បង្ក្រាប​មេក្លោង​គ្រឿងញៀនឆ្លងដែន​ជនជាតិ​ថៃ និង គ្រឿងញៀនជាង ​១៤ ​គីឡូក្រាម​

6 Videos

នៅវេលាម៉ោង ៥ កន្លះ ល្ងាចថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០១៦ នេះ នគរបាលមន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ហាញមុខមេក្លោងជួញដូរគ្រឿងញៀនជនជាតិថៃម្នាក់ ដែលត្រូវបានចាប់ខ្លួនជាមួយគ្រឿងញៀនជាង ១៤ គីឡូក្រាម មុនបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការបន្តទៀត ។

បង្ក្រាប​មេក្លោង​គ្រឿងញៀនឆ្លងដែន​ជនជាតិ​ថៃ និង គ្រឿងញៀនជាង ​១៤ ​គីឡូក្រាម​

ការបង្ហាញមុខមេក្លោងជួញដូរគ្រឿងញៀនខាងលើនេះបានធ្វើឡើងក្រោមវត្តមានលោកឧត្តមសេនីយ៍ទោ សាន្ត សុទ្ធី នាយរងមន្ទីរប្រឆាំងគ្រឿងញៀន និង មន្ត្រីនគរបាលមួយចំនួនទៀត ។

បង្ក្រាប​មេក្លោង​គ្រឿងញៀនឆ្លងដែន​ជនជាតិ​ថៃ និង គ្រឿងញៀនជាង ​១៤ ​គីឡូក្រាម​

មេក្លោងជួញដូរគ្រឿងញៀនជនជាតិថៃដ៏ធំរូបនេះ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួននៅល្ងាចថ្ងៃទី ១ ខែសីហា ឆ្នាំ ២០១៦ ចំណុចផ្លូវលំ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយរឹបអូសគ្រឿងញៀនយ៉ាងច្រើនលើសលប់ស្ទើរតែមិនធ្លាប់មាននាពេលកន្លងទៅ ។ ក្រោយពីការចាប់ខ្លួនរួចមកនៅថ្ងៃទី ២ ខែសីហា ឆ្នាំ២០១៦ កម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនបាននាំខ្លួនមេក្លោងរូបនេះទៅឆែកឆេរដល់ផ្ទះស្នាក់នៅផ្ទះលេខ ៣ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដោយហូតបានថ្នាំញៀនបន្ថែមទៀត ។

បង្ក្រាប​មេក្លោង​គ្រឿងញៀនឆ្លងដែន​ជនជាតិ​ថៃ និង គ្រឿងញៀនជាង ​១៤ ​គីឡូក្រាម​

លោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានឲ្យដឹងថា ជនល្មើស ឈ្មោះ ឆៃ យ៉ាភុងភិសៃផាន់ ជនជាតិថៃ ភេទប្រុស អាយុ ៥២ ឆ្នាំ ជាមួយគ្នានោះ កម្លាំងនគរបាលក៏បាននាំខ្លួនទណ្ឌិតម្នាក់ទៀតដែលជាបក្ខពួករបស់មេក្លោងដើម្បីចាត់ការតាមច្បាប់ ៕

                                                                                               សុថាត់