Balotelli មាន​ទឹក​មាត់​ឡើង​វិញ​ក្រោយ​ Ajax ចាប់​អារម្មណ៍​

ក្រុម​ខ្លាំង​របស់​ហូឡង់ Ajax ត្រៀម​ខ្លួន​រួច​រាល់​ក្នុង​ការ​នាំ​យក​ខ្សែ​ប្រយុទ្ធ​ Mario Balotelli ពី​ Liveprool បន្ទាប់​ពី​ទើប​ឆ្លង​ផុត​វគ្គ​ជម្រុះ Champions League។

 

Balotelli មាន​ទឹក​មាត់​ឡើង​វិញ​ក្រោយ​ Ajax ចាប់​អារម្មណ៍​ Mario Balotelli

 

Ajax ចាប់​អារម្មណ៍​លើ​កីឡាករ​ស្បែក​ខ្មៅ​វ័យ​២៥​ឆ្នាំ ក្រោយ​រូប​គេ​មិន​ស្ថិត​​ក្នុង​ផែន​ការ​របស់​លោក​ Jurgen Klopp ស្រប​ពេល​ Alex ខ្លួន​ឯង​ត្រូវ​ការ​កម្លាំង​ថ្មី​ដើម្បី​ប្រកួត​ប្រជែង​នៅ​លីគ​កំពូល​ និង​កម្ម​វិធី​ទ្វីប​អឺរ៉ុប​។

 

លោក​ Jurgen Klopp ដែល​ទើប​ត្រឡប់​មក​ពី​ដឹក​នាំ​ក្រុម​ទៅ​អាមេរិក​ បាន​ទុក Balotelli ឲ្យ​នៅ Melwood ហ្វឹក​ហាត់​ជា​មួយ​ឈុត​​យុវជន​ និង​ប្រាប់​អតីត​កីឡាករ​ AC Milan ថា​គួរ​ស្វែង​រក​ក្លឹប​ថ្មី​ដើម្បី​អនាគត​ ព្រោះ​គេ គ្មាន​ជម្រើស​លេង​ជាមួយ​ Liverpool តទៅ​ទៀត​ទេ។

 

Mario Balotelli សល់​កុងត្រា​ជាមួយ Liverpool ១២ ខែ​ទៀត ប៉ុន្តែ​ Liverpool ទំនង​ជា​នឹង​លក់​គេ​នៅ​រដូវកាល​នេះ​ហើយ​ បន្ទាប់​ពី​ទិញ​មក​ក្នុង​តម្លៃ​១៦​លាន​ផោន​ កាល​ពី​ឆ្នាំ​ ២០១៤ ហើយ​លេង​បាន​១រដូវ​កាល​ប៉ុណ្ណោះ​ ក៏​អនុញ្ញាត​ឲ្យ​ AC Milan ខ្ចី​ជើង៕

 

Balotelli មាន​ទឹក​មាត់​ឡើង​វិញ​ក្រោយ​ Ajax ចាប់​អារម្មណ៍​

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Dailymail