ថ្ងៃ ១០ ខែ​នេះ​តើ​សុបិន្ត គង់ សុជាតិ អាច​ក្លាយជា​ការ​ពិត​ឬ​ទេ?

ពិធី​ការិនី​នៅ​តែ​មាន​ឈ្មោះ​បោះ​សំឡេង​ជាច្រើន​ឆ្នាំ គង់ សុជាតិ បាន​ធ្វើឲ្យ​អ្នក​សារព័ត៌មាន​ចាប់អារម្មណ៍ និង​សួរ​ចាក់​ឬ​គល់​អំពី​ទម្រង់​ពោះ ព្រោះ​ឃើញ​មាន​សភាព​ធំ​ដូច​មនុស្ស​ស្រី​កំពុង​មាន​ផ្ទៃពោះ។ ព្រម​ជា​មួយ​គ្នា​នេះ​ ដែរ​អ្នកនាង​មិន​ហ៊ាន​​ឆ្លើយ​ថា​មាន​ឬ​គ្មាន​ទេ គ្រាន់តែ​ឲ្យ​ចាំអ៊ុត​មើល​ដំណឹង​ល្អ​ឆាប់​ៗ​នេះ​ប៉ុណ្ណោះ​ នៅ​ថ្ងៃ​ទី ១០ ខាង​មុខ​នេះ។

 

ថ្ងៃ ១០ ខែ​នេះ​តើ​សុបិន្ត គង់ សុជាតិ អាច​ក្លាយជា​ការ​ពិត​ឬ​ទេ?

 

ក្នុង​​រាត្រី​ខួប​កំណើត ពៅ លីដា អ្នកនាង គង់ សុជាតិ បាន​ស្លៀក​រ៉ូប​ខ្លី​ត្រឹម​ជង្គង់​ពណ៌​បៃតង​រឹប​ចង្កេះ​ដែល​ដែល​ធ្វើឲ្យ​មើល​ទៅ​ឃើញ​ពោះ​ខ្ទាត​ធំ​ដូច​ស្ត្រី​មាន​ទម្ងន់​ឃើញ​ដូចនេះ​អ្នក​កាសែត​ជាច្រើន​បាន​ចោទ​សួរ​។ អ្នក​ម្ដាយ​កូន​ពីរ​ខាង​លើ​មិន​បាន​បដិសេធ​អ្វី​ឡើយ ​គ្រាន់តែ​បង្ហើប​ថា “នៅ​ទេ​ បង​ក៏​មិន​ទាន់​បាន​ទៅ​ពិនិត្យ​ផ្ទៃ​ពោះ​ទេ ព្រោះ​បាត់​រដូវ​ពីរ​បី​ខែ​ហើយ​ដែរ។”

 

ម្ចាស់​ហាង​សាឡន​ខាង​លើ​  បាន​បន្ថែម​ទៀត​ថា “ខ្ញុំ​ចាំ​អ៊ុត​មើល​ថ្ងៃ ១០ ខែ​នេះ​ទាំងអស់​គ្នា​ទៅ ព្រោះ​នឹង​បាន​ទៅ​ពិនិត្យ​ផ្ទៃពោះ បើ​ ពេល​មាន​មែន​ ខ្ញុំ​នឹង​ប្រកាស​ប្រាប់​ដំណឹង​ល្អ​នេះ”។ សុជាតិ បាន​បន្ត​ទៀត​ថា​ អ្នក​នាង​សប្បាយ​ចិត្ត បើ​សិន​ជា​មាន​មែន​តែ​ប្តី​ប្រពន្ធ​អ្នក​នាង​​ នៅ​ខ្វែង​​គំនិត​គ្នា​រឿង​មួយ គឺ​​ស្វាមី​ ​​ចង់​បាន​កូន​ប្រុស តែ​នាង​ផ្ទាល់​ចង់​បាន​កូន​ស្រី។ ទោះ​ជា​យ៉ាង​ណា​អ្នក​ទាំងពីរ​បាន​សម្រេច​ថា​ទោះ​ជា​កូន​ប្រុស​ ឬ​ស្រី​គឺ​ស្រឡាញ់​ទាំងអស់។

 

ថ្ងៃ ១០ ខែ​នេះ​តើ​សុបិន្ត គង់ សុជាតិ អាច​ក្លាយជា​ការ​ពិត​ឬ​ទេ?

 

ទោះ​ជា​យ៉ាង​ណា​តារា​ស្រី​វ័យ ៣៧ ឆ្នាំ ខាង​លើ​បាន​បញ្ជាក់​ថា​ ទោះ​ជា​បាត់…ពី​បី​ខែ​ហើយ​ក៏​ពិត​មែន​ តែ​នៅ​ក្នុង​ខ្លួន​អ្នកស្រី​គ្មាន​អ្វី​ប្លែក​គួរឲ្យ​កត់សម្គាល់​ដូចជា​​ចាញ់​កូន​ ឬ​ក្អួត​ចង្អោរ​អ្វី​ទេ៕

 

អត្ថបទ៖ទ្រី រ៉ាវី