ល្ងាច​​នេះ​​លីគ​​កម្ពុជា​មាន​១​គូ​ ស្វាយរៀង​ ប៉ះ​អាស៊ី​អឺរ៉ុប​

សម្រាប់​ល្ងាច​ថ្ងៃ​សុក្រ​នេះ​លីគ​កំពូល​កម្ពុជា​មាន​ការ​ប្រកួត​១​គូ​ដែរ​គឺ​ជា​ការ​ជួប​គ្នា​រវាង​ក្រុម​ អាស៊ី​អឺរ៉ុប​និង​ក្រុម​ព្រះខ័នរាជ្យស្វារៀង​ នៅ​ពហុកីឡាដ្ឋាន​ជាតិ​វេលា​ម៉ោង​​​៦​ល្ងាច​ដែល​ផ្សាយ​ផ្ទាល់​ដោយ​ BTV។

 

ល្ងាច​​នេះ​​លីគ​​កម្ពុជា​មាន​១​គូ​ ស្វាយរៀង​ ប៉ះ​អាស៊ី​អឺរ៉ុប​ព្រះ​ខ័នរាជ​ស្វាយរៀង

 

កាល​ពី​ជើង​ទី​១​ ​ក្រុម​ព្រះខ័នរាជ​ស្វាយរៀង​ យក​ឈ្នះ​​អាស៊ី​អឺរ៉ុប​​ដោយ​លទ្ធផល​ ៤-០​ នៅ​ក្នុង​ផ្ទះ​របស់​​ស្វាយរៀង។ ​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​ទម្រង់​លេង​របស់​ព្រះ​ខ័នរាជ​ស្វាយរៀង​ធ្លាក់​ចុះ​​តិច​តួច​ បើ​ធៀប​នឹង​​​ទម្រង់​លេង​កាល​ពី​ដើម​រដូវ​កាល។ ចំពោះ​អាស៊ី​អឺរ៉ុប​គ្មាន​អ្វី​ប្រែ​ប្រួល​ខ្លាំង​គួរ​ឲ្យ​កត់​សំគាល់​ទេ​សម្រាប់​ទម្រង់​លេង​កាល​ពី​ជើង​ទី​១​ និង​ជើង​ទី​២​នេះ។

 

ល្ងាច​​នេះ​​លីគ​​កម្ពុជា​មាន​១​គូ​ ស្វាយរៀង​ ប៉ះ​អាស៊ី​អឺរ៉ុប​អាស៊ី​អឺរ៉ុប

 

ព្រះ​ខ័ន​រាជ​ស្វាយរៀង​ ស្ថិត​នៅ​លេខ​រៀង​ទី៤​មាន​២២​ពិន្ទុ​​តាម​រយៈ​ការ​​ឈ្នះ​៧​ ស្មើ​១​ និង​ចាញ់​៥។ ចំណែក​ក្រុម​ អាស៊ី​អឺរ៉ុប​ ឈរ​លេខ​រៀង​ទី​៩​មាន​៦ពិន្ទុ​ បន្ទាប់​ពី​ឈ្នះ​១ ស្មើ​៣​ និង​ចាញ់​​១០។ ​ជំនួប​ល្ងាច​នេះ​ជា​​ការ​ប្រកួត​សប្តាហ៍​ទី​១៤​របស់​ស្វាយរៀង​ ប៉ុន្តែ​ជា​ការ​ប្រកួត​សប្តាហ៍​ទី​១៥​របស់​អាស៊ី​អឺរ៉ុប៕

 

អត្ថបទ៖ នួន ស៊ីណា