Wojciech Szczesny បន្តលេងអោយ Roma ក្នុងកិច្ចសន្យាខ្ចី១រដូវកាលទៀត

អ្នកចាំទីក្រុមកាំភ្លើងធំ Arsenal កីឡាករ Wojciech Szczesny បានបន្តលេងអោយក្លឹបអ៊ីតាលី As Roma សំរាប់កិច្ចសន្យាខ្ចីរយះពេល១ឆ្នាំទៀត។ អ្នកចាំទីសញ្ជាតិប៉ូឡូញរូបនេះ បានត្រៀមលក្ខណ:រួចរាល់ហើយសំរាប់ការចូលលេងអោយក្លឹប ដែលមានមូលដ្ឋាននៅទីក្រុង Rome ១ដូវកាលទៀត(2016-2017នេះ) ដោយកាលពីរដូវកាលមុនបានចូលប្រកួតចំនួន42ដង ជួយអោយក្រុមរបស់លោក Luciano Spalletti’s បានចំណាត់ថ្នាក់លេខ3 សំរាប់រដូវកាល 2015-2016 ក្នុងក្របខណ្ឌCalcio Serie A និងបានត្រឹមវគ្គ16ក្រុមចុងក្រោយនាពានរង្វាន់ Champions League ។

szczwsny

(Szczesny ជាអ្នកចាំទីដៃទី១របស់ក្រុមជម្រើសជាតិប៉ូឡូញកាលពី Euro 2016 )

កីឡាករវ័យ26ឆ្នាំរូបនេះ បានជួយអោយក្រុមជម្រើសជាតិប៉ូឡូញ នៅEuro 2016 បានឡើងមកវគ្គ quarter-finalsដោយចាញ់ក្រុមជម្រើសជាតិព័រទុយហ្គាល់ ប៉ុន្តែសំរាប់បាល់ទាត់អាជីពជាមួយ ក្រុមកាំភ្លើងធំ Arsenal គាត់មិនអាចប្រជែងអ្នកចាំទីដៃទី១ជាមួយកីឡាករ Petr Cech នៅពហុកីឡាដ្ឋាន Emirate Stadium បានឡើយ បន្ទាប់ពីការផ្ទេរពី Chelsea មក Arsenalកាលពីរដូវកាល 2015-2016 ក្រោមការដឹកនាំរបស់គ្រូបង្វឹកចាស់វស្សា Arsene Wenger។

szczwsny2

(Cech ជាអ្នកចាំទីដៃទី១ ដែលតម្រូវអោយ Szczesny បន្តនៅ Roma ១ដូវកាលទៀត)

Wojciech Szczesny និយាយថា “ខ្ញុំសប្បាយរីករាយជាមួយក្លឹប ហើយបន្ទាប់ពីឆ្លងកាត់រដូវកាលដ៏ល្អ កាលពីរដូវកាលមុន ខ្ញុំអាចមានលទ្ធភាពនិងមកបញ្ចេញស្នាដៃហើយអភិវឌ្ឍខ្លួននៅទីនេះម្តងទៀត ដោយខ្ញុំពិតជារីករាយជាខ្លាំងដែលគ្រូបង្វឹក និង អ្នកគាំទ្រនៅតែត្រូវការខ្ញុំ” ។​​ Szczesny បានដើរតួនាទីជាអ្នកចាំទីដៃទីមួយអោយក្រុមកាំភ្លើងធំ កាលពីឆ្នាំ២០១០ កំលុងពេលដែលគេមានអាយុ២០ឆ្នាំ បន្ទាប់ពីត្រូវបានក្លឹប Brentford.ខ្ចីជើង១ដូវកាលមក។

ដោយ៖ Polin

The post Wojciech Szczesny បន្តលេងអោយ Roma ក្នុងកិច្ចសន្យាខ្ចី១រដូវកាលទៀត appeared first on CamboSport.