មន្ត្រី​យោធា​ម្នាក់​ត្រូវ​អាវុធហត្ថ​ចាប់ខ្លួន​ដល់​ក្នុងផ្ទះ

ខេត្តសៀមរាប ៖ មន្ត្រី​យោធា​ម្នាក់​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ចូល​ទៅ​ចាប់​ឃាត់ខ្លួន​រហូត​ដល់​ក្នុងផ្ទះ​នៅ​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយ​ដង្គុំ ក្រុង​សៀមរាប ខេត្តសៀមរាប កាលពី​ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០១៦ បន្ទាប់​ពី​បាន​រត់គេច​ខ្លួន​អស់​មួយ​រយៈ ។

មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​បានឱ្យ​ដឹង​ថា ជន​សង្ស័យ​ដែល​ត្រូវ​ចាប់​ខ្លួន​ឈ្មោះ ប៉េង ច័ន្ទ​សីហា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជា​មន្ត្រី​យោធា​ រស់នៅ​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយ​ដង្គុំ ក្រុង ត្រូវ​បាន​ចាប់ខ្លួន​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​បើក​ល្បែងស៊ីសង តាម​ដីការ​របស់ តុលាការ បន្ទាប់​ពី​រូបគេ​បាន​រត់គេច​ខ្លួន​បាត់​អស់​មួយ​រយៈ ។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ជំនាញ​បាន​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តសៀមរាប ដើម្បី​ចាត់ការ​បន្ត​តាម​និ​តិ​វិធី​ច្បាប់ ៕