ប្រាក់​បាត​ឡើងថ្លៃ​ខ្ពស់ បើ​ធៀប​ទៅ​នឹង​ប្រាក់​ដុល្លារ

ប្រទេស​ថៃ ៖ កាលពី​ថ្ងៃ​ទី​១ សីហា ប្រាក់​បាត​បាន​កើនឡើង​ដល់​កម្រិត​ខ្ពស់​បំផុត បើ​ធៀប​នឹង​ប្រាក់​ដុល្លារ​អា​មេ​រិ​ក ។

លោក Jitipol Puksamatanan អនុប្រធាន​ក្រុមហ៊ុន TMB Analytics បានឱ្យ​ដឹង​ថា ការ​កើនឡើង​នៃ​ប្រាក់​បាត​ដល់​៣៤,៧៦​បាត បើ​ធៀប​នឹង​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​នេះ គឺជា​កំណត់​ត្រា​ខ្ពស់​ថ្មី​មួយ​ក្នុង​រយៈពេល​មួយ​ឆ្នាំ​នេះ ។ លំហូរ​ចូល​មូលធន​ចុះបញ្ជី​នៅ​ភាគហ៊ុន​ក្នុងស្រុក ជា​ប្រភព​ដ៏​សំខាន់​នៃ​ការ​កើនឡើង​នេះ រួម​ទាំង​បណ្តា​ក្រុមហ៊ុន​ថៃ​បាន​ត្រឡប់​មក​វិញ​នៃ​ភាគលាភ​នៅ​បរទេស ។

លោក​បន្ថែម​ថា ទាំង Brexit និង​ការ​ធ្លាក់​ចុះ​ជាង​ការ​រំពឹង​ទុក​នៃ​សេដ្ឋកិច្ច​សហរដ្ឋអាមេរិក ត្រូវ​បាន​គេ​មើលឃើញ​ថា ជា​មូលហេតុ​ចម្បង​នៃ​ការ​ពង្រឹង​ប្រាក់​បាត​ជា​លំហូរ​មូលនិធិ​កាន់តែ​ច្រើន ដែល​បាន​ផ្លាស់​ប្តូរ​ឆ្ពោះទៅ​រក​ការ​វិនិយោគ​នៅ​ក្នុង​ទីផ្សារ​កំពុង​រីក​ចម្រើន ។

ប្រាក់​បាត​បាន​កើនឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​កាលពី​ថ្ងៃ​ទី​១ សីហា ស្មើនឹង​៣៤,៧២​បាត​ក្នុង​១​ដុល្លារ ។

លោក Jitipol ឱ្យ​ដឹង​ថា ៖ « វិធានការ​ជំរុញ​សេដ្ឋកិច្ច​ដែល​បាន​ប្រកាស​ដោយ​រដ្ឋាភិបាល​ជប៉ុន និង​ធនាគារកណ្តាល​ជប៉ុន មិន​ត្រូវ​បាន​គេ​មើលឃើញ​ថា មាន​ផល​ប៉ះពាល់​ច្រើន​ទៅ​លើ​ការ​កើនឡើង​នៃ​ថ្លៃ​ប្រាក់​បាត​នោះ​ទេ » ។

លោក​បន្ត​ថា ៖ « ប្រាក់​បាត​មិន​បាន​ឡើងថ្លៃ​តាម​ការ​សន្មត​ឡើយ ខណៈ​ពេល​ដែល​កំណើន​តម្លៃ​រូបិយ​វត្ថុ​បរិច្ឆេទ​ក្នុង​ឆ្នាំ ត្រូវ​បាន​ចុះ​ឈ្មោះ​ចំនួន​៣,៨%​ធៀប​នឹង​ប្រាក់​ដុល្លារ​អា​មេ​រិ​ក ។ បើ​ធៀប​នឹង​៥-៦% នៃ​ការ​កើន​តម្លៃ​រូបិយ​វត្ថុ​បរិច្ឆេទ​រីង​ហ្គី​ត​ក្នុង​ឆ្នាំ​របស់​ម៉ា​ឡេ​ស៊ី និង​ប្រាក់​ដុល្លារ​របស់​សិង្ហ​បុរី » ។

លោក Jitipol ឱ្យ​ដឹង​ទៀត​ថា ទោះបីជា​យ៉ាងណា​ក៏​ដោយ ធនាគារកណ្តាល​ថៃ​មិន​ត្រូវ​បាន​គេ​រំពឹង​ថា អាច​ទប់ទល់​នឹង​និន្នាការ​ឡើងថ្លៃ​ប្រាក់​បាត​បាន​ទេ ។ ធនាគារកណ្តាល​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​បន្ត​អន្តរាគមន៍​នៅ​ក្នុង​រូបិយប័ណ្ណ​បរទេស​ដើម្បី​រក្សា​ស្ថិរភាព​តម្លៃ​របស់​វា ។ គេ​ចាត់​ទុក​ថា ធនាគារកណ្តាល​ធ្វើការ​បាន​ល្អ​ចំ​ពេល​មាន​សង្គ្រាម​រូបិយប័ណ្ណ​កើតឡើង ដែល​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​តម្លៃ​ស្ថិរភាព​ប្រាក់​បាត ។

ប៉ុន្តែ​បណ្តា​អាជីវកម្ម​ជា​ច្រើន​អាច​នឹង​យល់​ច្រឡំ​អំពី​វិធីសាស្ត្រ ដែល​ធនាគារកណ្តាល​បាន​រក្សា​គោលនយោបាយ​អត្រា​ការ​ប្រាក់​១,៥%  សម្រាប់​រយៈពេល​វែង​មួយ នៅ​ពេល​ដែល​ការ​ផ្លាស់​ប្តូរ​នេះ​មិនមែន​ជា​សញ្ញា​ច្បាស់លាស់​ក្នុង​ការ​ងើបឡើង​នៃ​សេដ្ឋកិច្ច ។ ចំណែក​ធនាគារកណ្តាល​ផ្សេង​ទៀត​បាន​កាត់​បន្ថយ​អត្រា​ការ​ប្រាក់ ខណៈ​សម្ពាធ​អតិផរណា​ទាប ។

លោក Jitipol បាន​ថ្លែង​ថា ៖ « តម្លៃ​ប្រាក់​បាត​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ប្រែប្រួល​ពី​៣៤,៦​បាត ទៅ​៣៤,៩៥​បាត​នា​ស​ប្តា​ហ៍​នេះ » ។

ផលប​ត្រ​វិនិយោគ​បរទេស​ត្រូវ​បាន​ចុះបញ្ជី​ក្នុង​តម្លៃ​២,២៣​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ខែមិថុនា ហើយ​បាន​កើនឡើង​យ៉ាង​ខ្លាំង​ពី​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ទឹកប្រាក់​៥៤៩​លាន​ដុល្លារ​នៅ​ខែ​មុន​។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​ធនាគារ​ថៃ ។

ក្នុង​ចំណោម​តម្លៃ​២,២៣​ប៊ី​លាន​ដុល្លារ ក្នុង​នោះ​ទឹកប្រាក់​១,២៥​ប៊ី​លាន​ដុល្លារ​ត្រូវ​បាន​កំណត់​ជា​ភាគហ៊ុន​នៃ​ការ​វិនិយោគ ហើយ​៩៧៧​លាន​ដុល្លារ​ទៀត​សម្រាប់​ការ​វិនិយោគ​មូល​ប​ត្រ​បំណុល ។

លំហូរ​ចូល​មូលនិធិ​បរទេស​ជា​ច្រើន​នៅ​ខែមិថុនា គឺជា​លទ្ធផល​ដែល​វិនិយោគិន​បរទេស​ត្រឡប់​មក​ទិញ​មូល​ប​ត្រ​ថៃ បន្ទាប់​ពី​ការ​បោះ​ឆ្នោត Brexit ខណៈ​ដែល​ធនាគារ​កណ្តាល​​អា​មេ​រិ​ក​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ពន្យារពេល​ចំពោះ​ការ​ដាក់​បញ្ញត្តិ​លើ​របប​អត្រា​ការ​ប្រាក់​របស់​ខ្លួន​រហូត​ដល់​ចុងឆ្នាំ ឬ​ដើមឆ្នាំ​ក្រោយ ។ នេះ​បើ​យោង​តាម​របាយការណ៍​លក្ខខណ្ឌ​រូបិយ​វត្ថុ និង​សេដ្ឋកិច្ច​ចុង​ក្រោយ​បំផុត​របស់​ធនាគារកណ្តាល ។

ការ​ខ្ចីប្រាក់​រយៈពេល​ខ្លី​នៃ​ស្ថាប័នហិរញ្ញវត្ថុ និង​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​នៅ​ក្នុង​វិស័យ ទូរគមនាគមន៍ គឺជា​កត្តា​មួយ​ផ្សេង​ទៀត​ដែល​រួមចំណែក​ដល់​ការ​ហូរ​ចូល​មូលធន​ទៅ​ក្នុងស្រុក​យ៉ាង​សំខាន់ ។

ទីផ្សារ​ភាគហ៊ុន​ថៃ​បាន​ធ្វើ​ឱ្យ​កក្រើក​កំណើន​និន្នាការ​នៅ​ក្នុង​តំបន់ ការ​បាត់បង់​០,៧៥% កាលពី​ថ្ងៃ​ទី​១ សីហា ដើម្បី​បិទ​១,៥១២.៦២  ពិន្ទុ ខណៈ​ដែល​ប្រាក់​ចំណេញ​កំពុង​កើនឡើង​ខ្លាំង​បន្ទាប់​ពី​ស​ន្ទ​ស្សន៍ SET បាន​កើនឡើង​ដល់​កម្រិត​ខ្ពស់ ដែល​មាន​ចំនួន​១,៥៣៣.៧៥​ពិន្ទុ​ក្នុង​ទីផ្សារ​ពេល​ព្រឹក រួម​នឹង​ចំណូល​ដ៏​លឿន​ក្នុង​ទឹកប្រាក់​៧២,៧​ពាន់​លាន​បាត ។

វិនិយោគិន​បរទេស​បាន​ទិញ​ភាគហ៊ុន​យ៉ាងច្រើន​ក្នុង​ភាគហ៊ុន​ថៃ ប៉ុន្តែ​នៅ​ក្នុង​កម្រិត​យឺត​នៅឡើយ ។ ការ​ទិញ​នេះ​មាន​តម្លៃ​៧៥១​លាន​បាត ច្រើន​ជាង​ការ​លក់​វិញ​របស់​ពួក​គេ៕