Pokemon Go​ ធ្វើឲ្យ​​​ជើង​ឯក​​អូឡាំពិក​ជប៉ុន​ប៊ិះ​អស់​ ​៥ ពាន់ដុល្លារ

មុន​ការ​ប្រកួត​កីឡា​អូឡាំពិក​មក​ដល់​ ​​ម្ចាស់​ជើង​ឯក​​អូឡាំពិក​ជប៉ុន​លោក​ ​Kohei Uchimura​ ​បាន​តម្រូវ​ឲ្យ​បង់​ថ្លៃ​សេវា​ទូរសព្ទ​ប្រមាណ ៥ពាន់​ដុល្លារ​ក្រោយ​លេង​ហ្គេម​ ​Pokemon Go​ ​ក្នុង​ប្រទេស​ប្រេស៊ីល។

 

Pokemon Go​ ធ្វើឲ្យ​​​ជើង​ឯក​​អូឡាំពិក​ជប៉ុន​ប៊ិះ​អស់​ ​៥ ពាន់ដុល្លារ

លោក​ ​Kohei Uchimura​

 

ការ​តម្រូវ​បង់​សេវា​ដ៏​ច្រើន​នេះ​ព្រោះ​ម្ចាស់​មេដាយ​មាស​អូឡាំពិក​ ២០១២ រូប​នេះ​បាន​លេង​ហ្គេម​ ​Pokemon Go​ ក្រោម​កញ្ចប់​សេវាកម្ម​អ៊ីនធឺណិតក្នុង​ទម្រង់​ ​Roaming​ ​ដែល​ជា​សេវាកម្ម​គមនាគមន៍​អន្តរជាតិ​ ​មាន​តម្លៃ​ថ្លៃ​លើស​សេវា​ធម្មតា​ទ្វេ​ដង។

 

ប៉ុន្តែ​ក្រោយ​មាន​ការ​អន្តរាគមន៍​សម្រួល​ពី​ភ្នាក់ងារ​នានា​ ​លោក​ ​Kohei Uchimura​ ​អាច​មិន​បង់​នូវ​តម្លៃ​នេះ​ទាំង​ស្រុង​ ​តែ​ត្រូវ​បង់​ ​៣០​ ​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​សម្រាប់​សេវា​ ​Roaming​ ​ដែល​គាត់​ប្រើ​ក្នុង​ប្រទេស​ប្រេស៊ីល៕

 

អាន​បន្ត​ ​៖​ Messenger អាប់ដេត​ថ្មី​អាច​​ពង្រីក​ទំហំ​ Emoji ទាំង​អស់​បាន

 

ប្រែ​សម្រួល ​៖​ ​រដ្ឋ
ប្រភព​ ​៖​ phonearena