ទទួលទានដំណេក​ច្រើនពេក ឬ​តិចពេក អាច​បង្ក​ហានិភ័យ​ស្ត្រូ​កនៅ​អ្នកជំងឺ​លើសឈាម​

ចំនួនម៉ោងគេច្រើនពេក ឬ តិចពេក អាចនាំដល់ហានិភ័យស្ត្រូកខួរក្បាល (ដាច់សរសៃឈាមខួរក្បាល) នៅអ្នកជំងឺលើសឈាម ។ នោះជាលទ្ធផលរបស់ការស្រាវជ្រាវមួយនៅអាមេរិក ។

បណ្ឌិត Oluwaseun Akinseye នៅមន្ទីរពេទ្យ Mount Sinai, ញូវយ៉ក (អាមេរិក) និសហសេវិកបានវិភាគលើអ្នកជំងឺលើសឈាមជិត ២០៤.០០០ នាក់ ដោយវិធីប្រើទិន្នន័យរបស់ការអង្កេតសុខភាពជាតិមួយ នៅប្រទេសនេះ ។

ពួកគេរកឃើញថា ហានិភ័យស្ត្រូកខួរក្បាលទាបជាងនៅអ្នកជំងឺលើសឈាម មានចំនួនម៉ោងគេងទៀតទាត់ពី ៧ ទៅ ៨ ម៉ោង ក្នុង១យប់ ។ នេះត្រូវបានចាត់ទុកថាជា “អ្នកគេងត្រឹមត្រូវ” ហើយហានិភ័យស្ត្រូករបស់គេត្រឹមតែ ៥% ។

តែនៅអ្នកជំងឺលើសឈាម គេងច្រើនជាង ៨ ម៉ោង១យប់, ហានិភ័យស្ត្រូកកើនឡើង ១៤% ។ ក្នុងពេលនោះ អ្នកគេងមិនគ្រប់ក្រោម ៥ ម៉ោង ក្នុង១យប់, ហានិភ័យនេះគឺ ១១% ។

បន្ទាប់ពីនោះ ពួកអ្នកស្រាវជ្រាវបានប្រៀបធៀបហានិភ័យស្ត្រូកក្នុងចំណោមអ្នកគេងច្រើនពេក និងគេងតិចពេកជាមួយ “អ្នកគេងល្អត្រឹមត្រូវ” បង្ហាញថា អ្នកគេងមិនគ្រប់ និងអ្នកគេងច្រើនមានហានិភ័យស្ត្រូកកើន ៨៣% និង ៧៤% ប្រៀបនឹងអ្នក “គេងត្រឹមត្រូវ” ។

ពួកអ្នកស្រាវជ្រាវទូន្មានថា គេង ៧,៥ ម៉ោង ក្នុង១យប់ គឺល្អសមស្រប ដើម្បីមានសុខភាពល្អ ព្រោះគេងច្រើនពេក ឬ តិចពេក សុទ្ធតែអាចបង្កជាបញ្ហាសម្រាប់សុខភាព ៕


Related Posts