ភ្លើងឆាបឆេះឃ្លាំងស្តុកកៅស៊ូក្រែបខូចខាតអស់ទាំងស្រុង នៅស្រុកលំផាត់

ខេត្តរតនគិរី៖ អគ្គិភ័យបានឆាបឆេះឃ្លាំងដាក់កៅស៊ូក្រែប១ខ្នងខ្ទេចទាំងស្រុង ប៉ុន្តែមិនបង្កឲ្យមានមនុស្សរងគ្រោះថ្នាក់នោះទេ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៤៥នាទីរសៀល ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦ ស្តិតនៅភូមិសាយ៉ស់ ឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី ។

សមត្ថកិច្ចនគបាលស្រុកលំផាត់បានឲ្យដឹងថា ភ្លើងបានឆាបឆេះចេញពីឡចំហ៊ុយជ័រកៅស៊ូក្រែប ធ្វើអំពីដែកមានទទឹង១០ម៉ែត្រ បណ្តោយ២០ម៉ែត្រ ប្រក់ស័ង្កសី ជញ្ជាំងរៀបឥដ្ឋ សម្ពារខូចខាត រួមមាន ផ្ទះ១ខ្នង ជ័រកៅស៊ូក្រែប៤៥០០គីឡូក្រាម ស្នួលហាលកៅស៊ូក្រែប១០ ។
សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថា ម្ចាស់ផ្ទះមានឈ្មោះ មូល តុល ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មានមុខរបរធ្វើចំការរស់នៅភូមិកើតហេតុខាងលើ ៕ វុទ្ធឦសាន

ភ្លើងឆាបឆេះឃ្លាំងស្តុកកៅស៊ូក្រែបខូចខាតអស់ទាំងស្រុង នៅស្រុកលំផាត់

ភ្លើងឆាបឆេះឃ្លាំងស្តុកកៅស៊ូក្រែបខូចខាតអស់ទាំងស្រុង នៅស្រុកលំផាត់

ភ្លើងឆាបឆេះឃ្លាំងស្តុកកៅស៊ូក្រែបខូចខាតអស់ទាំងស្រុង នៅស្រុកលំផាត់

ភ្លើងឆាបឆេះឃ្លាំងស្តុកកៅស៊ូក្រែបខូចខាតអស់ទាំងស្រុង នៅស្រុកលំផាត់

ប្រភព៖ Nokorwatnews

  • ភ្លើងឆាបឆេះឃ្លាំងស្តុកកៅស៊ូក្រែបខូចខាតអស់ទាំងស្រុង នៅស្រុកលំផាត់已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/08/05  Category:ជីវិតនិងសង្គម
Tags: