តុលាការ​កោះ​ហៅ​​លោក សម រង្ស៊ី និង​សមាជិក​ព្រឹទ្ធសភា​ម្នាក់​មក​សាក​សួរ

សាលាដំបូងរាជធាានីភ្នំពេញបានកោះហៅលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង និងលោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាមកសាកសួរជុំវិញបណ្ដឹងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលចោទប្រកាន់ពួកគាត់ទាំងពីរថាបានបរិហារកេរ្តិ៍ និងញុះញង់ ដោយភ្ជាប់រូបលោកទៅនឹងការបាញ់សម្លាប់លោក កែម ឡី អ្នកវិភាគនយោបាយកាលពីខែមុន។ លោក សម រង្ស៊ី ដែលនិរទេសខ្លួនឯងដើម្បីគេចពីការផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ ដែលកើតចេញពីករណីបរិហារកេរ្តិ៍ និងញុះញង់កន្លងមកនោះ បានប្រើប្រាស់ទំព័រហ្វេសប៊ុករបស់លោកចោទប្រកាន់រដ្ឋាភិបាលរបស់លោក ហ៊ុន សែន ថាបានរៀបចំឱ្យមានការបាញ់សម្លាប់ លោក កែម ឡី កាលពីថ្ងៃទី១០ ខែកក្កដា។ លោកស្រី ថាក់ ឡានី តាមការអះអាងថា បានបន្ទោសលោក ហ៊ុន សែន អំឡុងការលើកឡើងរបស់លោកស្រីទៅកាន់អ្នកគាំទ្រគណបក្សប្រឆាំងកាលពីសប្ដាហ៍មុន ប៉ុន្តែលោកស្រីអះអាងថា សំឡេងនៅក្នុងវីដេអូឃ្លីបដែលគេប្រើដើម្បីប្ដឹងលោកស្រីនោះ ត្រូវបានគេកាត់ត។ លោក ហ៊ុន សែន បដិសេធថា លោកមិនជាប់ពាក់ព័ន្ធក្នុងអំពើឃាតកម្មនោះទេ។ លោក គី តិច មេធាវីរបស់លោកបានដាក់ពាក្យបណ្ដឹងប្ដឹងពួកគាត់ទាំងពីរកាលពីថ្ងៃច័ន្ទ។ កាលពីម្សិលមិញ លោក […]

The post តុលាការ​កោះ​ហៅ​​លោក សម រង្ស៊ី និង​សមាជិក​ព្រឹទ្ធសភា​ម្នាក់​មក​សាក​សួរ appeared first on The Cambodia Daily.