យុវវ័យ​រាប់​ពាន់​នាក់​មាន​មោទនភាព​ជាមួយ​ផលិតផល​កូកា-កូឡា ស្លាក​សញ្ញា​អក្សរ​ខ្មែរ

យុវវ័យ​កម្ពុជា​រាប់​ពាន់​នាក់​រីករាយ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ដោយ​ពួកគេ​ត្រូវ​បាន​អញ្ជើញ​ពី​សំណាក់​តារា​ក្នុង​ដួងចិត្ត​របស់​ពួកគេ​ឱ្យ​ចូល​រួម​អបអរ​ស្លាក​សញ្ញា កូកា-កូឡា អក្សរ​ខ្មែរ ដំបូង​បំផុត ផលិត​នៅ​កម្ពុជា នៅ​តាម​បណ្ដា​ហាង​នានា​ក្នុង​រាជធានី​ភ្នំពេញ ហើយ​ក៏​មាន​សកម្មភាព​ប្លែកៗ​គួរ​ឱ្យ​ចាប់​អារម្មណ៍​ផ្សេងៗ​តាម​បណ្ដា​ខេត្ត​ចំនួន ៨ ផង​ដែរ។

 

នេះ​ជា​សកម្មភាព​មួយ​ក្នុង​ចំណោម​សកម្មភាព​ប្លែកៗ​ដទៃ​ទៀត​នៃ​យុទ្ធនាការ «ទិញ​ផលិតផល​ខ្មែរ» ដែល​រៀបចំ​ឡើង​ដោយ​ក្រសួង​ពាណិជ្ជកម្ម ដើម្បី​លើក​ស្ទួយ​ការ​យល់​ដឹង​អំពី​ផលិតផល​មាន​គុណ​ភាព​សម្រាប់​អតិថិជន​កម្ពុជា និង​ដើម្បី​ជំរុញ​ឱ្យ​ផលិតផល​របស់​កម្ពុជា​កាន់​តែ​ប្រសើរ​ឡើង​ទាំង​ការ​ផលិត ការ​វេច​ខ្ចប់ និង​គុណភាព​ខ្ពស់ ដោយ​ក្នុង​នោះ​ក្រុមហ៊ុន កូកា-កូឡា គឺ​ជា​ដៃគូ​យុទ្ធសាស្ត្រ និង ជា​ក្រុមហ៊ុន​ឧបត្ថម្ភ​ផង​ដែរ។

 

យុវវ័យ​រាប់​ពាន់​នាក់​មាន​មោទនភាព​ជាមួយ​ផលិតផល​កូកា-កូឡា ស្លាក​សញ្ញា​អក្សរ​ខ្មែរ

 

យុទ្ធនាការ​ ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី១ ដល់ ៨ សីហា នេះ នៅ​រាជធានី​ភ្នំពេញ ហើយ​នឹង​បន្ត​នៅ​តាម​បណ្ដា​ខេត្ត​ទាំង ៨ ផ្សេង​ទៀត ដោយ​ក្នុង​នោះ​មាន​កម្មវិធី​ថត​រូប​ពញ្ញាក់​អារម្មណ៍​មួយ​ជាមួយ​តារា​ល្បីៗ ព្រមទាំង​ការ​ចែក​ជូន​ដោយ​ឥត​គិត​ថ្លៃ​នូវ​កូកា-កូឡា​ដប​ប្លាស្ទិក​ថ្មី​ចំណុះ​ ៣៩០ ម.ល ដែល ផលិត​នៅ​កម្ពុជា​ដំបូង​ជា​មួយ​ការ​រចនា​និមិត្ត​សញ្ញា កូកា-កូឡា ជា​អក្សរ​ខ្មែរ​ទៀត​ផង។

 

ក្រុម​ការងារ កូកា-កូឡា នឹង​ចុះ​តាម​ទីតាំង​នានា ដូចជា ហាង Park Café (បាក់​ទូក) ហាង Bonchon (ភ្នំពេញ​សេនធ័រ) ហាង Pizza Company (មាត់​ទន្លេ) ហាង Burger King (ទួលគោក) ហាង BBQ (បឹង​កេងកង) ហាង Master Grill (ផ្សារ​សុវណ្ណា) ហាង Lucky Burger (ផ្សារ​ស៊ីធីម៉ល) ហាង Pizza Company (TK) ហាង Domino (ភ្នំពេញ​ថ្មី) ហាង Domino (សាលា IFL) ហាង Pizza Company (កម្ពុជា​ក្រោម) និង​ហាង Yi Sang (មាត់ទន្លេ) ដើម្បី​បង្កើត​ភាព​ភ្ញាក់ផ្អើល​ដល់​អតិថិជន​ទាំង​អស់​តាម​រយៈ​សកម្មភាព​ថត​រូប​ជាមួយ​តារា​ចម្រៀង និង​វីជេ​ល្បីៗ ដូចជា លោក ហេង ពិទូ កញ្ញា អេដា លោក តាប៊ុយ និង​លោក សុគន្ធថេ​រ៉ាយុ។

 

កញ្ញា រស្មី ជា​យុវតី​ម្នាក់​ក្នុង​ចំណោម​យុវវ័យ​ជា​ច្រើន​រូប​ទៀត បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ថា “ខ្ញុំ​ពិតជា​មាន​មោទនភាព​ណាស់​ដោយ​បាន​ក្លាយ​ជា​មនុស្ស​ដំបូង​គេ​ដែល​បាន​កាន់ និង​ភ្លក់​រសជាតិ​កូកា-កូ​ឡា ដែល​ផលិត​ក្នុង​ស្រុក​យើង និង​មាន​អក្សរ​យើង! ខ្ញុំ​មាន​អារម្មណ៍​ភ្ញាក់​ផ្អើល និង​រំភើប​រីក​រាយ​យ៉ាង​ខ្លាំង​ជាមួយ​កូកា-កូឡា ហើយ​បាន​ជួប idols របស់​ខ្ញុំ​ទៀត”។

 

“ខ្ញុំ​ពិតជា​រំភើប និង​មាន​មោទនភាព​បំផុត​ក្នុង​ការ​ចូលរួម​យុទ្ធនាការ​ផ្សព្វផ្សាយ​ផលិតផល​កូកា-កូឡា ថ្មី​ដែល​ផលិត និង​រចនា​ស្លាក​សញ្ញា​អក្សរ​ខ្មែរ​ដំបូង​នៅ​កម្ពុជា​យើង”។ នេះ​ជា​ការ​លើក​ឡើង​របស់ លោក ហេង ពិទូ តារា​ចម្រៀង​ដ៏​ល្បី​មួយ​រូប និង​ជា​អ្នក​តំណាង​ក្នុង​យុទ្ធនាការ​របស់​កូកា-កូឡា។

 

យុវវ័យ​រាប់​ពាន់​នាក់​មាន​មោទនភាព​ជាមួយ​ផលិតផល​កូកា-កូឡា ស្លាក​សញ្ញា​អក្សរ​ខ្មែរ

 

លោក​បន្ថែម​ថា៖ “អ្វី​ដែល​ពិសេស​ទៅ​ទៀត​នោះ​គឺ យុវវ័យ និង​អតិថិជន​យើង​ជា​ច្រើន​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ដោយ​ឃើញ​រូប​ខ្ញុំ​ក៏​ដូច​ជា​តារា​ល្បីៗ​ផ្សេង​ទៀត​នៅ​ក្នុង​រូបថត​ពី​ក្រោយ​គាត់​ដោយ​មិន​បាន​ព្រាងទុក ហើយ​ពួកគាត់​ក៏​រំភើប​យ៉ាងខ្លាំង​ដោយ​បាន​ក្លាយជា​មនុស្ស​ដំបូង​បាន​រីករាយ​ជា​មួយ​កូកា-កូឡា ផលិត​នៅ​កម្ពុជា និង​មាន​រចនា​អក្សរ​ខ្មែរ”។

ក្នុង​ឱកាស​នេះ​ដែរ លោកស្រី គង់ កុសល នាយក​ផ្នែក​ទីផ្សារ​ប្រចាំ​ប្រទេស​របស់​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា កូកា-កូ​ឡា បាន​ថ្លែង​ឲ្យ​ដឹង​ថា៖ “ខ្ញុំ​មាន​មោទនភាព​បំផុត​ដែល​កូកា-កូឡា ត្រូវ​បាន​ផលិត​នៅ​កម្ពុជា​ជាមួយ​ការ​រចនា​និមិត្តសញ្ញា​ជា​អក្សរ​ខ្មែរ ហើយ​នេះ​ជា​កត្តា​នាំឲ្យ​យើង​ធ្វើ​ការ​អបអរ និង​ចែក​រំលែក​សមិទ្ធផល​នេះ​ជាមួយ​អតិថិជន​របស់​យើង​តាម​រយៈ​យុទ្ធនាការ​របស់​យើង​នៅ​ថ្ងៃ​នេះ”។

 

លោកស្រី​ក៏​បាន​បន្ថែម​ទៀត​ថា៖ “វា​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា កម្ពុជា​ទទួល​បាន​ឱកាស​ដ៏​ពិសេស​មួយ ដើម្បី​ក្លាយ​ជា​ទីផ្សារ​មួយ​របស់ កូកា-កូឡា ដែល​រីកចម្រើន​ដ៏​ឆាប់​រហ័ស​ក្នុង​ចំណោម​បណ្ដា​ប្រទេស​នានា​ក្នុង​ពិភព​លោក។ កត្តា​នេះ​បង្ហាញ​ពី​លក្ខណៈ​ពិសេស និង​ភាព​លេចធ្លោ​នៃ​និមិត្ត​សញ្ញា​ជា​អក្សរ​ខ្មែរ និង​សារៈសំខាន់​របស់​រចនាបថ​នេះ​ចំពោះ​ទីផ្សារ​កម្ពុជា។ យើង​ពិតជា​រំភើប​រក​អ្វី​ប្រៀប​ផ្ទឹម​ពុំ​បាន​ចំពោះ​ការ​បោះពុម្ព​ជា​អក្សរ​ខ្មែរ​លើ​សំបក​វេច​ខ្ចប់ ហើយ​យើង​ក៏​ជឿជាក់​ថា ប្រជាជន​កម្ពុជា​នឹង​បន្ត​គាំទ្រ​ផលិតផល​របស់​យើង​កាន់​តែ​ច្រើន​ដោយ​មោទនភាព​ផង​ដែរ”។

 

និមិត្ត​សញ្ញា​កូកា-កូឡា​ជា​អក្សរ​ខ្មែរ បាន​បង្ហាញ​វត្តមាន​ដំបូង​នៅ​កម្ពុជា​អំឡុង​ទសវត្ស​ឆ្នាំ​១៩៧០ ហើយ​ឥឡូវ​នេះ​ដល់​ពេល​ដែល​ត្រូវ​នាំ​យក​មោទនភាព​នេះ​ត្រលប់​មក​វិញ​ដើម្បី​បង្ហាញ​ដល់​ពិភព​លោក​ទាំង​មូល៕

 

យុវវ័យ​រាប់​ពាន់​នាក់​មាន​មោទនភាព​ជាមួយ​ផលិតផល​កូកា-កូឡា ស្លាក​សញ្ញា​អក្សរ​ខ្មែរ

 

យុវវ័យ​រាប់​ពាន់​នាក់​មាន​មោទនភាព​ជាមួយ​ផលិតផល​កូកា-កូឡា ស្លាក​សញ្ញា​អក្សរ​ខ្មែរ

 

អត្ថបទ៖ ពាណិជ្ជកម្ម