ខ្លោចចិត្ដ! ក្មេងប្រុសគ ញៀនបៅដោះឆ្កែ តាំងពីអាយុ៤ឆ្នាំ (មានវីដេអូ)

ឥណ្ឌា៖ មនុស្សជាច្រើនប្រហែលជាពុំជឿនោះទេ ដែលក្មេងប្រុសម្នាក់ មានទំនោរចិត្ដ បៅដោះឆ្កែដើម្បីយកទឹកដោះ ដែលទោះជាឪពុកម្ដាយរារាំងបែបណា ក៏ដោយក៏ លទ្ធផលនៅតែដដែល។

នេះបើតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្មេងប្រុស Mohit Kumar អាយុ ១០ឆ្នាំ បានបៅដោះឆ្កែតាំងពីអាយុ ៤ឆ្នាំមកម្ល៉េះ។ នៅក្នុងនោះបានឲ្យដឹងថា ក្មេងប្រុសនេះ បានផ្ដាច់ដោះពីម្ដាយនៅអាយុ ២ឆ្នាំ តែពេលរូបគេមានអាយុ ៤ឆ្នាំ បែរជាប្រែប្រួលផ្លាស់ប្ដូរទម្លាប់ ដោយទៅជញ្ជក់ដោះឆ្កែនៅខាងក្រៅផ្ទះទៅវិញ ពេលទៅលេងជាមួយនឹងពួកវា។ តាំងពីពេលនោះ រូបគេតែងតែធ្វើបែបនេះ ឲ្យតែមានឱកាសជួបជាមួយនឹងឆ្កែ ហើយអ្វីកាន់តែហួសចិត្ដទៀតនោះ ឆ្កែទាំងនោះហាក់ដូចជា ចូលចិត្ដនឹង Mohit និងតែងតែឲ្យMohit បៅនៅពេលដែលរូបគេចង់។ ឃើញសភាពបែបនេះ Mohit ត្រូវបានឪពុកម្ដាយមើលការខុសត្រូវយ៉ាងដិតដល់ ដោយសារតែខ្លាចរូបគេទៅបៅដោះឆ្កែទៀត  សូម្បីតែទៅសាលារៀន ក៏ឪពុកម្ដាយ Mohit មិនអនុញ្ញាតឲ្យទៅរៀនដែរ។

គួរបញ្ជាក់ថា គ្រប់ឆ្កែញីទាំងអស់នៅក្នុងតំបន់ Manaitand នេះ គឺស្គាល់ Mohit និងតែងតែឲ្យរូបគេបៅដោះ ដោយគ្មានការប្រឆាំង តែនាពេលថ្មីៗនេះ Mohit បានជួបនូវបញ្ហាត្រូវឆ្កែខាំ ក្រោយពីរូបគេបានទៅបៅដោះឆ្កែ ដែលមកពីតំបន់ផ្សេង។ ក្រោយពីមានហេតុការណ៍នេះ Mohit ត្រូវបានឪពុកម្ដាយបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីចាក់ថ្នាំការពារ ខណៈដែលឪពុកម្ដាយ Mohit ពិតជាគ្មានដំណោះស្រាយក្នុង ការការពារមិនឲ្យមានរឿងនេះកើតឡើងនោះទេ ដោយសារតែ Mohit ហាក់ដូចជាមិនស្កប់ស្កល់នឹង បៅដោះឆ្កែឡើយ។

ជាក់ស្ដែងណាស់ Mohit គឺជាមនុស្សគ ដែលនេះជាបញ្ហាមួយទៅហើយ និងអ្វីដែលជាបញ្ហាបន្ទាប់ទៀតសម្រាប់ឪពុកម្ដាយរបស់ Mohit គឺពួកគាត់មិនយល់ពី មូលហេតុដែលបណ្ដាលឲ្យកូនប្រុសគាត់ ចូលចិត្ដទឹកដោះឆ្កែទៅវិញ។ នេះបើតាមលោកវេជ្ជបណ្ឌិត Singh បានមានប្រសាសន៍ឲ្យដឹងថា ទឹកដោះឆ្កែ គឺមិនបង្កហានិភ័យដល់មនុស្សទេ តែអ្វីដែលគ្រោះថ្នាក់ គឺការឆ្លងជំងឺឆ្កែឆ្កួតតាមរយៈទឹកដោះនេះ។

ទស្សនាវីដេអូខាងក្រោម៖

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

យ៉ាងណាមិញ ករណីបៅដោះសត្វជំនួសម្ដាយនេះ ក៏អាចធ្វើឲ្យនឹកឃើញ ក្មេងប្រុសកម្ពុជាម្នាក់ ដែលបានបៅដោះសត្វគោ ជំនួសទឹកដោះម្ដាយ​ តាំងពីអាយុ ១៨ខែ នៅក្នុងខេត្ដសៀមរាប ដែលអត្ថបទនេះបានចុះផ្សាយ កាលពីចុងឆ្នាំ២០១១។

គួររំលឹកថា លោកតារបស់ក្មេងប្រុស ដែលមានឈ្មោះថា ថា សុផាត និងមានអាយុ៤៦ឆ្នាំ បាននិយាយថា ក្មេងប្រុសអាយុ ១៨ខែនេះ បានចិញ្ចឹមខ្លួនឯងដោយខ្លួនឯង ដោយការទៅបៅដោះសត្វគោ ចាប់តាំងពីម្ដាយនិងឪពុករូបគេ បានចាកចេញពីប្រទេសកម្ពុជាទៅប្រទេសថៃ។ បន្ទាប់ពីរូបគេ ឈប់បៅដោះម្ដាយ រូបគេបានធ្លាក់ខ្លួនឈឺ។ អ្វីដ៏គួរឲ្យខ្លោចចិត្ដនោះ គឺក្មេងប្រុសនេះ បានឃើញកូនគោទៅបៅដោះមេរបស់វា បែបនេះវាក៏ចាប់ផ្ដើមមានគំនិតធ្វើដូច ជាកូនគោនោះ និងធ្វើបែបនេះជារៀងរាល់ថ្ងៃ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ខ្លោចចិត្ដ! ក្មេងប្រុសគ ញៀនបៅដោះឆ្កែ តាំងពីអាយុ៤ឆ្នាំ (មានវីដេអូ)

ខាងក្រោមជារូបភាព ដែលក្មេងប្រុសនេះ បៅដោះគោ ជំនួសម្ដាយ
ខ្លោចចិត្ដ! ក្មេងប្រុសគ ញៀនបៅដោះឆ្កែ តាំងពីអាយុ៤ឆ្នាំ (មានវីដេអូ)

ខ្លោចចិត្ដ! ក្មេងប្រុសគ ញៀនបៅដោះឆ្កែ តាំងពីអាយុ៤ឆ្នាំ (មានវីដេអូ)