឆ្នាំ២០១៥។ ប៉ុន្តែ រូបគមិនបានបង្ហាញខ្លួនក្នុងជម្រើសទាំង១១នាក់ដំបូងយ៉ាងទៀងទាត់ឡើយ ក្នុងពេលដែលរូបគេបានវិលទៅកាន់ក្របខ័ណ្ឌ La Liga វិញជាមួយនឹងក្លិប Sevilla ដោយរូបគេត្រូវលេងក្នុងនាមជាកីឡាករបម្រុងរបស់ Kevin Gameiro។ រូបគេបានចូលលេងក្នុងជម្រើសទាំង១១នាក់ដំបូងរបស់គេចំនួន១៤លើកក្នុងរដូវកាលដំបូងរបស់គេ និងបានស៊ុតបាល់បញ្ចូលទី៤គ្រាប់។ មិនមានតម្លៃខ្លួននៃការផ្ទេរនេះត្រូវបានគេប្រកាសឲ្យដឹងឡើយ បើទោះបី Sevilla ពិតជាចង់លក់រូបគេចេញក៏ដោយ៕

ប្រភពព័ត៌មាន៖ The Guardian

The post Swansea យល់ព្រមលើលក្ខខណ្ឌផ្សេងៗដើម្បីចុះហត្ថលេខាជាមួយ Llorente ពិ Sevilla appeared first on CamboSport.