យុទ្ធនាការ​សម្លាប់​សុនខ​ក្នុង​ទីក្រុង​កា​រ៉ា​ជី

6 Videos


អាជ្ញាធរទីក្រុងការ៉ាជី ប្រទេសបា់គីស្ថាន បានសម្លាប់សុនខ ៧០០ ដោយប្រើថ្នាំ ដើម្បីគ្រប់គ្រងសត្វគ្មានម្ចាស់ ដែលរៀងរាល់ឆ្នាំ សុនខបានខាំមនុស្សអស់ជាច្រើនពាន់នាក់នៅក្នុងទីក្រុងដ៏ធំដែលមានប្រជាករ ២០ លាននាក់ ។

យុទ្ធនាការ​សម្លាប់​សុនខ​ក្នុង​ទីក្រុង​កា​រ៉ា​ជី

លោក សត្ថា ចាវេត អ្នកនាំពាក្យទីក្រុងការ៉ាជីបានពោលថា «ក្នុងរយៈពេល ២ ថ្ងៃ អាជ្ញាធរបានដាក់ថ្នាំសម្លាប់សុនខអនាថា ២ គោលដៅ មានចំនួន ៧០០ ក្បាល ប្រមូលសាកសពសុនខទៅបំផ្លាញចោល ។

យុទ្ធនាការ​សម្លាប់​សុនខ​ក្នុង​ទីក្រុង​កា​រ៉ា​ជី

នៅមានសុនខអនាថាជាច្រើនពាន់ក្បាលទៀត ក្នុង ៦ តំបន់ មិនទាន់ចាត់ការ ។ វិធីសម្លាប់គឺយកថ្នាំពុលជាគ្រាប់ ដាក់ក្នុងសាច់មាន់រួចយកទៅដាក់ចោល ដែលវិធីនេះត្រូវក្រុមអនុរក្សសត្វនៅក្នុងប៉ាគីស្ថានចោទប្រកាន់ ។ លោក ម៉ូហាម៉ាត់ សាហ៊ិត អាជ្ញាធរទីក្រុងនិយាយថា បើមិនធ្វើដូច្នេះនឹងគ្រោះថ្នាក់ដល់ប្រជាជនក្នុងទីក្រុង ២០ លាននាក់ ។

យុទ្ធនាការ​សម្លាប់​សុនខ​ក្នុង​ទីក្រុង​កា​រ៉ា​ជី

កាលពីឆ្នាំកន្លងទៅ មន្ទីរពេទ្យចិនណាហ្វ ក្នុងទីក្រុងការ៉ាជី បានព្យាបាលអ្នកដែលត្រូវឆ្កែខាំចំនួន ៦.៥០០ នាក់ និង ឆ្នាំនេះ ចំនួន ៣.៧០០ នាក់ ៕ សូរ្យកាន្ត (ដេលីញូវ)