ធ្វើការ២ខែ ថៅកែបង្ខំម៉ាស្សាឲ្យភ្ញៀវ តែនាងមិនព្រមត្រូវថៅកែបញ្ឍប់ និងមិនបើកប្រាក់ខែឲ្យ ប្តឹងអាជ្ញាធរជួយអន្តរាគមន៍

ភ្នំពេញ ៖ នារីម្នាក់រត់ទៅប្តឹងអាជ្ញាធរសង្កាត់ចោមចៅ បន្ទាប់ពីថៅកែបង្ខំឲ្យ បុគ្គលិក របស់ខ្លួនចូលបម្រើសេវាម៉ាស្សាឲ្យភ្ញៀវ ដែលជាការងារ រំលោភទៅលើ បុគ្គលិក រហូតដល់ បណ្តេញ បញ្ឈប់ពីការងារហាង ហើយមិនបើកប្រាក់ឈ្នួលអោយ។

ធ្វើការ២ខែ ថៅកែបង្ខំម៉ាស្សាឲ្យភ្ញៀវ តែនាងមិនព្រមត្រូវថៅកែបញ្ឍប់ និងមិនបើកប្រាក់ខែឲ្យ ប្តឹងអាជ្ញាធរជួយអន្តរាគមន៍

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦ នៅហាងកាត់សក់ កក់សក់មួយកន្លែង យីហោ ម៉ី សឺ ជីន មានថៅកែជាជនជាតិចិន ស្ថិតនៅក្បែររង្វង់មូលចោមចៅ ផ្លូវជាតិលេខ៤ ភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ហាងខាងលើ សង្ស័យរំលោភសិទ្ធិការងារ សិទ្ធិបុគ្គល ។

នារី ត្រូវថៅកែហាង បង្ខំឲ្យ បម្រើសេវាម៉ាស្សា មានឈ្មោះ លឹម ចាន់ទី អាយុ២៣ឆ្នាំ មុខរបរ ជាងកាត់ កកសក់ ចូលបម្តើការងារ ក្នុងហាងខាងលើ រយៈពេល២ខែកន្លងមកហើយ មានទីលំនៅ ភូមិសាមគ្គី៤ សង្កាត់ ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។

តាមនារីរងគ្រោះ បានឲ្យដឹងថា ខ្លួនចូលបម្រើការងារ ក្នុងហាង យីហោ ម៉ី សឺ ជីន រយះពេលជាង២ខែមកហើយ ដោយក្នុង១ខែ ១៨០ដុល្លារ ការងារ១២ម៉ោង ក្នុង១ថ្ងៃ ផ្នែកកាត់សក់ កក់សក់ លុះធ្វើការបានជាង១ខែហើយ ថៅកែបង្ខំឲ្យខ្លួន ចូលបម្រើសេវាម៉ាស្សា ក្រៅពីជំនាញ របស់ខ្លួន ការងារក៏លើសម៉ោង ភ្ញៀវដែលចូលម៉ាស្សា ជម្រុញឲ្យម៉ាស្សា ផ្លូវភេទដែលរំលោភទៅលើសិទ្ធការងារ មិនអាចទទួលយកបាន ទីបំផុត ត្រូវបាន ថៅកែជនជាតិចិនស្តីបន្ទោស រឿងមិនព្រម ម៉ាស្សាផ្លូវភេទ ឈានទៅដល់បញ្ឈប់នាងពីការងារ ហើយ មិនព្រមទូទាត់លុយ ប្រាក់ឈ្នួល ។

តាមប្រភព មិនច្បាស់ការ ពីពលរដ្ឋ នៅក្បែរខាងបានឲ្យដឹងថា ហាងខាងលើ កន្លងមក ត្រូវបាន ថៅកែ ជនជាតិចិន បង្ខំអោយបុគ្គលិកខ្លួន ចូលបម្រើសេវាម៉ាស្សា បម្រើសេវាផ្លូវភេទរំលោភទៅលើសិទ្ធិការងារ សិទ្ធិបុគ្គល ហើយធ្លាប់ផ្ទុះរឿងអាស្រូវម្តងរួចហើយ មកដល់ពេលនេះ បែរជា ផ្ទុះរឿងបង្ខំបុគ្គលិកឲ្យបម្រើសេវាម៉ាស្សាទៀត ។

តាមសម្តីនារីខាងលើ បានឲ្យដឹងថា ការងារខ្លួនធ្វើ តែតាមជំនាញ កាត់ កក់ សក់ទេ ចំណែកការងារ ផ្សេងពីនេះ ម៉ាស្សា បម្រើផ្លូវភេទ ខ្លួនមិនអាចទទួលយកបានឡើយ ហើយសុំតែម្យ៉ាង ទាមទារឲ្យ ថៅកែបើកប្រាក់ឈ្នួល ដើម្បីបញ្ចប់រឿង ហើយក្រោយពី និយាយ សម្របសម្រួល ជាមួយថៅកែហាង មិនដោះស្រាយ ទើបមកប្តឹងអាជ្ញាធ ឲ្យជួយអន្តរាគមន៍ ៕ សុខាសែនជ័យ
ធ្វើការ២ខែ ថៅកែបង្ខំម៉ាស្សាឲ្យភ្ញៀវ តែនាងមិនព្រមត្រូវថៅកែបញ្ឍប់ និងមិនបើកប្រាក់ខែឲ្យ ប្តឹងអាជ្ញាធរជួយអន្តរាគមន៍

ប្រភព៖ Nokorwatnews

  • ធ្វើការ២ខែ ថៅកែបង្ខំម៉ាស្សាឲ្យភ្ញៀវ តែនាងមិនព្រមត្រូវថៅកែបញ្ឍប់ និងមិនបើកប្រាក់ខែឲ្យ ប្តឹងអាជ្ញាធរជួយអន្តរាគមន៍已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/08/05  Category:ជីវិតនិងសង្គម
Tags: