ប្រុសណាមិនសោកស្តាយទៅ​! បើ​អ​តី​តៈ​បវរកញ្ញា​អាស៊ី​ដ៏​សែន​ស្អាត ក្លាយជា​ប៉ូលីស​បែបនេះ (Video Inside)

Lam Tsz-Kwan អតីតបរវកញ្ញាអាស៊ីឆ្នាំ ២០០៩ ដ៏ស្រស់ស្អាតដែលថ្មីៗនេះបានលាចាកពីវិថីសិល្បះ និងប្រែក្លាយខ្លួនជាប៉ូលីសដោយកាត់សក់ខ្លី បានធ្វើឲ្យពលរដ្ឋកុងហុងភ្ញាក់ផ្អើលស្ទើរពុំគួរឲ្យជឿ ក្រោយដំណឹងរបស់នាងបានរីករាលដាលលើបណ្តាញសង្គម កាលពីសប្តាហ៍មុននេះ ។

អតីតបវរកញ្ញាឆ្នាំ ២០០៩ និងជាពិធីករទូរទស្សន៍រូបស្រស់នេះ បានធ្វើឲ្យបុរសៗប្រទេសនាងជ្រួលច្របល់ សោកស្តាយជាខ្លាំង ក្រោយនាងត្រូវបានបញ្ចេញឲ្យដឹងថា ស្ថិតក្នុងចំណោមសិក្ខាកាមបញ្ចប់ការសិក្សាពីមហាវិទ្យាល័យប៉ូលីសហុងកុង ។

កាលពីថ្ងៃសៅរ៍ សប្តាហ៍មុននេះ នាង Lam Tsz-Kwan បានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យប៉ូលីសហុងកុង ដោយរួមជាមួយសិក្ខាកាមដទៃទៀតចំនួន ៣៣ នាក់ និងនិស្សិត ២៣៩ នាក់ ។

Lam អាយុ ២៥ ឆ្នាំ បានទទួលរង្វាន់កិត្យានុភាព Silver Whistle សម្រាប់ការចូលមកលើកដំបូងនៅក្នុងថ្នាក់របស់នាង នៅក្នុងពិធីមួយដែលរួមបញ្ជូលការបង្ហាញខ្លួនតាមរយៈជាអ្នកតំណាងមកពីបន្ទាយកងទ័ពរំដោះប្រជាជនហុងកុង ៕


ប្រុសណាមិនសោកស្តាយទៅ​! បើ​អ​តី​តៈ​បវរកញ្ញា​អាស៊ី​ដ៏​សែន​ស្អាត ក្លាយជា​ប៉ូលីស​បែបនេះ (Video Inside)

អាជ្ញាធរ​​រារាំង​មិន​ឲ្យ​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ ជួប​លោក​នាយក​រដ្ឋមន្ត្រី

ប្រុសណាមិនសោកស្តាយទៅ​! បើ​អ​តី​តៈ​បវរកញ្ញា​អាស៊ី​ដ៏​សែន​ស្អាត ក្លាយជា​ប៉ូលីស​បែបនេះ (Video Inside)

Global Witness ជំរុញ​ឲ្យ​រដ្ឋាភិបាល​ស៊ើប​អង្កេត​​រឿង​សម្លាប់​ កែម ​ឡី ​ឲ្យ​បាន​ហ្មត់ចត់