ស្ពាន​កញ្ចក់​ប្រណីត​នៅ​ជាប់​ជញ្ជាំង​ថ្មភ្នំ​ដ៏​ខ្ពស់​ក្នុង​ខេត្ត Hunan ប្រទេស​ចិន

«China Daily» របស់​ចិន​ផ្សាយ​ថា អ្នកទេសចរ​បាន​ជួប​ក្តី​រំភើប​រីករាយ​ចំពោះ​ការ​ដើរ​លើ​ស្ពាន​កញ្ចក់​នៅ​ជាប់​ជញ្ជាំង​ថ្មភ្នំ​ដ៏​ខ្ពស់​ក្នុង​ទីក្រុង Zhangjiajie ។

កាលពី​ថ្ងៃ​ទី​១ សីហា ២០១៦ ឧទ្យាន​ជាតិ Zhangjiajie ក្រុង Zhangjiajie ខេត្ត​ហ៊ូ​ណា​ន បាន​បើក​ស្ពាន​កញ្ចក់​លំដាប់​ទី​៣ នៅ​តាម​ជញ្ជាំង​ថ្មភ្នំ​មាន​បណ្តោយ​១០០​ម៉ែត្រ និង​ទទឹង​១,៦​ម៉ែត្រ ។

អ្នកទេសចរ​ដើរ​លើ​ស្ពាន​កញ្ចក់​បាន​ទស្សនា​ភាព​ស្រស់​ស្អាត​នៃ​ធម្មជាតិ​ជាមួយ​អារម្មណ៍​ភ័យរន្ធត់ ខ្លះ​ៗ ។

ស្ពាន​កញ្ចក់​លំដាប់​ទី​៣​នោះ នៅ​តំបន់​ឧទ្យាន​ជាតិ ហើយ​អ្នកទេសចរ​ដែល​ឈរ​នៅ​លើ​ស្ពាន នឹង​មើលឃើញ​ផ្លូវថ្នល់​ដែល​បត់បែន​ចុះឡើង​នៅ​បរិវេណ​ពី​ជើងភ្នំ​ទៅ​ដល់​កំពូលភ្នំ៕