តារាស្រីថៃ Woosen វ័យ៣៥ឆ្នាំទៅហើយ តែអ្នកគាំទ្រ នៅតែសរសើរថានាង ស្អាតតាំងពីក្បាល ដល់ចុងជើង!

ថៃ៖ តារាស្រីថៃ Woosen តែងត្រូវបានអ្នកគាំទ្រ សរសើរពីរូបសម្រស់របស់នាង ដែលចេះមើលថែរក្សាបានល្អ ទោះបីពេលនេះវ័យនាង រាងជ្រេបន្តិចក៏ដោយ។

ចំពោះតារាស្រីវ័យ៣៥ឆ្នាំរូបនេះ ចូលចិត្តចំណាយពេលហាត់ប្រាណ និងតមចំណីអាហារ ដើម្បីជួយឲ្យរូបសម្ផស្ស និងរាងរៅរបស់នាង នៅតែក្មេងស្អាត។ ហើយគួបផ្សំនឹងការថែទាំសុខភាពខាងក្នុងហើយ រូបនាងក៏ប៉ិនប្រសប់ក្នុងរៀបចំខ្លួនយ៉ាងស៊ីវីល័យ បែបស្ទាយយុវវ័យផងដែរ។ហើយស្ទាយ ដែលកាន់តែមើលឃើញ នាងស្រស់ស្អាត និងក្មេងជាងវ័យបំផុត ដូចអាយុ២០ឆ្នាំ គឺស្ទាយពាក់អាវខ្លី បញ្ចេញក្បាលពោះ ជាមួយនឹងខោខូវប៊យរឹបរាង។ 

ក្នុងនោះដែរ របៀបតុបតែងខ្លួនរបស់នាង Woosen ក៏ត្រូវបានអ្នកគាំទ្រភាគច្រើន ដែលមានវ័យដូចនាង តែងយកស្ទីលលេងខ្លួនតាមនាងផងដែរ។

គួរបញ្ជាក់ផងដែរថា  Woosen ជាតារាម្នាក់ ដែលអាចនិយាយបានថា មានសំណាងខ្លាំងជាទីបំផុត ព្រោះថា ទាំងរូបសម្រស់ គឺនាងស្អាតតាំងពីក្បាល ដល់ចុងជើង ហើយថែមទាំងអ្នកមានទៀតផង ដែលទ្រព្យសម្បត្តិ មាសប្រាក់ នាងចាយវាយមិនខ្វះនោះទេ។ អ្វីដែលកាន់តែពិសេសទៀតនោះ ស្វាមីរបស់នាង លោក Chakrit Yamnarm ក៏បានស្រលាញ់ និងថ្នាក់ថ្នមនាងយ៉ាងពេញទំហឹង មិនឲ្យទាស់ចិត្តម្តងណាឡើយ៕

តោះមើលរូបសម្រស់ តារាស្រីវ័យ៣៥ឆ្នាំរូបនេះតិចមើល ថាស្រស់ស្អាតដូចគេនិយាយមែនដែរអត់? 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក សម្រាប់តារាស្រីថៃ Kimmy Kimberly វិញ ក៏ជាតារាម្នាក់ ចូលចិត្តលេងខ្លួន បែបស្ទាយស្អាតៗ និងទាន់សម័យផងដែរ។

ប្រជាប្រិយភាពក្នុងវិស័យសិល្បៈរបស់ តារាស្រីថៃ Kimmy Kimberly ហាក់ដូចជាឡើងកូដខ្លាំងតែម្តង។ ហើយស្ទាយលេងខ្លួនរបស់នាង ក៏ត្រូវបានគេចាប់អារម្មណ៍ច្រើនផងដែរ។

តារាស្រី កូនកាត់ថៃ អាល្លឺម៉ង់ រូបនេះ តែងចូលចិត្តប្តូរស្ទាយប្លែកៗ ពីមួយថ្ងៃទៅមួយថ្ងៃ ព្រោះមិនចង់ឲ្យអ្នកគាំទ្រ ធុញទ្រាន់នឹងរូបនាងនោះទេ។ ហើយភាគច្រើន គេសង្កេតឃើញថា ពេលនាង Kimberly ដើរចេញទៅក្រៅម្តងៗ នាងហាក់ដូចជា លេងខ្លួនបែបសាមញ្ញបំផុត ជាមួយនឹង អាវយឺត រឺ អាវដៃវែង និងខោជើងវែង ជាដើម។

ជាមួយគ្នានោះដែរ ការស្លៀកពាក់របស់នាង ពេលចេញទៅក្រៅបែបនេះ វាពិតជាធម្មតាមែន តែក៏បានធ្វើឲ្យអ្នកគាំទ្រជាច្រើននាក់ ចូលចិត្ត និងយកស្ទាយតាមនាងផងដែរ ព្រោះវាមើលទៅមិនសុំាញ៉ាំច្រើន ហើយទាក់ទាញទៀតផង៕

តោះមើលស្ទាយលេងខ្លួន សាមញ្ញៗរបស់នាង Kimberly ទាំងអស់គ្នា៖ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload