រកឃើញទៀតហើយ ពិត​ជា​មានគ្រប់ទិសទីមែន

ខេត្តស្វាយ​រៀង ​៖ ​លោកស្នងការ​រងនៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត ​ទទួល​បន្ទុក​ផ្នែក​អន្តោ​ប្រវេសន៍​​​ស្នងការ​នគ​បាល​ខេត្ត​ បាន​​ចាប់​បញ្ជូន​ជនជាតិ​វៀតណាម​​​៩​នាក់ (​ស្រី​៣​នាក់) ​ដែល​បាន​​ស្នាក់​នៅ​ក្នុង​ក្រុង​បា​វិត​ខុសច្បាប់​ ឱ្យ​ត្រឡប់​​ទៅ​ប្រទេស​​វិញ​ កាលពី​ថ្ងៃ​ទី​៤​សីហា​ ២០១៦ ​។

ទាក់ទិន​ការ​ចាប់​បញ្ជូន​ជនអន្តោប្រវេសន៍​វៀតណាម​​ឱ្យ​​ទៅ​ប្រទេសកំណើត​វិញ​នេះ​ដែរ​ មន្ត្រី​នគ​បាល​ប៉ុ​ស្តិ៍​រដ្ឋបាល​សង្កាត់​បា​វិត​បាន​ឱ្យ​ដឹង​​ថា ​កម្លាំង​​នគរបាល​ក្រុង​បា​វិត ​និង​មានការ​ចូលរួម​ពី​លោកនាយក​រដ្ឋបាល​សាលាក្រុង​បា​វិត ​និង​ចៅសង្កាត់​រង​ សង្កាត់​បា​វិត​​​ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​ត្រួតពិនិត្យ​រដ្ឋបាល​តាម​ផ្ទះ​ជួល​ និង​ផ្ទះសំណាក់ ​ព្រមទាំង​សណ្ឋាគារ​មួយ​ចំនួន​ នៅ​ចំណុចភូមិបា​វិត​កណ្តាល សង្កាត់បា​វិត ក្រុងបា​វិត ក៏​បាន​រក​ឃើញ​​​វៀតណាម​ចំនួន​​៩​នាក់ ​លួច​ចូល​មក​ស្នាក់​នៅ​ក្នុងផ្ទះ​ជួល ​ក្នុងភូមិ​បា​វិត​កណ្តាល​ សង្កាត់
​បា​វិត ក៏​បាន​សាកសួរ​​រក​ឯកសារ​លិ​ត​ឆ្លង​ដែន​ ឬ​លិខិត​ស្នាក់​នៅសៀវភៅ​ការងារ ក្នុង​គោលបំណង​រិ​ត​បន្តឹង ​ក្នុង​ការ​គ្រប់គ្រង​រដ្ឋ​បាល​ និង​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ ក៏​បាន​រក​ឃើញ​​ជនជាតិ​វៀតណាមទាំង​៩​នាក់​នេះ​ មក​ស្នាក់​នៅ​ខុសច្បាប់តែម្តង ។ ​