មិនចង់កុហក​ទេ តែទាល់​ពេក​

ខេត្ត​បន្ទាយ​​មាន​​ជ័យ ​៖ ​បុរស​ម្នាក់​មាន​ជើងដៃ​ល្អ​ តែ​បាន​ក្លែងខ្លួន​ជា​ជន​ពិការ​​បត់ជើង​ដាក់​ក្នុង​ខោ​ខូវប៊​​យ ​ហើយ​អូស​គូទ​តាម​ទី​ប្រជុំជន​ ដើម្បី​សុំទាន​រក​ប្រាក់​ចិញ្ចឹម​ក្រពះ​ បើ​ឃើញ​ពី​ទ​ង្វើ​មើលទៅ​គួរឱ្យ​​ខឹង ​ព្រោះ​នៅ​វ័យក្មេង​ ប៉ុន្តែ​ពេល​ស្តាប់​​ការរៀបរាប់វិញ គឺ​​ពិត​ជា​គួរឱ្យ​​អាណិត​ទៅ​វិញ ​សព្វ​​រស់នៅ​ជាមួយ​កូនប្រុស​២​នាក់ ​ដេក​តាមទី​​វត្ត​អារាម ​។ បុរស​​ក្លែង​ជា​ជន​ពិការ​ ខាងលើ​​ឈ្មោះ​អួ​ក ​វិចិត្រ ​អាយុ​៣៦​ឆ្នាំ​ មក​ពី​ឃុំ​មហាលាភ​ ស្រុក​កោះសូទិន​ ខេត្តកំពង់ចាម​ ។

ប្រភពឱ្យ​ដឹងថា នៅ​ពេល​ឃើញ​ទ​ង្វើ​ឥត​អៀនខ្មាស់​ដដែល​ៗ​ ហើយ​បុរស​រូប​នេះ​ ធ្លាប់​ត្រូវ​នគរបាល​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ចាប់​ឱ្យ​ស្រាយ​ខោ​ឱ្យ​មក​​ជា​ជើង​ធម្មតា​វិញ​២ ​ទៅ​៣​ដង​ហើយ កាលពី​ពេល​កន្លង​មក​ ។ ខណៈ​ទៅ​អូស​គូទ​​សុំទាន​ពី​​ភ្ញៀវ​នោះ ។

បន្ទាប់​ពី​បាត់​មុខ​មួយ​រយៈ​ បុរស​នេះ​បាន​មក​ប្រកប​របរ​ក្លែង​ជា​ជន​ពិការ​សា​ជា​ថ្មីទៀត ​តែ​ពេល​ជួប​សម្ភាស​ន៍​ផ្ទាល់​ ទើប​គួរឱ្យ​​អាណិត​ ដោយ​បុរស​នេះ​រៀបរាប់​ថា​ ខ្លួន​ទីទាល់​ក្រ ពុំ​មានមុខ​របរ​ពិតប្រាកដ​ ហើយ​លើក​ឡើង​ថា​ «​ទៀង​មិនធំ​ជាង​ទាល់​» ​។

បុរស​រូប​នេះ​បន្ត​ថា​ ខ្លួន​ត្រូវ​ប្រពន្ធ​សុំ​លែង​ ហើយ​បន្សល់​​កូនប្រុស​២​នាក់​ រស់នៅ​ជាមួយ ​ដោយ​កូនច្បង​អាយុ​១២​ឆ្នាំ ​កូន​ប្អូន​អាយុ​៨ឆ្នាំ​ មិន​បាន​ចូល​សាលា​ទេ ។ នៅ​ពេល​យប់ ពួកគេ​បាន​​ដេក​​នៅ​តាម​វត្ត​អារាម​ ហើយ​ថា ​កូន​ទាំង២​ពេល​ថ្ងៃ​ ដើរ​រើស​អេ​ត​ចាយ ​។

បុរស​នេះលើក​ឡើង​ថា ​ដោយសារ​​គ្មាន​មុខរបរ​ និង​ដើម​ទុន​​រក​នឹង​គេ​ ទើប​បង្ខំចិត្ត​ក្លែ​ង​​ជា​ជន​ពិការ​សុំទាន​ ដើម្បី​ចិញ្ចឹម​ក្រពះកូន​ទាំង​២​ជាទី​ស្រឡាញ់​។

ដោយឡែក បុរស​ចំណាស់​​ម្នាក់​​ឈ្មោះ​ណាំ​ សែ​ម ​អាយុ​៧៩​ឆ្នាំ​ ជា​អាចារ្យវត្ត​បា​លិ​លេ​យ្យ ​ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​ប៉ោយ​ប៉ែ​ត​ប្រាប់​បាន​កោះសន្តិភាព​ថា​ បុរស​ខា​ងលើ​កន្លង​មក​ គឺតែងតែ​នាំ​កូន​ៗ ​ទៅ​ដេក​នៅ​វត្ត​ពិតប្រាកដ​មែន​ ។

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ករណីស្រដៀងគ្នានេះដែរ នៅចិនឯណោះវិញ  ក្នុងរូបភាពបោកបញ្ឆោតភ្នែកអ្នកដទៃ ដោយជនរូបនោះ បានក្លែងធ្វើជាជនពិការដៃម្នាក់ ជាហេតុធ្វើឲ្យអ្នកគ្រប់គ្នា មើលទៅពិតជាគួរឲ្យអាណិតអាសូរ លើរូបគាត់ជាខ្លាំង តែក្រោយពីដឹងការពិតមក ហួសចិត្តមិនស្ទើរ។

ប្រភពបន្តថា ដោយសកម្មភាពជនសុំទាន ដែលមិនស្គាល់អត្តសញ្ញាណរូបនោះ បានលេចចេញនូវរូបភាព ដែលគួរឲ្យសង្ស័យ ទើបត្រូវបានសន្តិសុខម្នាក់ ដែលយាមកាមនៅទីតាំងផ្សារនោះ ចាប់ក្របួចដោះអាវ របស់អ្នកសុំទានស្ទើរភ្លើងខាងលើនេះ ទើបដឹងថា បុរសរូបនោះ មិនមែនជាមនុស្សពិការដៃ ពិតប្រាកដឡើយ។

ជុំវិញរឿងរ៉ាវទាំងអស់នេះផងដែរ អ្នកនិយមលេងបណ្តាញសង្គមជាច្រើន បានសម្តែងការខកចិត្តជាខ្លាំង នូវទង្វើដែលមិនគួរគប្បីមួយនេះ ដែលមនុស្សទូទៅ ធ្លាប់តែមានភាពអាណិតអាសូរ ទៅលើជនសុំទាន តែបែរប្រែជា ក្លែងបន្លំបោកប្រាស់ទៅវិញ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

មិនចង់កុហក​ទេ តែទាល់​ពេក​

មិនចង់កុហក​ទេ តែទាល់​ពេក​

មិនចង់កុហក​ទេ តែទាល់​ពេក​

មិនចង់កុហក​ទេ តែទាល់​ពេក​