MV នីកូ ផ្ទុះខ្លាំងក្រោយប្រកាស ឈប់ច្រៀងបទចម្លង (មានវីដេអូ)

ភ្នំពេញ៖ ត្រឹមរយៈពេលមួយយប់ Trailer បទ ខ្ញុំខូចចិត្តម្នាក់ឯងម្នាក់គ្មានអ្នកដឹង របស់នីកូ មានការគាំទ្រយ៉ាងខ្លាំង ដោយទទួលបានការ Share ពីអ្នកប្រើប្រាស់ Facebook យ៉ាង ច្រើនលើសលប។

ជួបជាមួយនីកូ លោកបានសំដែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង សូម្បីតែ ខ្លួនខ្ញុំក៏មិននឹកស្មានថាបទចំរៀងនេះ មានការគាំទ្រខ្លាំងបែបនេះដែរ ដោយសារបទចំរៀង នេះជាបទនិពន្ធថ្មី ហេតុដូចនេះទើបបងប្អូនទាំងអស់ ផ្តល់ការគាំទ្រ យ៉ាងខ្លាំង នេះជាកំលាំង ចិត្តមួយដល់រូបខ្ញុំដើម្បីបន្តធ្វើបទនិពន្ធថ្មី ព្រោះថ្មីៗនេះខ្ញុំបាន ប្រកាសឈប់ច្រៀងបទចម្លង គឺខ្ញុំនិងក្រុមការងារខិតខំធ្វើបទនិពន្ធថ្មីដោយខ្លួនឯង ដូចជាបទ ខ្ញុំខូចចិត្តម្នាក់ឯងគ្មានអ្នកដឹង គឺជាបទនិពន្ធថ្មី ហើយទំនុកច្រៀងគឺខ្ញុំនិពន្ធដោយខ្លួនឯង។ មិនត្រឹមតែប៉ុណ្ណោះ MV បទនេះ គឺខ្ញុំដឹកនាំសំដែងដោយខ្លួនឯងទៀតផង លើសពី Trailer បទនេះនៅមានអ្វីដែលប្លែកជា ច្រើនទៀត ហើយក៏មានបញ្ចូលការរប់រំទៀតផង។

គួរបញ្ជាក់ថានីកូ បានច្រៀងបទចំរៀង និពន្ធថ្មីប្រមាណជា ១៥បទរួចមកហើយ ដូចជាបទ Girl in my dream ជាដើមដែល
ទទួលភាពជោគជ័យដ៏ខ្លាំង នេះជាហេតុផលដែលជំរុញអោយនីកូ សំរេចប្រកាសឈប់ច្រៀង បទចម្លង។ អ្នកគាំទ្រដែលបានទស្សនា MV មានការពេញចិត្តយ៉ាងខ្លាំង ព្រោះ Trailer បទនេះបានឆ្លុះបញ្ចាំងពីរឿងពិតដែលបានកើតនាពេលបច្ចុប្បន្ន ពេលមើលហើយម្នាក់ៗគិត ថាដូចជារឿងពិតរបស់ពួកគេ ហេតុដូចនេះអ្នកគាំទ្រទាំងអស់ ទន្ទឹងរងចាំចង់អោយ បទនេះ ចេញក្នុងពេលឆាប់ៗ។

ជាចុងក្រោយនីកូបានថ្លែងអំណរគុណដល់អ្នកគាំទ្រទាំងអស់ដែល បានលើកទឹកចិត្តតារាចំរៀងដែលធ្វើបទនិពន្ធថ្មីដូចជាខ្ញុំបាទ ហើយក៏ថ្លែងអំណរគុណដល់ Sponsor ទាំងអស់ ដែលបានឧបត្ថម្ភជាពិសេស ហ្គេតប៊ី ម្សៅភីកសុី ទឹកបរិសុទ្ឋធូលីបជាដើម យើងនៅតែត្រូវការអ្នកឧបត្ថម្ភបន្ថែម ដើម្បីគាំទ្រការផលិតបទនិពន្ធថ្មីជាបន្តទៀត៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload