Transformer ចេញ​តួអង្គ​មនុស្ស​យន្ត​ថ្មី​ មិន​ច្បាស់​ពី​រថយន្ត​ប្រែ​កាយ​

​ផលិតករ​នៃ​សែស្រឡាយ​ភាព​យន្ត​ Transformers លោក​ Michael Bay​ បាន​បង្ហាញ​រូបរាង​តួអង្គ​មនុស្ស​យន្ត​ថ្មី​មួយ​ទៀត​​គឺ​ Hot Rod​ ដែល​នឹង​បង្ហាញ​ខ្លួន​ក្នុង​ខ្សែ​ភាពយន្ត​ Transformers : The Last Knight។

 

Transformer ចេញ​តួអង្គ​មនុស្ស​យន្ត​ថ្មី​ មិន​ច្បាស់​ពី​រថយន្ត​ប្រែ​កាយ​

 

​​កន្លង​មក​ Michael តែង​បញ្ចេញ​ពី​​រូបរាង​ឡាន​ដើម​​ដែល​តួអង្គ​នីមួយៗ​ប្រែ​កាយ​ចេញ​ពី​ឡាន​ទាំង​នោះ​​ ​ដោយ​ឡែក​ម្ដង​នេះ​រាង​ខុស​ប្លែក​ដោយ​បង្ហាញ​តែ​​រូបរាង​​តួអង្គ​ប៉ុណ្ណោះ​ ​មិន​បាន​បង្ហាញ​​ថា​តួអង្គ​នោះ​ប្រែ​កាយ​ចេញ​ពី​ឡាន​អ្វី​ឡើយ។ ចំណុច​នេះ​ហើយ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​នាំ​គ្នា​ងឿង​ឆ្ងល់​ថា​តួអង្គ​នោះ​ប្រែ​កាយ​ចេញ​ឡាន​ម៉ូដែល​អ្វី។

 

Transformer ចេញ​តួអង្គ​មនុស្ស​យន្ត​ថ្មី​ មិន​ច្បាស់​ពី​រថយន្ត​ប្រែ​កាយ​

 

មាន​មតិ​ភាគ​ច្រើន​យល់​ថា​តួអង្គ​ខាង​លើ​ប្រែ​កាយ​ចេញ​ពី​រថយន្ត​ Lamborghini Centenario។ នេះ​​បើ​ផ្អែក​តាម​​ចំណុច​ដូច​គ្នា​រវាង​ផ្នែក​នៃ​ដើម​ទ្រូង​របស់​តួអង្គ​ ជា​មួយ​នឹង​ផ្នែក​​ខាង​មុខ​របស់​ Lamborghini Centenario៕

​​​​​

ចុច​អាន៖ Gogoro​ ​ម៉ូតូ​អគ្គិសនីស៊ីវិល័យ​ ​តម្លៃ​ ​៤ពាន់​​ដុល្លារ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ CarScoops​​​