ឧកញ៉ា​បណ្ឌិត​ជា ចំរើន បើក​កិច្ចប្រជុំ​ពង្រឹង​ការងារ​សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា

រាជធានី​ភ្នំពេញ ​៖ ​ប្រធាន​ក្រុមប្រឹក្សាភិបាល​សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា​លោក​ឧកញ៉ា​បណ្ឌិត ជា ចំរើន នា​ព្រឹក​ថ្ងៃ​ទី​០៥ សីហា ២០១៦ បាន​អញ្ជើញ​ជា​អធិបតី​បើក​កិច្ចប្រជុំ​ផ្ទៃក្នុង ដើម្បី​តម្រង់​ទិស​ដៅ​និង ពង្រឹង​ការងារ​អប់រំ​ដើម្បី​លើកកម្ពស់​ធនធានមនុស្ស​ស្រប​តាម​តម្រូវការ​ទីផ្សារ​ការងារ​នា​ពេល​បច្ចុប្បន្ន ។

សូម​បញ្ចា​ក់ថា អតីត​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក​បណ្ឌិត​ជា ចំរើន ដ៍​មាន​ប្រជាប្រិយ​និង​ជា​អ្នកនយោបាយ​មួយ​រូប​ដែល​ពលរដ្ឋ ខ្មែរ​ទូទៅ​ធ្លាប់​គោរព​ស្រឡាញ់​តាម​រយៈ​វោហា​សាសន៍​បង្កប់​ដោយ​ចំណេះដឹង​ចំណេះធ្វើ​នោះ បច្ចុប្បន្ន​លោក​កំពុង​ជួប​វិបត្តិ​ជា​ច្រើន​ដោយសារ​មានការ​រើសអើង និង​បក្សពួក​និយម ។

បើ​តាម​ប្រភព​ថា​លោក​បណ្ឌិត​កំពុង​ជួប​នូវ​ព្យុះ​ភ្លៀង​បោកបក់​យ៉ាងណា​ក៍ដោយ ក៍​លោក​បណ្ឌិត​នៅ​តែ​បន្ត​ស្រឡាញ់​និង​បម្រើ​ការងារ​វិស័យ​សិក្សាអប់រំ​និង​បណ្តុះបណ្តាល​ធនធានមនុស្ស ធ្វើ​យ៉ាងណា​ឲ្យ​កូន​ខ្មែរ​ទទួល​បាន​នូវ​ចំណេះដឹង​ជ្រៅជ្រះ​ដូច​បណ្តា​ប្រទេស​ក្នុង​តំបន់ ដើម្បី​បម្រើ​សង្គម​ជាតិ​ឲ្យ​មានការ​រីក​លូតលាស់​ទាន់សម័យ​បច្ចេកវិទ្យា​ដ៍​ទំនើប​នេះ ៕