ធ្លាប់​ជា​ប្រទេស​មាន​បំផុត​ក្នុង​តំបន់ ឥឡូវ​ធ្លាក់​ក្នុង​សង្គ្រាម​ហែកហួរ​ផ្ទៃ​ក្នុង​ជា​៣​ចម្រៀក

ពេលនេះកាលពី៥ឆ្នាំមុន លីប៊ីជាប្រទេសមានបំផុត ហើយរស់នៅដោយស្ថេរភាពបំផុតក្នុងចំណោមប្រជាជាតិទាំងឡាយនៅទ្វីបអាហ្វ្រិកទាំងមូល ដែលវាស្ថិតក្រោមការដឹកនាំរបស់មេបញ្ជាការ Moammar Gadhafi ដោយប្រជាជន៦លាននាក់ រស់នៅក្នុងជីវភាពយ៉ាងល្អ ក្រោមចំណូលពីការលក់ប្រេងដ៏ច្រើនសន្ធឹកសន្ធាប់ តែពេលនេះ ប្រទេសដែលធ្លាប់សម្បូរសប្បាយនេះ បានធ្លាក់ក្នុងសង្គ្រាមស៊ីវិល ក្រោមការហែកហួរចែកគ្នាជា៣ចម្រៀក ដោយមួយក្រុមៗទាមទារអំណាចដើម្បីដឹកនាំប្រទេសរាងៗខ្លួន ។

ធ្លាប់​ជា​ប្រទេស​មាន​បំផុត​ក្នុង​តំបន់ ឥឡូវ​ធ្លាក់​ក្នុង​សង្គ្រាម​ហែកហួរ​ផ្ទៃ​ក្នុង​ជា​៣​ចម្រៀក

លោក Gadhafi ដែលដណ្ដើមអំណាចបានដោយការធ្វើរដ្ឋប្រហារនៅឆ្នាំ១៩៦៩ បានបន្តដឹកនាំប្រទេសអស់រយៈពេលជាង៤០ឆ្នាំ មុននឹងត្រូវក្រុមអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យនៅតំបន់អារ៉ាប (Arab Spring) ទម្លាក់លោកចេញពីតំណែង ហើយប្រហារជីវិតលោកនៅឆ្នាំ២០១១ តែចាប់ពីពេលនោះមក សង្គ្រាមហែកហួរក្នុងប្រទេសរវាងក្រុមឧទ្ទាមផ្សេងៗ ដើម្បីដណ្ដើមសិទ្ធដឹកនាំប្រទេស កើតឡើងរឹតតែខ្លាំងឡើងៗ ។

ដែនដីលីប៊ីចែកចេញជាតំបន់ប្រវត្តិសាស្ត្រ៣កន្លែង ក្នុងនោះមាន Tripolitania នៅភាគពាយព្យ Fezzan នៅភាគនិរតី និង Cyrenaica នៅភាគខាងកើត ដោយតំបន់ទាំង៣នេះ បានផ្សារភ្ជាប់គ្នាក្រោមអាណានិគមរបស់អ៊ីតាលី កាលពីដើមសតវត្សទី២០ តែក្នុងតំបន់ទាំង៣នេះ គោរពសាសនាឥស្លាមនិកាយខុសៗគ្នា និងមានការបកស្រាយផ្សេងៗគ្នា ហើយមិនត្រឹមតែប៉ុណ្ណោះ ក្រុមកុលសម្ព័ន្ធដែលរស់នៅក្នុងតំបន់ទាំងនេះ ភាគច្រើនកំណត់អត្តសញ្ញាណខ្លួន តាមកុលសម្ព័ន្ធរបស់ពួកគេ ជាជាងប្រើអត្តសញ្ញាណរួមមួយ ជាជនជាតិលីប៊ី ។

ក្នុងពេលបច្ចុប្បន្ននេះ លីប៊ីត្រូវបានគ្រប់គ្រងដោយអំណាចទាហាន៣ធំៗ ហើយក្រុមទាំងនោះ សុទ្ធតែទាមទារសិទ្ធធ្វើជារដ្ឋាភិបាល ដោយក្នុងនោះក្រុមរដ្ឋាភិបាលបង្រួបបង្រួមជាតិ (GNA) មានសិទ្ធកាន់កាប់រដ្ឋធានី Tripoli កងទ័ពប្រជាជនលីប៊ី Tobruk ដែលឈ្នះឆ្នោតកាលពីឆ្នាំ២០១៤ និងក្រុមកងកម្លាំង Tuareg ដោយក្រុមទាំង៣នេះ កាន់កាប់ទឹកដីមួយភាគធំរាងៗខ្លួន ។

ឆ្លៀតឱកាសក្នុងពេលដែលប្រទេសនេះ ធ្លាក់ក្នុងភាពចលាចលដោយសង្គ្រាមផ្ទៃក្នុង នៅឆ្នាំ២០១៤ ក្រុមឧទ្ទាមអង្គការរដ្ឋឥស្លាមជ្រុលនិយម ISIS វាយដណ្ដើមបានទីក្រុង Derna ដែលស្ថិតនៅជាប់សមុទ្រមេឌីទែរ៉ាណេ ក្បែរព្រំដែនអេហ្ស៊ីប បន្ទាប់មកក៏ទន្ទ្រានដណ្ដើមបានក្រុង Sirte ជាស្រុកកំណើតរបស់លោក Gadhafi ។

សង្គ្រាមផ្ទៃក្នុងមួយនេះ បានធ្វើឲ្យប៉ះពាល់ដល់វិស័យប្រេងកាតជាខ្លាំង ដែលវាធ្វើឲ្យចំណូលពីការលក់ប្រេងដាំក្បាលចុះក្រោម និងបាត់បង់ចំណូលជាតិ ក្រោយពីការដួលរលំរបស់រដ្ឋាភិបាល Gadhafi ជាក់ស្ដែងក្នុងឆ្នាំ២០១០ លីប៊ីផលិតប្រេងបាន១.៦លានបារ៉ែលក្នុងមួយថ្ងៃ តែក្នុងឆ្នាំ២០១៥ បរិមាណផលិតប្រេងមានការស្រុតចុះយ៉ាងគំហុក ពោលគឺសល់ត្រឹមតែ៤០៣៩០០បារ៉ែលក្នុងមួយថ្ងៃប៉ុណ្ណោះ ៕

ធ្លាប់​ជា​ប្រទេស​មាន​បំផុត​ក្នុង​តំបន់ ឥឡូវ​ធ្លាក់​ក្នុង​សង្គ្រាម​ហែកហួរ​ផ្ទៃ​ក្នុង​ជា​៣​ចម្រៀក

ធ្លាប់​ជា​ប្រទេស​មាន​បំផុត​ក្នុង​តំបន់ ឥឡូវ​ធ្លាក់​ក្នុង​សង្គ្រាម​ហែកហួរ​ផ្ទៃ​ក្នុង​ជា​៣​ចម្រៀក

ធ្លាប់​ជា​ប្រទេស​មាន​បំផុត​ក្នុង​តំបន់ ឥឡូវ​ធ្លាក់​ក្នុង​សង្គ្រាម​ហែកហួរ​ផ្ទៃ​ក្នុង​ជា​៣​ចម្រៀក

ធ្លាប់​ជា​ប្រទេស​មាន​បំផុត​ក្នុង​តំបន់ ឥឡូវ​ធ្លាក់​ក្នុង​សង្គ្រាម​ហែកហួរ​ផ្ទៃ​ក្នុង​ជា​៣​ចម្រៀក

ធ្លាប់​ជា​ប្រទេស​មាន​បំផុត​ក្នុង​តំបន់ ឥឡូវ​ធ្លាក់​ក្នុង​សង្គ្រាម​ហែកហួរ​ផ្ទៃ​ក្នុង​ជា​៣​ចម្រៀក

ធ្លាប់​ជា​ប្រទេស​មាន​បំផុត​ក្នុង​តំបន់ ឥឡូវ​ធ្លាក់​ក្នុង​សង្គ្រាម​ហែកហួរ​ផ្ទៃ​ក្នុង​ជា​៣​ចម្រៀក

ប្រភព៖ kqube

  • ធ្លាប់​ជា​ប្រទេស​មាន​បំផុត​ក្នុង​តំបន់ ឥឡូវ​ធ្លាក់​ក្នុង​សង្គ្រាម​ហែកហួរ​ផ្ទៃ​ក្នុង​ជា​៣​ចម្រៀក已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/08/05  Category:ជីវិតនិងសង្គម
Tags: