១៥​កន្លែង​​ស្អាត​​​បំផុត​នៅ​ប្រេស៊ីល​​ សម្រាប់​​ស្វាគមន៍​ភ្ញៀវ​​​នា​កីឡា​​អូឡាំពិក

​ប្រេស៊ីល​ ​​មាន​ឈ្មោះ​ជា​ផ្លូវការ​ថា​ “សាធារណ​រដ្ឋ​​សហព័ន្ធ​ប្រេស៊ីល” ​គឺ​ជា​​ប្រទេស​​​​មាន​ផ្ទៃ​ដី​ទំ​បំផុត​​​នៅ​​​អាមេរិក​ខាង​ត្បូង និង​​អាមេរិកឡាទីន។ ​ប្រេស៊ីល​​ ជាប់​​ចំណាត់​ថ្នាក់​​​ជា​ប្រទេស​​​​​ធំ និង​ប្រជាជន​ច្រើន​​​​​​លំដាប់​​ទី​៥​លើ​លោក​​ រួម​ទាំង​ជា​​ប្រទេស​ប្រើ​​ប្រាស់​ភាសា​ព័រទុយហ្គាល់​​ជា​ផ្លូវ​ការ​​​​ធំជាង​គេ​បំផុត​​ក្នុង​ទ្វីប​អាមេរិក។

 

​​​បើ​គេ​សង្កេត​លើ​​ព្រំដែន​វិញ​ ​​​ភាគ​ខាង​កើត​ជាប់​មហាសមុទ្រ​អាត្លង់ទិច និង​មាន​​​ឆ្នេរ​​​​​ប្រវែង​ ៧ ៤៩១​គីឡូម៉ែត្រ រួម​ទាំង​​​ជាប់​​ប្រទេស​​​នៅ​អាមេរិក​ខាង​ត្បូង​ទាំង​អស់ ​​លើកលែង​តែ​​ឈីលី និង​​អេក្វាឌ័រ។​ លក្ខណៈ​​ប្រទេស​ជាប់​ឆ្នេរ​​ដ៏​​ធំ​បែប​នេះ​​ហើយ​ បាន​ធ្វើ​ឲ្យ​​​ប្រេស៊ីល​​​​​​មាន​ទីកន្លែង​​កម្សាន្ត​​មាត់​សមុទ្រ ទឹកជ្រោះ ភ្នំ ​តំបន់​កែច្នៃ​​យ៉ាង​ច្រើន​​​​។ ​

 

ខាង​ក្រោម​នេះ​​​​​ជា​តំបន់​​​ទេសចរ​​​ដ៏​ស្រស់​ស្អាត​ជាង​គេ​បំផុត​លើ​​គេ​ហទំព័រ​ CNN ទាំង១៥​ ​​​​ សម្រាប់​​​ស្វាគមន៍​​ភ្ញៀវ​​​​​​មក​ពី​ជុំវិញ​ពិភព​លោក​​​ ដែល​មក​ទស្សនា​​កីឡា​អូឡាំពិក​នៅ​ទីក្រុង​ Rio ២០១៦​ អាច​​​ហួស​​ទៅ​លំហែ​​​​យ៉ាង​សប្បាយ​រីករាយ៖

 

១.​ ​ភ្នំ​​ Roraima ​លាត​សន្ធឹង​​តាម​​ព្រំដែន​​​​រវាង​ប្រេស៊ីល​, Guyana និង​​វេណេហ្ស៊ុយអេឡា

 

១៥​កន្លែង​​ស្អាត​​​បំផុត​នៅ​ប្រេស៊ីល​​ សម្រាប់​​ស្វាគមន៍​ភ្ញៀវ​​​នា​កីឡា​​អូឡាំពិក

 

 

២. ឆ្នេរ​ Canoa Quebrada នៅ​ភាគ​អាគ្នេយ៍​​​ទីក្រុង​ Fortaleza ភាគ​​​ឦសាន​ប្រេស៊ីល​

 

១៥​កន្លែង​​ស្អាត​​​បំផុត​នៅ​ប្រេស៊ីល​​ សម្រាប់​​ស្វាគមន៍​ភ្ញៀវ​​​នា​កីឡា​​អូឡាំពិក

 

 

៣. ទឹក​ជ្រោះ​​​​ Iguazu Falls មាន​​​ថ្នាក់​​​តូច​ៗ​ធ្លាក់​បន្ត​​​ជាង​ ២៧០​​កន្លែង​​ នៅ​ខាង​ព្រំដែន​​​ប្រទេស​អាហ្សង់ទីន​ដ

 

១៥​កន្លែង​​ស្អាត​​​បំផុត​នៅ​ប្រេស៊ីល​​ សម្រាប់​​ស្វាគមន៍​ភ្ញៀវ​​​នា​កីឡា​​អូឡាំពិក

 

 

៤. ឆ្នេរ​សមុទ្រ​​ Fortaleza ស្ថិត​​នៅ​​ភាគ​ឦសាន​ប្រទេស​ ល្បី​​ឈ្មោះ​ខាង​​​​​ងាវ ​និង​​​អាហារ​សមុទ្រ ថែម​ទាំង​ជា​កន្លែង​​ជិះ​​ទូក​ក្ដោង និង​ក្ដារ​បន្ត​​ដ៏​អស្ចារ្យ​​​​​​​​​​​​
​​​

 

១៥​កន្លែង​​ស្អាត​​​បំផុត​នៅ​ប្រេស៊ីល​​ សម្រាប់​​ស្វាគមន៍​ភ្ញៀវ​​​នា​កីឡា​​អូឡាំពិក

 

 

៥. មជ្ឈមណ្ឌល​ប្រវត្តិសាស្ត្រ​​ Pelourinho នៅ​ទីក្រុង​​ Salvador រដ្ឋ​ Bahia

 

១៥​កន្លែង​​ស្អាត​​​បំផុត​នៅ​ប្រេស៊ីល​​ សម្រាប់​​ស្វាគមន៍​ភ្ញៀវ​​​នា​កីឡា​​អូឡាំពិក

 

 

៦. ឧទ្យាន​​ Tangua ជា​កន្លែង​​ដើរ​កម្សាន្ត​ ជិះកង់​ដ៏​ពេញ​និយម​​​ និង​មាន​ទឹក​ធ្លាក់

 

១៥​កន្លែង​​ស្អាត​​​បំផុត​នៅ​ប្រេស៊ីល​​ សម្រាប់​​ស្វាគមន៍​ភ្ញៀវ​​​នា​កីឡា​​អូឡាំពិក

 

 

៧. សួន​ផ្កា​ Botanical Garden អាច​​ទៅ​ទស្សនា​​​ផ្កា​ដុះ​ក្រោម​​ផ្ទះ​កញ្ចក់ និង​រុក្ខជាតិ​​ផ្សេង​ទៀត​រាប់ពាន់​ដើម

 

១៥​កន្លែង​​ស្អាត​​​បំផុត​នៅ​ប្រេស៊ីល​​ សម្រាប់​​ស្វាគមន៍​ភ្ញៀវ​​​នា​កីឡា​​អូឡាំពិក

 

៨. ឧទ្យាន​ Jalapoa មាន​​​​​​​ដី​ទំនាប​ ពំនូក​​ដីខ្សាច់ ទន្លេ និង​ទឹក​ធ្លាក់ ដែល​អ្នក​ទស្សនា​អាច​ដើរ​កម្សាន្ត​បែប​​ផ្សង​ព្រេង

 

១៥​កន្លែង​​ស្អាត​​​បំផុត​នៅ​ប្រេស៊ីល​​ សម្រាប់​​ស្វាគមន៍​ភ្ញៀវ​​​នា​កីឡា​​អូឡាំពិក

 

 

៩. ព្រៃលិចទឹក​ Amazon អាច​ទស្សនា​​សត្វ​ខ្លាត្រី​ ​សត្វ​ផ្សោត​ពណ៌​ស៊ីជម្ពូ និង​ភេ​យក្ស​ជា​ច្រើន​ទៀត​​​

 

១៥​កន្លែង​​ស្អាត​​​បំផុត​នៅ​ប្រេស៊ីល​​ សម្រាប់​​ស្វាគមន៍​ភ្ញៀវ​​​នា​កីឡា​​អូឡាំពិក

 

១០. ​ឆ្នេរ​សមុទ្រ​ Dunas de Genipabu នៅ​ភាគ​ខាង​​ជើង​រដ្ឋ​ Natal ពេញ​និយម​ខាង​ជិះ​សេះ និង​អូដ្ឋ​​លើ​ឆ្នេរ​

 

១៥​កន្លែង​​ស្អាត​​​បំផុត​នៅ​ប្រេស៊ីល​​ សម្រាប់​​ស្វាគមន៍​ភ្ញៀវ​​​នា​កីឡា​​អូឡាំពិក

 

 

១១. សារមន្ទីរ​ Imperial សង់​ឡើង​ក្នុង​ ​ឆ្នាំ​១៨០០ ចម្ងាយ​ត្រឹម​តែ​ ៧០​គីឡូម៉ែត្រ​ពី​ទីក្រុង​ Rio ​​​និង​មាន​​អ្នក​ចូល​ទស្សនា​​​ ៣០ម៉ឺន​នាក់​​ក្នុង​មួយ​ឆ្នាំ។

 

១៥​កន្លែង​​ស្អាត​​​បំផុត​នៅ​ប្រេស៊ីល​​ សម្រាប់​​ស្វាគមន៍​ភ្ញៀវ​​​នា​កីឡា​​អូឡាំពិក

 

 

១២. សារមន្ទីរ​ Oscar Niemeyer មាន​អាយុ​កាល​ ​៩៥​ឆ្នាំ

​​​​​១៥​កន្លែង​​ស្អាត​​​បំផុត​នៅ​ប្រេស៊ីល​​ សម្រាប់​​ស្វាគមន៍​ភ្ញៀវ​​​នា​កីឡា​​អូឡាំពិក

 

 

១៣. រូង​ភ្នំ​​ Gruta do Lago Azul មាន​ទឹក​​​ថ្លា​យ៉ាង​​ជ្រៅ​ ​​និង​គេ​ធ្លាប់​រក​ឃើញ​​ឆ្អឹង​​សត្វ​សម័យ​បុរេប្រវត្តិ​​​​​​បាន​រាប់​ពាន់​ឆ្អឹង
១៥​កន្លែង​​ស្អាត​​​បំផុត​នៅ​ប្រេស៊ីល​​ សម្រាប់​​ស្វាគមន៍​ភ្ញៀវ​​​នា​កីឡា​​អូឡាំពិក

 

 

 

១៤. វិហារ​​​គ្រិស្ត Cathedral of Brasilia

 

 

១៥​កន្លែង​​ស្អាត​​​បំផុត​នៅ​ប្រេស៊ីល​​ សម្រាប់​​ស្វាគមន៍​ភ្ញៀវ​​​នា​កីឡា​​អូឡាំពិក

 

 

១៥. ចម្ការ​ទំពាំងបាយជូរ Bento Gonalves ព័ទ្ធ​ជុំវិញ​ដោយ​​​​​​ទួល​ ​ជ្រោះ​ និង​ទន្លេ​​

 

១៥​កន្លែង​​ស្អាត​​​បំផុត​នៅ​ប្រេស៊ីល​​ សម្រាប់​​ស្វាគមន៍​ភ្ញៀវ​​​នា​កីឡា​​អូឡាំពិក

 

 

ចុចអាន៖ ​សួន​​កម្សាន្ត​​ក្រោម​ដី​ដ៏​​​​​​កម្រ​​មួយ​លើ​លោក​ ​ឃើញ​​ហើយ​ព្រឺ

ចុចអាន៖ សណ្ឋាគារ​​ចម្លែក ​១២​កន្លែង​ ដែល​​អ្នក​មិន​​ជឿ​​​ថា​​មាន​​នៅ​​លើ​​ផែនដី

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ CNN