បទ«អនិច្ចារ​ស្នេហា​អ្នក​ប្រដាល់» របស់ ម៉ារ៉ា ប៊ុណ្ណា ទស្សនា​ហើយ​ស្ទើរ​ស្រក់​ទឹកភ្នែក ! (មានវីដេអូ)

(ភ្នំពេញ)៖ ស្ងាត់ៗស្រាប់តែម្ចាស់បទ« ដីថ្លៃប្រល័យស្នេហ៍» លោក ម៉ារ៉ា ប៊ុណ្ណា បានចេញនូវបទចម្រៀងថ្មី គួរឲ្យភ្ញាក់ផ្អើលជាច្រើនបទ​​ក្នុងផលិតកម្ម «Galaxy Song» ក្នុងនោះបទ​«អនិច្ចារស្នេហាអ្នកប្រដាល់» ដែលមានការចូលរួមសម្ដែង ដោយអតីតកីឡាករ លោក ជៀស ស្រួច និង លោក អេ ភូថង ពេលបានទស្សនាហើយ​ស្ទើរតែ​ ទប់ទឹកភ្នែក​មិនជាប់ ព្រោះតែបានឆ្លុះបញ្ចាំងពីជីវិតពិត​​របស់អ្នកប្រដាល់ ដែលកំពុងរស់នៅក្នុងសង្គម​សព្វថ្ងៃនេះ។

បទ​​«អនិច្ចារស្នេហាអ្នកប្រដាល់» បានបកស្រាយផ្ដោតសំខាន់ទៅលើ ជីវិតរបស់កីឡាករ ដែលកំពុងរស់នៅក្នុងមជ្ឈដ្ឋាន​អ្នកប្រដាល់ ព្រោះតែជីវភាពខ្វះខាត ត្រូវពឹងតែទៅលើកម្លាំងបាយ តែមួយមុខ ពោលមិនអាចមានជំនាញ​ផ្លូវការណាមួយ ដើម្បីរកប្រាក់កម្រៃបាន ក្រៅពីប្រដាល់ប្រើកម្លាំង​នេះឡើយ។ ម្យ៉ាងទៀត ពេលបានឡើងប្រដាល់​ទើបបានប្រាក់ចាយ តែបើមិនបានឡើងប្រដាល់ទេ ច្បាស់ជាត្រូវដាច់បាយហើយ​។

ចំណុចនេះត្រូវបានអ្នកដទៃមើលងាយមើលថោក មិនផ្ដល់តម្លៃឲ្យ ព្រោះតែភាពក្រីក្រ រហូតត្រូវបាត់បង់ស្នេហា គួរឲ្យអាសូរ ។ ក្នុងន័យនេះអ្នកនិពន្ធ ក៏ចង់ទទូចដល់មនុស្សគ្រប់រូប មេត្តាមានចិត្តសណ្ដោសប្រណី ដល់ជីវិតអ្នកប្រដាល់ ទោះបីខ្លួនក្រ ក៏ស៊ូទ្រាំរស់ដើម្បីបុព្វហេតុ លើកស្ទួយវិស័យក្រីឡារជាតិ​ផងដែរ។

ប្រភព ៖
Khmertalking

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload