Happy ​Birthday​ Obama​!​ ថ្ងៃនេះ​គឺជា​ថ្ងៃ​ខួបកំណើត​របស់​លោក ​អូបាម៉ា​

ថ្ងៃនេះ​គឺជា​ថ្ងៃ​នៃ​គម្រប់​ខួប​កំណើត​អាយុ៥៥​ឆ្នាំ​របស់​លោក​អូបាម៉ា​ ដែល​លោក​គឺជា​ប្រធានាធិបតី​ទី៤៤​នៃ​សហរដ្ឋអាមេរិក ​ហើយ​ថ្ងៃ​នេះ​ក៏ជា​ថ្ងៃខួប​កំណើត​លើក​ចុងក្រោយ​របស់​លោក​ដែរ​សម្រាប់​វត្តមាន​នៅក្នុង​សេត​វិមាន​ពណ៌ស​ នៃ​រដ្ឋធានី​វ៉ាស៊ីង​តោន​ ដែល​លោ​ក​នឹងត្រូវ​អស់​អាណត្តិ​ជា​ប្រធានាធិបតី​អាមេរិក​ក្នុង​រយៈ​កាល​នៃការ​កាន់​អំណាច​ចំនួន​ពីរ​អាណត្តិ​​របស់​លោក​ នៅ​ចុង​ឆ្នាំ​២០១៦​នេះ​ ។​
ក្នុង​ឱកាស​នៃ​ថ្ងៃ​ខួប​កំណើត​នេះ​​ លោក​អូបាម៉ា​ ក៏នៅ​តែ​មមាញឹក​ខ្លាំង​ជាមួយ​នឹង​រដ្ឋ​កិច្ច​យ៉ាង​សស្រាក់​សស្រាំ​ ដែល​លោក​នឹង​ត្រូវ​ធ្វើ​សន្និសីទ​កាសែត​មួយ​ក្រោយ​អង្គ​ប្រជុំ​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​ស្ដី​អំពី​យុទ្ធ​សាស្រ្ត​បង្ក្រាប​ និង​កម្ទេច​ចលនា​ក្រុម​​អ៊ីស្លាម​​ជ្រុល​និយម​ (​ISIS​) ​ដែល​មាន​មូល​ដ្ឋាន​នៅ​ប្រទេស​អ៊ី​រ៉ាក់​ និង​នៅ​ប្រទេសស៊ីរី​ ។​ ជារៀង​រាល់ឆ្នាំ​ ឱ្យ​តែ​ដល់ថ្ងៃ​ខួបកំណើត​របស់​លោក​ លោក​អូបាម៉ា​តែងតែ​ឆ្លៀត​ពេល​ទៅជួបទារក​ និង​ទារិកា​តូច​​​ៗ​ដែល​ជាកូន​ចៅ​របស់​មន្រ្តី​ក្នុង​សេត​វិមាន​ ព្រោះ​និស្ស័យ​របស់​លោក​ក៏ជា​អ្នកចូលចិត្ត​ក្មេង​តូច​ៗ​ដែរ ​៕​

Happy ​Birthday​ Obama​!​ ថ្ងៃនេះ​គឺជា​ថ្ងៃ​ខួបកំណើត​របស់​លោក ​អូបាម៉ា​Happy ​Birthday​ Obama​!​ ថ្ងៃនេះ​គឺជា​ថ្ងៃ​ខួបកំណើត​របស់​លោក ​អូបាម៉ា​Happy ​Birthday​ Obama​!​ ថ្ងៃនេះ​គឺជា​ថ្ងៃ​ខួបកំណើត​របស់​លោក ​អូបាម៉ា​
ដោយ៖ ឈូក ស
ប្រភព៖ BI