Suarez ៖ ខ្ញុំ​ជឿ​ថា​ Klopp នឹង​អាច​នាំ​ Liverpool ត្រលប់​ទៅ​លេង​ UEFA Champion League ជា​ថ្មី​

អតីតខ្សែប្រយុទ្ធ Liverpool ដែលបច្ចុប្បន្នលេងនៅក្លឹប Barcelona គឺកីឡាករ Luis Suarez បានលើកឡើងថាលោក Jurgen Klopp នឹងអាចនាំ Liverpool ត្រលប់ទៅលេង UEFA Champion League ជាថ្មី ក្រោយពីក្លឹបនេះបានចូលលេងពានរង្វាន់អឺរ៉ុបមួយចុងក្រោយនៅរដូវកាល២០១៤/២០១៥ដោយពេលនោះត្រូវធ្លាក់ត្រឹមវគ្គចែកពូល ។

ដោយ Suarez បាននិយាយថា « កាលពីប៉ុន្មានខែមុនប្រិយមិត្តប្រហែលជាបានឃើញភាពរីកចម្រើនគួរឲ្យកត់សម្គាល់របស់ក្លឹប Liverpool ក្រោមការដឹកនាំរបស់ Jurgen Klopp ដោយពួកគេឈានដល់វគ្គផ្ដាច់ព្រ័ត្រនៃពាន Euopa League ខណៈនៅ Premier Loeague ក៏ពួកគេធ្វើបានល្អដែរ » ។

Suarez បន្តថា « ហើយនេះគឺជារដូវកាលថ្មីខ្ញុំគិតថា Jurgen Klopp និងអាចនាំ Liverpool បញ្ចប់ត្រឹមចំណាត់ថ្នាក់ Top4 ដើម្បីមានឱកាសលេងនៅ UEFA Champion League នៅរដូវកាលក្រោយ ។ គ្រប់គ្នាសុទ្ធតែដឹងថា Liverpool សំខាន់ណាស់សម្រាប់ខ្ញុំ សម្រាប់អាជីពខ្ញុំ និងសម្រាប់គ្រួសារខ្ញុំ កូនប្រុសទី២របស់ខ្ញុំកើតនៅទីនោះ ហើយនោះជាកន្លែងដ៏ល្អបំផុតមួយ » ។

គួររំលឹកថា Suarez ធ្លាប់នៅក្លឹប Liverpool រយៈពេល៤ឆ្នាំហើយគេធ្លាប់ស៊ុតបញ្ចូលទីចំនួន៨២គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន១៣៣ប្រកួត ហើយក្នុងការស្នាក់នៅជាមួយ Liverpool កីឡាករ Suarez ធ្លាប់ទទួលបានពានរង្វាន់ PFA Player’s of The Year និង European Golden Shoe ទៀតផង ។

  • Suarez ៖ ខ្ញុំ​ជឿ​ថា​ Klopp នឹង​អាច​នាំ​ Liverpool ត្រលប់​ទៅ​លេង​ UEFA Champion League ជា​ថ្មី​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/08/05  Category:កីឡា
Tags: