ពលរដ្ឋ​​រិះគន់​​​​​​​​​មន្ត្រី​ធ្វើ​លិខិត​ឆ្លង​ដែន​​​អង្គុយ​លេង​​​ទូរស័ព្ទ ខណៈ​អ្នក​ទៅ​ធ្វើ​​​ឈរ​រង់​ចាំ​ត្រៀបត្រា

រាជធានីភ្នំពេញ៖ នាពេលថ្មីៗនេះ មានអ្នកលេងបណ្ដាញសង្គម Facebook មួយចំនួនកំពុងនាំគ្នាបង្ហោះនិងរិះគន់យ៉ាងខ្លាំង ចំពោះមន្ត្រីបម្រើការងានៅកន្លែងធ្វើលិខិតឆ្លងដែន (Passport) ចំនួនពីរនាក់ ពីសំណាក់ប្រជាពលរដ្ឋដែលថតរូបបាន នូវសកម្មភាពអសកម្មការងារ ដោយមន្ត្រីធ្វើលិខិតឆ្លងដែននោះ បែរជាអង្គុយលេងទូរស័ព្ទធ្វើព្រងើយ ខណៈអ្នកទៅធ្វើលិខិតឆ្លងដែន កំពុងឈររង់ចាំត្រៀបត្រា។

ពលរដ្ឋ​​រិះគន់​​​​​​​​​មន្ត្រី​ធ្វើ​លិខិត​ឆ្លង​ដែន​​​អង្គុយ​លេង​​​ទូរស័ព្ទ ខណៈ​អ្នក​ទៅ​ធ្វើ​​​ឈរ​រង់​ចាំ​ត្រៀបត្រា
យោងតាមសាររិះគន់ពីប្រជាពលរដ្ឋ ដែលបានអះអាងថាខ្លួនជាអ្នកជួបរឿងនេះផ្ទាល់ បានលើកឡើងថា វាជាការពិតណាស់ ហើយក៏មានមន្ត្រីខ្លះ ប្រើសម្ដីចេញមកមិនសមរម្យថែមទៀត។ យ៉ាងណាក្ដី ក៏មានអ្នកលេង Facebook ខ្លះ បានបកស្រាយទៅនឹងករណីខាងលើនេះផងដែរ ដោយគេបញ្ជាក់ថា ទី១ ពូកគាត់(មន្ត្រីទាំងពីរនាក់នោះ) អាចលេងទូរស័ព្ទនៅម៉ោងការងារខុស ហើយទី២ អាចអ្នកថតនោះ មានចេតនាដោយថតកាមេរ៉ា ដើម្បីចាប់កំហុស។
ពលរដ្ឋ​​រិះគន់​​​​​​​​​មន្ត្រី​ធ្វើ​លិខិត​ឆ្លង​ដែន​​​អង្គុយ​លេង​​​ទូរស័ព្ទ ខណៈ​អ្នក​ទៅ​ធ្វើ​​​ឈរ​រង់​ចាំ​ត្រៀបត្រា
យ៉ាងណាក្ដី យើងមិនទាន់ឃើញមានប្រតិកម្មណាមួយ ពីនាយកដ្ឋានលិខិតឆ្លងដែននូវឡើងនោះទេ បើទោះបីជាអ្នកលេងបណ្ដាញសង្គម Facebook មួយចំនួននិងប្រជាពលរដ្ឋខ្លះ បានបញ្ចេញសាររិះគន់ដល់មន្ត្រីរបស់ខ្លួនខាងលើក៏ដោយ៕
ពលរដ្ឋ​​រិះគន់​​​​​​​​​មន្ត្រី​ធ្វើ​លិខិត​ឆ្លង​ដែន​​​អង្គុយ​លេង​​​ទូរស័ព្ទ ខណៈ​អ្នក​ទៅ​ធ្វើ​​​ឈរ​រង់​ចាំ​ត្រៀបត្រា