ជនភៀសខ្លួន​ស៊ី​រី ពាក់​មកុដ​ស្រី​ស្អាត «​វ៉ា​ញ​ ឃ្វីន» ជា​លើកដំបូង​នៅ​ប្រទេស​អាល្លឺម៉ង់​

6 Videos


កាសែតធំរបស់អាល្លឺម៉ង់ចេញផ្សាយថា នាង និន័រដា បាហ្វណូ វ័យ ២៦ ឆ្នាំ ក្លាយជានារីជនភៀសខ្លួនលើកដំបូង ពាក់មកុដ «រាជិនី វ៉ាញ» ឬ «វ៉ាញ ឃ្វីន (Wine Queen) ក្នុងទីក្រុងធ្រៀរ (Trier) ប្រទេសអាល្លឺម៉ង់ ។

ជនភៀសខ្លួន​ស៊ី​រី ពាក់​មកុដ​ស្រី​ស្អាត «​វ៉ា​ញ​ ឃ្វីន» ជា​លើកដំបូង​នៅ​ប្រទេស​អាល្លឺម៉ង់​

នាង បាហ្វណូ ជាគ្រិស្តសានិកជន ជនភៀសខ្លួន ៣ ឆ្នាំហើយពីប្រទេសស៊ីរី ដែលមានសង្គ្រាមស៊ីវិលខ្ទេចខ្ទាំស្ទើររលាយប្រទេស ។ នាងពោលថា «នាងខ្ញុំមិនធ្លាប់គិតថានឹងបានទទួលតំណែងនេះឡើយ ចាត់ទុកជាកិត្តិយសដ៏ធំធេង ក្នុងនាមជាជនភៀសខ្លួនលើកដំបូង ដែលប្រទេសអាល្លឺម៉ង់ជាប្រទេសស្វាគមន៍មនុស្ស ពោរពេញដោយទឹកចិត្តមេត្រី មានគោលដៅសមាហរណកម្មចំពោះជនអន្តោប្រវេសន៍បានយ៉ាងផ្អែមត្រជាក់» ។

ជនភៀសខ្លួន​ស៊ី​រី ពាក់​មកុដ​ស្រី​ស្អាត «​វ៉ា​ញ​ ឃ្វីន» ជា​លើកដំបូង​នៅ​ប្រទេស​អាល្លឺម៉ង់​

សម្រាប់ការប្រកួតលើកនេះ គឺដើម្បីស្វែងរកស្រីស្អាតក្នុងតួនាទីជាអ្នកទំនាក់ទំនង «វ៉ាញ» ក្នុងទីក្រុងធ្រៀរ និង សម្រាប់សាងប្រវត្តិសាស្ត្រចំពោះជនរ៉ូម៉ាំងផងដែរ ៕ សូរ្យកាន្ត (khaosod)