តើ​អាហារ​ពេលព្រឹក​ញ៉ាំ​ព្រឹក​ពេក​ប៉ះពាល់​សុខភាព​ឬ​ទេ​?

តើ​អាហារ​ពេលព្រឹក​ញ៉ាំ​ព្រឹក​ពេក​ប៉ះពាល់​សុខភាព​ឬ​ទេ​?

​អាហារ​ពេលព្រឹក​ជា​អាហារ​ដែល​សំខាន់​ជាងគេ​ក្នុងចំណោម​អាហា​រទាំង​៣​ពេល ព្រោះ​វា​ជា​អាហារ​ដែល​ផ្តល់​កម្លាំង​ឲ្យ​អ្នកពេញ​មួយថ្ងៃ​។ ដោយសារតែ​ហេតុនេះហើយ​ទើប​មនុស្ស​មួយចំនួន​គិត​ថា​ត្រូវតែ​បរិភោគ​កាន់តែ​ព្រឹក​កាន់តែ​ល្អ​។ តើ​ការ​ពិសារ​ព្រឹក​ពេក​អាច​ប៉ះពាល់​សុខភាព​អ្នក​ត្រង់​ណា​ខ្លះ​ទៅ​?

​ប្រសិន​ជា​អ្នក​ញ៉ាំ​អាហារ​ពេល​ព្រឹក​ព្រលឹម​ពេក ដោយ​បរិភោគ​នៅ​ម៉ោង​៥​និង​៦ នោះ​វា​នឹង​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នក​ខ្លាំងណាស់ ដែល​ងាយ​ធ្វើឲ្យ​ក្រពះ​អ្នកខូច​បាន​។ ម្យ៉ាងទៀត​ក្រពះ​អ្នកត្រូវការ​កិន​អាហារ​ពេល​ល្ងាច​ដែល​អ្នក​ពិសារ​នៅពេល​ដែល​អ្នក​គេង ដោយ​ក្រពះ​ដំណើរការ​ពី​យប់ ដល់​ព្រលឹម​ទើប​បាន​សម្រាក​។ ដូចនេះ​ប្រសិនជា​អ្នក​ញ៉ាំ​ព្រឹក​ពេក វា​នឹង​ធ្វើឲ្យ​ក្រពះ​មិន​បាន​សម្រាក ហើយ​បន្ត​កិន នោះ​វា​នឹង​អាច​ខូច​បាន​។ អាស្រ័យ​ហេតុនេះ​ហើយ​អ្នក​គួរតែ​ញ៉ាំ​នៅ​ចន្លោះ​ម៉ោង​៦​កន្លះ​ដល់​៨​កន្លះ​ព្រឹក​ទើប​មិន​ប៉ះពាល់​ដល់​ក្រពះ​អ្នក​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

​ប្រភព ៖ buzzlife.com.tw

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី05 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

  • តើ​អាហារ​ពេលព្រឹក​ញ៉ាំ​ព្រឹក​ពេក​ប៉ះពាល់​សុខភាព​ឬ​ទេ​?已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/08/05  Category:ជំងឺទូទៅ
Tags: