សាវិន ហ្វីលីព ចង់​ឃើញ​​អ្នក​សិល្បៈ​ខ្មែរ​ចូល​រួម​បុណ្យ​ខួប​៧​ថ្ងៃ​​លោក ហង្ស ផល្លីមធុរ៉ា ឲ្យ​បាន​ច្រើន ដូច​​ខួប​កំណើត ពៅ លីដា

(ភ្នំពេញ)៖ ខណៈដែលការស្លាប់ របស់អតីតតារាសម្តែង លោក ហង្ស ផល្លីមធុរ៉ា ទើបតែកន្លងផុត​បា​ន​​ប្រមាណ៤ឬ៥ថ្ងៃ និងត្រៀមរៀបចំធ្វើបុណ្យគំរប់​ខួប៧ថ្ងៃ នៅថ្ងៃអាទិត្យខាងមុខនេះ ដើម្បីឧទ្ទិសកុសល​​ដល់ដួង​វិ​ញ្ញាណ​ក្ខន្ធរបស់លោក ដែលបានស្លាប់ទៅហើយនោះ​ តារាសម្តែងល្បីឈ្មោះ​លោក សាវិន ហ្វីលីព បានប្រកាសតាមបែបស្រមើស្រមៃ ចេញពីក្នុងចិត្ត​ឲ្យមហាជន​ និង​សិល្បករ-សិល្បការិនីខ្មែរ ចូលរួមពិធីបុណ្យគំរប់ខួប៧ថ្ងៃ របស់លោក ហង្ស ផល្លីមធុរ៉ា ឲ្យ​បា​នច្រើនកុះករ ដូចពិធីខួបកំណើតរបស់កញ្ញា ពៅ លីដា កាលពីយប់មិញ។

នៅលើបណ្តាញ​សង្គមហ្វេសប៊ុក របស់តារាប្រុស​លោក សាវិន ហ្វីលីព បានសរសេរបង្ហោះ ​ជា​សាធារណៈថា «យប់មិញជួបស្រីស្អាត ប៉ុបពី! អូយចង់លង់ នៅខួបកំណើត​កញ្ញា ពៅ លីដា។ ពិធីយប់មិញនេះ មានអ្នកសិល្បៈចាស់ថ្មីចូលរួមច្រើនមែនទែន មិនគួរឲ្យជឿ ខ្ញុំឆ្លៀតទៅក្រោយគេ ប្រហែលម៉ោង៩កន្លះយប់ ព្រោះជាប់ថតរឿង "ភ្លៀងមួយតក់" ផលិតដោយ SEATV»។

ទន្ទឹម​នឹងការលើកឡើងដូច្នេះ លោក សាវិន ហ្វីលីព ក៏បានបន្ថែមថា «ខ្ញុំចេះតែលួចគិតឆ្កួតៗ​តែម្នាក់​ឯងថា បើអ្នកសិល្បៈទាំងអស់នេះ នាំគ្នាទៅចូលរួមបុណ្យ​៧ថ្ងៃ របស់តារាសម្តែង​ដែលក្របំផុត គឺលោក ហង្ស ផល្លីមធុរ៉ា នៅថ្ងៃអាទិត្យខាង​មុខនេះ មិនដឹងវិញ្ញាណក្ខន្ធសពសប្បាយ​ចិត្តយ៉ាងណាទេ?»។

សូមជម្រាបជូនថា អតីតតារាសម្តែងប្រុសល្បីឈ្មោះ ទស្សវត្សរ៍ទី៩០​លោក ហង្ស ផល្លីមធុរ៉ា បា​នទទួលមរណៈភាព ក្នុងវ័យ៥២ឆ្នាំហើយ កាលពីព្រឹកថ្ងៃទី១ខែសីហា ឆ្នាំ២០១៦នេះ ដោយជំងឺដុះសាច់ក្នុងខួរក្បាល។ ដោយឡែកសម្រាប់ពិធីបុណ្យគំរប់ខួប០៧ថ្ងៃ របស់លោក ហង្ស ផល្លីមធុរ៉ា ត្រៀមធ្វើឡើង នៅថ្ងៃអាទិត្យទី០៧ ខែសីហា ឆ្នាំ២០១៦ខាងមុខនេះ៕

ប្រភព ៖
Khmertalking

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  ពិធី​ដង្ហែ​សព​លោក​ហង្ស ផ​ល្លី​មធុ​រ៉ា​ ទៅ​បូជា យ៉ាង​សោះ​កក្រោះ​បំផុត គួររំលឹកបន្ថែមទៀតថា ពិធី​ដង្ហែ​សព​អតីត​តារាភាពយន្ត​លោក​ហង្ស ផ​ល្លី​មធុ​រ៉ា កាលពី​ព្រឹក​ថ្ងៃ​ទី​៣ សីហា ២០១៦ កន្លងទៅ នៅ​វត្ត​ទួល​នាង ខណ្ឌឫស្សីកែវ មិន​មាន​សិល្បករ​សិល្ប​ការិនី​ច្រើន​ទេ​ចូលរួម ។

លោក​ហង្ស ផ​ល្លី​មធុ​រ៉ា បាន​ទទួលមរណភាព​ក្នុង​វ័យ​៥២​ឆ្នាំ កាលពី​ព្រឹក​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០១៦ ដោយ​ជំងឺ​ដុះ​សាច់​ក្នុង​ខួរក្បាល ។ ជីវិត​តួអង្គ «​ស្តេច​អាប៉ោង​» ក្នុង​រឿង «​ជើងមេឃ​ដាច់​ស្រយាល​» រូប​នេះ ហាក់​កម្សត់ ជាង​តារា​ប្រុស​ស្រី​រួម​ជំនាន់ ។ អ្វី​ដែល​មហាជន​សង្វេគ គឺ​មុន​ពេល​ស្លាប់​លោក​ហង្ស ផ​ល្លី​មធុ​រា​៉ មិន​មានទ្រព្យ​សម្បត្តិ​ច្រើន​ទេ គឺ​រស់នៅ​ក្នុងផ្ទះ​ជួល​ ក្រោយ​ពី​ចាញ់ក្តី​អតីត​ភរិយា​នៅ​តុលាការ​។

ក្នុង​ពិធី​ដង្ហែ​សព គេ​ឃើញ​តែ​តារា​សម្តែង និង​ផលិតករ​មួយ​ចំនួន​តូច​ ប៉ុណ្ណោះ​ចូលរួម មាន​ដូច​ជា លោក​សុះ ម៉ាច ប្រធាន​សមាគម​សិល្បករ​ខ្មែរ អ្នកស្រី​ថុ​ង ស៊ីវ​ទៀង នាយិកា​ផលិតកម្ម​ ចក្កវាឡ​ពេជ្រ​ភាពយន្ត តារាភាពយន្ត​អ្នកស្រី​ចាន់ តារា​ទី តារាចម្រៀង​លោក​មាស សា​រិ​ទ្ធ លោក​ឱ​ក បូ​នី និង​អ្នកស្រី​កាឡុង កា​ណា​រ៉ូ ជាដើម ។

អ្នកស្រី​ហ៊ឹ​ម ស្រី​លាភ ភរិយា​របស់​លោក ហង្ស ផ​ល្លី​មធុ​រ៉ា ឱ្យ​ដឹង​ថា ស្វាមី​អ្នកស្រី​បាន​ស្លាប់​បាត់បង់​ជីវិត​ ព្រោះតែ​ជំងឺ​ដុះ​សាច់​ក្នុង​ខួរក្បាល ហើយ​ធ្វើទុក្ខ​ខ្លាំង​ក្នុង​រយៈពេល​បី​ខែ​ចុង​ក្រោយ​នេះ ។ អ្នកស្រី​បាន​បញ្ជូន​ស្វាមី​ ទៅ​សង្គ្រោះ​បន្ទាន់​ នៅ​មន្ទីរពេទ្យ​រុ​ស្សី​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក ។

ក្រោយ​ពី​ចាញ់ក្តី​ អតីត​ភរិយា​នោះ លោក​ហង្ស ផ​ល្លី​មធុ​រា​៉ មិន​មាន​អ្វី​សេសសល់​ជា​ដុំ​កំភួន​ទេ បើ​តាម​អ្នកស្រី​ជា​ភរិយា​ថា រស់នៅ​ដោយ​ការ​ជួល​ផ្ទះ​គេ​ប៉ុណ្ណោះ ។ អ្វី​ដែល​កាន់តែ​សង្វេគ​នោះ ទើបតែ​មានកូន​ស្រី​ម្នាក់​ វ័យ​៣​ខែ​ប៉ុណ្ណោះ ហើយ​សូ​ម្បី​តែ​មុខមាត់​កូន​ក៏​លោក មធុ​រ៉ា​មិន​ស្គាល់​ច្បាស់​ផង ព្រោះតែ​មុន​ពេល​កូនស្រី​កើត​ គឺ​លោក​ចាប់ផ្តើម​ធ្វើទុក្ខ​ទៅ​ហើយ ។

ក្នុង​ពិធី​បុណ្យសព​ មិនឃើញ​វត្តមាន​សិល្បករ​ ច្រើន​ចូលរួម​ទេ គឺ​មាន​តែ​សិល្បករ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ ប៉ុន្តែ​សិល្បករ​មួយ​ចំនួន​ បាន​ផ្ញើ​ប្រាក់​ចូល​បុណ្យ ៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload