ការ​ព្យាករ​ទាំង​7​ចំណុច​សម្រាប់​អនាគត​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ

អនាគត​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​កំពុង​ផ្លាស់​ប្តូរ​ជា​រៀងរាល់ថ្ងៃ ។ អ្នក​ប្រើប្រាស់​កំពុង​ផ្លាស់​ប្តូរ​ពី​កុំព្យូទ័រ​លើ​តុ​ឆ្ពោះទៅ​រក​កុំព្យូទ័រ​ចល័ត​។ ការ​បញ្ជូន​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​កំពុង​មានការ​ពេញ​និយម​ជាង​ការ​ស្វែងរក ។ អ្នក​ប្រើប្រាស់​កំពុង​បញ្ឈប់​ការ​ប្រើប្រាស់​ទូរទស្សន៍​បង់ប្រាក់​កាលពី​សម័យ​មុន ។ កម្មវិធី​ផ្ញើ​សារ​កំពុង​គំរាមកំហែង​អុ​ី​ម៉ែ​ល ។ ឧបករណ៍​ឆ្លាត​វៃ​ជា​ច្រើន​កំពុង​ចាប់ផ្តើម​ត​ភ្ជាប់​អ្វី​គ្រប់យ៉ាង​ដែល​នៅ​ជុំវិញ​យើង ។

ការ​ផ្លាស់​ប្តូរ​ទាំងនេះ​អាច​រំខាន​ដល់​អាជីវកម្ម ការ​វិនិយោគ និង​សូ​ម្បី​តែ​ជីវិត​របស់​យើង​។ អ្នក​ដែល​មានការ​ត្រៀមខ្លួន និង​ទទួល​ព័ត៌មាន​បាន​គ្រប់គ្រាន់​មិន​បាន​មើលឃើញ​ការ​បង្កើត​ថ្មី​ជា​ការ​គំរាមកំហែង​ទេ ប៉ុន្តែ​ពួក​គេ​មើលឃើញ​វា​ជា​ឱកាស​មួយ ។

អស់​រយៈពេល​៦​ឆ្នាំ សន្និសីទ​ដ៏​សំខាន់​របស់ Business Insider គឺ IGNITION  បាន​ប្រមូល​គំនិតល្អ​បំផុត​ទាក់ទង​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​បច្ចេកវិទ្យា ដើម្បី​ចែករំលែក​អ្វី​ដែល​ពួក​គេ​មើលឃើញ​នា​ពេល​អនាគត ។ តាម​រយៈ​ការ​សម្ភាស​ដោយ​គ្មាន scripte ការ​បង្ហាញ​ពី​បច្ចេកវិទ្យា​ចុង​ក្រោយ និង​ការ​យល់​ឃើញ​ពី​អ្នកត្រួសត្រាយ​ឧស្សាហកម្ម អ្នកចូលរួម​រៀន​ពី​អ្វី​ដែល​ជា​និន្នាការ​ដើម្បី​យល់​ដឹង​បន្ថែម និង​អ្វី​ដែល​ពួក​គេ​ត្រូវធ្វើ​ដើម្បី​មាន​ប្រតិកម្ម​ភ្លាម​ៗ ។

លោក Henry Blodget បាន​បើក​សន្និសីទ IGNITION  នៃ​ការ​លក់​ចេញ​ថ្មី​បំផុត​ជាមួយនឹង​ការ​ធ្វើ​បទ​បង្ហាញ​មួយ​ដែល​មាន​ចំណងជើង​ថា « ការ​ព្យាករ​ទាំង​៧ អំពី​អនាគត​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ » ។ លោក Blodget គឺជា​សហ​ស្ថាបនិក នាយក​ប្រតិបត្តិ និង​ជានា​យក​និពន្ធ​កម្មវិធី​នៃ​ទំព័រ Business Insider មួយ​ដែល​ជា​គេហទំព័រ​មាន​អ្នក​ចូល​អាន​ទាក់ទង​នឹង​អាជីវកម្ម និង​បច្ចេកវិទ្យា​ច្រើន​បំផុត ជាមួយនឹង​ចំនួន​អ្នក​ចូល​ទស្សនា​ច្រើន​ជាង​៨០​លាន​នាក់​ក្នុង​មួយ​ខែ​នៅ​ទូ​ទាំង​ពិភពលោក ។

ការ​ធ្វើ​បទ​បង្ហាញ​នេះ ត្រូវ​បាន​ដាក់​បញ្ចូល​គ្នា​ដោយ​មាន​ជំនួយ​ពី​ក្រុម BI Intelligence ដែល​ជា​សេវា​រ៉ាប់រង​ការ​ស្រាវជ្រាវ​របស់ Business Insider ។

នៅ​ក្នុង​បទ​បង្ហាញ​នេះ លោក Blodget លម្អិត​អំពី​កន្លែង​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​នា​ពេល​អនាគត​នឹង​ឈាន​ទៅ​ដល់ ។ ទាំងនេះ​គឺជា​ពាក្យ​គន្លឹះ​មួយ​ចំនួន​ដែល​មាន​ក្នុង​បទ​បង្ហាញ ៖

១-​ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌី​ជី​ថ​ល កំពុង​កើនឡើង ។ អ្វី​ផ្សេង​ទៀត​នឹង​ធ្លាក់​ចុះ ។
២-​ការ​ជាវ​វី​ដេ​អូ តន្ត្រី និង​ឌី​ជី​ថ​ល «​បោះពុម្ព​» ដោយ​ការ​បង់ប្រាក់​មុន​នឹង​កើនឡើង​យ៉ាង​ឆាប់រហ័ស ។
៣-​ការ​ផ្សាយពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល​នឹង​បន្ត​លូតលាស់ ។
៤-​វិបត្តិ​នៃ​ការ​ហាមឃាត់​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នឹង​ដោះស្រាយ​ដោយ​ខ្លួន​វា ប៉ុន្តែ​ត្រូវ​ប្រុង​ប្រយ័ត្ន​នូវ​អ្វី​ដែល​អ្នក​ចង់បាន ។
៥-​វេទិកា​ធំ​បន្ទាប់​នឹង​មិនមែន​ជា​កញ្ចក់​វៃឆ្លាត រថយន្ត​វៃឆ្លាត ឬ virtual reality ។
៦-​ប្រព័ន្ធ​ទូរទស្សន៍​នឹង​ជួប​វិបត្តិ​ដូច​កាសែត​ដែរ ។
៧-​អំណាច និង​ទ្រព្យសម្បត្តិ​នឹង​មានការ​ផ្តោតអារម្មណ៍​ច្រើន​ជាង​មុន និង​អ្វី​ផ្សេង​ច្រើន​ទៀត ៕