ទុកម៉ូតូជាប់សោនៅមុខតូបអ៊ុតសក់ ចូលទៅម៉ាស្សាថែសម្រស់ ចេញមកវិញ ចោរជិះយកទៅបាត់

ភ្នំពេញ៖ នារីម្នាក់ទុកម៉ូតូដោយការធ្វេសប្រហែស មិនបានដកសោចេញ រួចដើរចូលទៅខាងក្នុងម៉ាស្សាថែសម្រស់ ស្រាប់តែចេញមកវិញ ចោរលួចជិះទៅបាត់ បង្កការភ្ញាក់ផ្អើល ។
ហេតុការណ៍នេះភ្ញាក់ផ្អើលនៅវេលាម៉ោង ១៤ និង ០០នាទី ថ្ងៃទី៤ ខែសីហា ២០១៦ នៅចំណុចផ្លូវ ២០១១ ភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
នារីរងគ្រោះមានឈ្មោះ គូរ សុខឃីម ភេទស្រី អាយុ២៩ឆ្នាំ រស់ផ្ទះជួលភូមិក្រាំងអង្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។ ម៉ូតូដែលចោរជិះយកទៅបាត់នោះ គឺម៉ាក ហុនដាC110 សេរី ២០១២ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ៩៥៤៥។
NKD-36x6_outline
ប្រភពពីជនរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុ ខ្លួនបានចតម៉ូតូមុចតូបនៅទីតាំងខាងលើដោយមិនបានដកសោចេញទេ ហើយក៏ដើរចូលទៅក្នុងដើម្បីម៉ាស្សាមុខ ស្រាប់តែចេញមកវិញមិនឃើញម៉ូតូ ក៏មានការភ្ញាក់ផ្អើល និងទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ភ្នំពេញថ្មីជួយអន្តរាគមន៍ ៕ តុង សីហា
ទុកម៉ូតូជាប់សោនៅមុខតូបអ៊ុតសក់ ចូលទៅម៉ាស្សាថែសម្រស់ ចេញមកវិញ ចោរជិះយកទៅបាត់

ប្រភព៖ Nokorwatnews

  • ទុកម៉ូតូជាប់សោនៅមុខតូបអ៊ុតសក់ ចូលទៅម៉ាស្សាថែសម្រស់ ចេញមកវិញ ចោរជិះយកទៅបាត់已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/08/05  Category:ជីវិតនិងសង្គម
Tags: