​ធ្វើ​ម៉េច​ទើប​អាច​ធ្វើឲ្យ​អា​ការៈតឹង​ច្រមុះ​របស់​កូន​ធូរ​?

​ធ្វើ​ម៉េច​ទើប​អាច​ធ្វើឲ្យ​អា​ការៈតឹង​ច្រមុះ​របស់​កូន​ធូរ​?

​នៅពេល​ដែល​ផ្តាសាយ​តឹង​ច្រមុះ​ម្តងៗ​គឺ​ពិបាក​ទ្រាំ​ខ្លាំងណាស់ ព្រោះ​វា​ពិបាក​ដកដង្ហើម​។ ដូចនេះ​ប្រសិនជា​អាការៈ​ទាំង​នេះ​កើតឡើង​ចំពោះ​កូនក្មេង នោះ​វា​នឹង​ធ្វើឲ្យ​គេ​កាន់តែ​ពិបាកទ្រាំ​។ អាស្រ័យ​ហេតុនេះ​ហើយ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​វិធី​ដែល​អាច​ធ្វើឲ្យ​កូន​មាន​អាការៈ​រាងធូរ​ជាង​មុន​។ តើ​មាន​វិធី​ណា​ខ្លះ​ទៅ​?

​ប្រសិន​ជា​កូន​មាន​អា​ការៈនេះ អ្នក​គួរតែ​យក​កន្សែង​ក្តៅ​អ៊ុនៗ​មក​ស្អំ​លើ​ច្រមុះ​របស់​កូន ដោយ​មិន​ត្រូវ​ក្តៅ​ពេក​ទេ ព្រោះ​វា​អាច​ធ្វើឲ្យ​រលាក​ច្រមុះ​របស់​កូន​បាន ដោយ​អ្នក​អាច​ធ្វើ​មួយ​ថ្ងៃ​ចំនួន​២​ដង ក្នុង​ម្តង​ចំនួន​១៥​នាទី​។ ម្យ៉ាងទៀត​អ្នក​គួរតែ​ឲ្យ​កូន​គេង​មួយ​ចំហៀង​ខ្លួន ទើប​វា​អាច​ធ្វើឲ្យ​កូនងាយស្រួល​ដកដង្ហើ​ម​។ ជាងនេះទៅទៀត អ្នក​មិន​គួរ​ឲ្យ​កូនគេង​ក្នុងបន្ទប់​ម៉ាស៊ីមត្រជាក់​ទៀត​ទេ ព្រោះ​វា​អាច​ធ្វើឲ្យ​កូន​មាន​អាការៈ​ធ្ងន់ធ្ង​រ​បាន​។ ដូចនេះ​អ្នក​គួរតែ​បើក​បង្អួច​ដើម្បី​ឲ្យមាន​ខ្យល់អាកាស​បរិសុទ្ធចូ​ល​ក្នុង​បន្ទប់​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina
​ប្រភព ៖ baobao001.com

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី05 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។