ចង់​មាន​សុខភាព​ល្អ អ្នក​ត្រូវ​ប្រុងប្រយ័ត្ន ពី​អាហារ​ទាំងនេះ​

ចង់​មាន​សុខភាព​ល្អ អ្នក​ត្រូវ​ប្រុងប្រយ័ត្ន ពី​អាហារ​ទាំងនេះ​

១. បន្លែ​ពណ៌​បៃតង​
​ថ្មី​ត្បិតតែ​បន្លែ មាន​សារៈសំខាន់​បំផុត សម្រាប់​សុខភាព​របស់​យើង ប៉ុន្តែ ប្រសិនបើ​អ្នក​ធ្វេសប្រហែស លាង​សម្អាត និង​ចម្អិន​មិន​បាន​ត្រឹមត្រូវ​ល្អ អ្នក​អាច​នឹង​រងគ្រោះថ្នាក់ ដោយសារ​ជាតិពុល ថ្នាំ​គីមី សត្វល្អិត ប៉ា​រ៉ា​សិត ឬ​បាក់តេរី​នៅក្នុង​នោះ​។​

២. ស៊ុត​
​ស៊ុត ក៏​ជា​របស់​សំខាន់ សម្រាប់​សុខភាព​ដែរ ប៉ុន្តែ វា​អាច​ផ្ទុក​បាក់តេរី និង​មេរោគ​មួយចំនួន ពិសេស ពេល​អ្នក​ញ៉ាំ​ឆៅ ឬ​ដាក់​ក្នុង​ទឹកក្រឡុក​ផ្លែឈើ​។​

៣. ត្រីធូ​ណា​
​ត្រី​ប្រភេទ​នេះ អាច​ផ្ទុក​សារធាតុ​គ្រោះថ្នាក់​ម្យ៉ាង​ហៅថា scombrotoxin ដែល​វា​អាច​បណ្តាលឲ្យ​ពុល ឬ​មិន​ស្រួលខ្លួន ដូចជា ឈឺក្បាល ក្តៅខ្លួន និង​ចុកពោះ​ជាដើម​។​

៤. អយ​ស្ទ័រ​
​វា​ជា​អាហារ​ប៉ូវ​កម្លាំង ជាពិសេស អ្នកខ្សោយ​ផ្លូវភេទ ប៉ុន្តែ វា​ក៏​ប្រឈម​នឹង​បញ្ហា​សុខភាព​ដែរ ពីព្រោះ ភាគច្រើន គឺ​គេ​ញ៉ាំ​ឆៅ ដែល​វា​អាច​ឆ្លង​មេរោគ និង​បណ្តាល​ឲ្យ​អ្នក​មាន​ជំងឺ​មួយ​ចំនួន ដូចជា គ្រុ​នក្តៅ រលាក​ពោះវៀន និង​ជំងឺ​សើរ​ស្បែក​ជាដើម​៕

​ប្រភព ៖ Boldsky
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី05 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។