សមត្ថកិច្ច​​បង្ហាញមុខ​មេខ្លោង​​ធំ​​ជួញដូរ​គ្រឿងញៀន​ជនជាតិ​ថៃ​ម្នាក់ ​ចាប់​បាន​​នៅ​​ត្រពាំង​ឈូក​

រាជធានីភ្នំពេញ៖ នគរបាលមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ហាញមុខមេខ្លោងជួញដូរគ្រឿងញៀន ជនជាតិថៃម្នាក់ នៅវេលាម៉ោង០៥និង៣០នាទីល្ងាច ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦ ម្សិលមិញនេះ ដែលត្រូវបានចាប់ខ្លួនជាមួយថ្នាំជាង១៤គីឡូក្រាម មុនបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការបន្តទៀត។

សមត្ថកិច្ច​​បង្ហាញមុខ​មេខ្លោង​​ធំ​​ជួញដូរ​គ្រឿងញៀន​ជនជាតិ​ថៃ​ម្នាក់ ​ចាប់​បាន​​នៅ​​ត្រពាំង​ឈូក​

យោងតាមប្រភពពីអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា ការបង្ហាញមុខមេខ្លោងជួញដូរគ្រឿងញៀនខាងលើនេះ ធ្វើឡើងក្រោមវត្តមានលោកឧត្ដមសេនីយ៍ទោ សាន្ត សុទ្ធី នាយរងមន្ទីរប្រឆាំងគ្រឿងញៀន និងមន្ត្រីនគរបាលមួយចំនួនទៀត។

មេខ្លោងជួញដូរគ្រឿងញៀនជនជាតិថៃដ៏ធំរូបនេះ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន កាលពីល្ងាចថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្លូវលំ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយធ្វើការរឹប អូសគ្រឿងញៀនយ៉ាងច្រើនលើសលប់ ស្ទើរតែមិនធ្លាប់មាននាពេលកន្លងទៅ។

ក្រោយការចាប់ខ្លួនរួចមក នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦ កម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន បាននាំខ្លួនមេខ្លោងរូបនេះ ទៅឆែកឆេរដល់ផ្ទះស្នាក់នៅ ផ្ទះលេខ៣ សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ ដកហូតបានថ្នាំញៀនបន្ថែមទៀត។

លោកឧត្ដមសេនីយ៍ឯក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានឲ្យដឹងថា ជនល្មើសមានឈ្មោះ ឆៃ យ៉ាភុងភិសៃផាន់ ជនជាតិថៃ ភេទប្រុស អាយុ៥២ឆ្នាំ។ ហើយនៅក្នុងសន្និសីទកាសែតខាងលើនេះ កម្លាំងនគរបាលក៏បាន នាំខ្លួនទណ្ឌិតម្នាក់ទៀត ដែលជាបក្ខពួករបស់មេក្លោងមក ចង្អុលបង្ហាញបន្ថែមផងដែរ៕

សមត្ថកិច្ច​​បង្ហាញមុខ​មេខ្លោង​​ធំ​​ជួញដូរ​គ្រឿងញៀន​ជនជាតិ​ថៃ​ម្នាក់ ​ចាប់​បាន​​នៅ​​ត្រពាំង​ឈូក​

ប្រភព៖ kqube

  • សមត្ថកិច្ច​​បង្ហាញមុខ​មេខ្លោង​​ធំ​​ជួញដូរ​គ្រឿងញៀន​ជនជាតិ​ថៃ​ម្នាក់ ​ចាប់​បាន​​នៅ​​ត្រពាំង​ឈូក​已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/08/05  Category:កំសាន្ត
Tags: