Messenger អាប់ដេត​ថ្មី​អាច​​ពង្រីក​ទំហំ​ Emoji ទាំង​អស់​បាន

Facebook ទើប​ធ្វើ​ការ​អាប់ដេត​ថ្មី​លើ​កម្មវិធី​ Messenger ដោយ​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​ពង្រីក​ទំហំ​ Emoji ឲ្យ​​មាន​ទំហំ​ធំ​បាន ដែល​កន្លង​មក​ធ្វើ​បាន​តែ​ជា​មួយ​ Emoji រូប​មេដៃ​ប៉ុណ្ណោះ។

 

Messenger អាប់ដេត​ថ្មី​អាច​​ពង្រីក​ទំហំ​ Emoji ទាំង​អស់​បាន

 

ដើម្បី​ពង្រីក​ Emoji គ្រាន់​តែ​ចុច​ឲ្យ​ជាប់​លើ​ Emoji ណា​មួយ​​ឲ្យ​ចេញ​ជា​ទំហំ​ដែល​អ្នក​ចង់​បាន​រួច​ប្រលែង​ដៃ។ ភ្លាម​នោះ​ Emoji នឹង​ផ្ញើ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​អ្នក​ជា​មិន​ខាន​ឡើយ។

 

 

បច្ចុប្បន្ន​ការ​អាប់ដេត​ថ្មី​នេះ​មាន​តែ​នៅ​លើ​ឧបករណ៍​ដើរ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS ប៉ុណ្ណោះ​ ចំណែក​ឯ​នៅ​លើ Android និង​ នៅ​លើ​វិបសាយ​ នឹង​អាច​ប្រើ​ប្រាស់​បាន​​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ៕​​​
​​

 

ចុច​អាន៖ មេ​ Instagram ​ក្លាយ​ជា​មហាសេដ្ឋី​មាន​ទឹក​ប្រាក់​ពាន់​លាន​ដុល្លារ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ TNW​​​